បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រថាលោករំពឹងថានឹងមានអ្វីមួយ សំខាន់នឹងអាច កើតឡើងនៅពេលដែលគាត់បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយបញ្ជាក់ថាការពិភាក្សាដ៏ស៊ីជម្រៅមួយជាមួយទីក្រុងមូស្គូកំពុងដំណើរការរួចហើយ។ លោក Trump ដែលចូលកាន់តំណែងកាលពីថ្ងៃចន្ទសប្តាហ៍មុន បាននិយាយម្តងហើយម្តងទៀតថា លោកត្រៀមខ្លួនជាស្រេចដើម្បីនិយាយជាមួយសមភាគីរុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចរចាបញ្ចប់ជម្លោះអ៊ុយក្រែនហើយវិមានក្រឹមឡាំងបាននិយាយកាលពីមុនថាខ្លួនកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីរដ្ឋបាល Trump ផងដែរ។ លោក Trump...
បរទេស៖ យោងតាមការចេញផ្សាយដោយ RT ឥណ្ឌានឹងអភិវឌ្ឍន៍គំរូភាសាបច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួនដែលដំណើរការដោយបញ្ញាសិប្បនិមិត្ត (AI) ដើម្បីប្រកួតប្រជែងជាមួយ DeepSeek និង ChatGPT នៅក្នុងពេលឋាងមុខនេះ។ ការលើកឡើងដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងព័ត៌មានវិទ្យា Ashwini Vaishnaw បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ហើយក្នុងនោះ លោកបានបញ្ជាក់ថា វាត្រូវបានគេរំពឹងថានឹងត្រៀមខ្លួនរួចរាល់ក្នុងរយៈពេល១០ខែខាងមុខ។ ដ្ឋមន្ត្រីដដែលរូបនេះបានកត់សម្គាល់ថា ជាមួយនឹងការសាងសង់មូលដ្ឋានរួចរាល់ រដ្ឋាភិបាលឥឡូវនេះកំពុងផ្តោតលើការបង្កើតប្រព័ន្ធដែលស្របតាមតម្រូវការតែមួយគត់របស់ប្រទេសឥណ្ឌា។ ជាផ្នែកមួយនៃការជំរុញបញ្ញាសិប្បនិម្មិតរបស់ខ្លួន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី...
បរទេស៖ ប្រធានាធិបតីម៉ិកស៊ិក និងអភិបាលក្រុង Philadelphia បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់នៅពេលដែលយន្តហោះផ្នែកសង្គ្រោះ បានធ្លាក់នៅទីក្រុង Philadelphia កាលពីថ្ងៃសុក្រ រួមទាំងជនជាតិម៉ិកស៊ិក ៦ នាក់នៅលើយន្តហោះ និងមនុស្សម្នាក់ស្លាប់ដែលនៅលើដី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អភិបាលក្រុង...
ពោធិ៍សាត់៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណះកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥ បានអញ្ជើញចុះលើកទឹកចិត្តដល់ប្រជាកសិករក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់អោយចូលរួមចងក្រងសហគមន៍ទំនើប ដើម្បីប្រើប្រាស់ពូជស្រូវប្រាំងផលិតផលក្នុងស្រុក ក្នុងការធានាបាននូវទិន្នផលខ្ពស់...
ភ្នំពេញ ៖ នាវាកងទ័ពជើងទឹកកាណាដាដែលមានទម្ងន់ផ្ទុក ៥១០០ តោន បណ្ដោយ ១៣៤,៧ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ជម្រៅទឹក ៧,៥ ម៉ែត្រ ល្បឿនខ្ពស់ ៣០ knots និងមានឧទ្ធម្ភាគចក្រ CH-148 បានចូលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃ ១...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូង និងលោកស្រី ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតិក្នុងពិធីឆ្លងមហាកុដិ និងសមិទ្ធិផលនានា ក្នុងវត្តផ្ចឹកជ្រំ ស្ថិតក្នុងភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានវត្តនាមចូលរួម ពីសំណាក់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ព្រមទាំងព្រះសង្ឃនិងប្រជាពលរដ្ឋប្រមាណ៨៧៥អង្គ/នាក់។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មានប្រសាសន៍ថា រូបលោកផ្ទាល់ក៏ដូចជាក្រុមការងារពិតមានសេចក្តីសប្បាយរីករាយ ជាមួយនឹងសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋយើង។ លោកឧត្តមសេនីយ៍ទោ បាបគូសបញ្ជាក់ថា យ៉ាងណាមិញសមិទ្ធផល ដែលកើតមានចំពោះមុខយើងនេះ មិនមែនកើតឡើងដោយឯងៗនោះទេ...
ភ្នំពេញ ៖ នាដើមឆ្នាំ២០២៥នេះ ពោលគឺនៅក្នុងខែមករា បន្ទាប់ពីបញ្ចប់ការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមាន អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាសេនាធិការចម្រាញ់បានបេក្ខជនមានសមត្ថភាពចំនួន៤០០នាក់បន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ សម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ។ កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា...