បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារព័ត៌មាន PTI បានអះអាងដោយដកស្រង់ ប្រភពអនាមិកមួយថា ប្រទេសឥណ្ឌា បានចាប់ផ្តើមរឹតបន្តឹង ការផ្គត់ផ្គង់ទឹក ដែលហូរចេញពីទឹកដី របស់ខ្លួនទៅកាន់ ប្រទេសជិតខាងប៉ាគីស្ថាន ដោយមានវិធានការស្រដៀងគ្នា បន្ថែមទៀតដែលនឹង កើតមានជាបន្តបន្ទាប់។ មហាអំណាចនុយក្លេអ៊ែរទាំងពីរ បាននឹងកំពុងធ្លាក់ ចុះនៅគែមនៃសង្រ្គាម...
ក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។ ក្នុងឱកាសនេះលោក រដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមឱ្យបន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយបន្តយកចិត្តទុកដាក់គាំទ្រ ដល់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន...
ភ្នំពេញ៖ ក្រុមហ៊ុន New Heights Group របស់ប្រទេសចិនបានប្រកាសបើកសម្ពោធជាផ្លូវការ ក្នុងប្រទេសកម្ពុជានាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Muhammad នាយក និងតំណាងស្របច្បាប់នៃក្រុមហ៊ុនហុងកុង និងកម្ពុជា លោក Chen Jianyou អ្នកប្រឹក្សាយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោកនៃ New Heights លោក William...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានបញ្ជាឲ្យក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម អគ្គនាយកពន្ធដារគយ និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ពិនិត្យលើការគ្រប់គ្រងនៃការនាំចូលបន្លែ-សាច់ ឲ្យបានត្រឹមត្រូវជៀសវាងនាំឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋជាអ្នកបរិភោគ ។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជាមិនអនុញ្ញាត ឱ្យមានការវិនិយោគ លើការផលិតបារីអគ្គិសនី (E-Cigarettes) នៅកម្ពុជា ទោះផលិតគោលដៅ នាំចេញក៏ដោយ ក៏មិនត្រូវការដែរ ។ នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥...
ភ្នំពេញ៖ ឡាវ ដែលមានប្រព័ន្ធផ្លូវដែក តភ្ជាប់ពី ទីក្រុងវៀងចន្ទទៅកាន់ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានអនុញ្ញាតឱ្យកម្ពុជា ប្រើប្រាស់ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿន ដឹកផលិផលស្វាយ ទៅកាន់ប្រទេសចិន ឬប្រទេសទី៣ ដើម្បីបើកទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្ម របស់កម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់ លោក ឌិត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានផ្ញើសារអបអរសាទរដល់ក្មួយៗ ដែលបានចូលរួម ការប្រឡងសិស្សពូកែ ទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់លេខ១។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីម៉ិកស៊ិកូ លោកស្រី Claudia Sheinbaum បានច្រានចោលសំណើ របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់ពង្រាយកងទ័ព ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសរបស់ខ្លួន។ លោកស្រីបានទទូចថា ខណៈពេលដែលម៉ិកស៊ិកូកំពុង បើកចំហចំពោះកិច្ចសហប្រតិបត្តិការ នោះប្រទេសរបស់លោកស្រី នឹងមិនអាចទទួលយក...
បរទេសៈ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់ក្រុមអ្នកគាំទ្រ លោកខាងលិច របស់ទីក្រុងគៀវ ពីបទប៉ុនប៉ងបង្កហេតុទីក្រុងមូស្គូ ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។ ប្រភពដដែលបានសរសេរទៀតថាលោកបានសង្កត់ធ្ងន់ថា វិធានការដ៏ខ្លាំងនេះមិនចាំបាច់ទេ ហើយបានសម្តែងក្តីសង្ឃឹមថាវានឹងមិនមាននោះដែរ។នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតរុស្ស៊ី Pavel Zarubin ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Putin...