បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ ដើម្បីព្យាយាម និងសម្រុះសម្រួលក្នុងការកើនឡើង ភាពតានតឹងរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងញូវដេលី បន្ទាប់ពីការវាយប្រហារដ៏សាហាវ កាលពីខែមុនមកលើអ្នកទេសចរ នៅតំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌា ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Abbas...
មុនពេលដែលលោក Xi Jinping ប្រធានរដ្ឋចិន បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសរុស្ស៊ី និងអញ្ជើញចូលរួមពិធីអបអរសាទរ ដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ ក្នុងសង្រ្គាមការពារជាតិ ដ៏មហិមារបស់សហភាពសូវៀត ព្រឹតិ្តការណ៍ចាក់ផ្សាយកម្មវិធី ទូរទស្សន៍ដ៏ឆ្នើម របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅប្រទេសរុស្ស៊ី បានចាប់ដំណើរការនៅក្រុងមូស្គូ នៅពេលថ្មីៗកន្លងទៅនេះ ។ កម្មវិធីទូរទស្សន៍ដ៏ឆ្នើម របស់អគ្គស្ថានីយវិទ្យុ...
ភ្នំពេញ៖ លោក ហ្សាក់ ប៉េឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមប្រទេសបារាំង ជាសមាជិកមួយ ក្នុងសហភាពអ៊ឺរ៉ុប ហើយកម្ពុជា គឺជាដៃគូមួយរបស់សហភាពអ៊ឺរ៉ុបដែរនោះ បារាំង នឹងខិតខំប្រឹងប្រែងចរចា លើការអនុគ្រោះពន្ធ លើទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង ខណៈដែលអ៊ឺរ៉ុប បើកទូលាយចំពោះកម្ពុជា ក្នុងការនាំចូលទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ ។ ការលើកឡើង...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២៥ លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ធ្វើឡើងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅមុនពេលបើកបរ។ ដោយមានការសហការចូលរួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រចាំផ្លូវល្បឿនលឿន និងបុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះធ្វើឡើងដើម្បីចែកជូននូវរាល់ខិត្តបណ្ណ...
បរទេស៖ បុគ្គលដែលមានបំផុតទាំងប្រាំ នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេមើលឃើញថា ទ្រព្យសម្បត្តិសរុបរបស់ពួកគេកើនឡើង ៨ភាគរយ គឺដល់ ៣៨,៦ ពាន់លានដុល្លារនៅឆ្នាំនេះ បើទោះបីជាដំណើរការទីផ្សារភាគហ៊ុនធ្លាក់ចុះក៏ដោយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពេលដែលតម្លៃគោល Bursa Malaysia នៅតែមិនផ្លាស់ប្តូរក្នុងរយៈពេល ១២...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងភាពយន្តឯកសារមួយ ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ នៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 TV ថា ទំនាក់ទំនងរវាងរុស្ស៊ី-ចិន ដែលរឹងមាំ និងអាចទុកចិត្តបាន ជួយពង្រឹងស្ថិរភាពក្នុងពិភពលោក។ លោក ពូទីន បានលើកឡើងថា នៅពេលដែលលោកបានក្លាយជាប្រធានាធិបតីរុស្ស៊ីលើកដំបូងកាលពី ២៥ ឆ្នាំមុន មានសញ្ញាដំបូង...
ភ្នំពេញ៖ លោកសាស្រ្តចារ្យ អ៉ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយដែលទទួលបាន ពីនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ព្រមទាំងសប្បុរសជននានា ទៅចែកជូនដល់សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នគគ្រូ នៅសាលាបឋមសិក្សាកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ក្នុងពិធីនេះក៏មានការចូលរួមពីមេភូមិ និងសមាជិក ៣នាក់...
ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ«ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំ២០២៥» នៅថ្ងៃទី៩ និងទី១០ ខែឧសភា ចាប់ពីម៉ោង ៨:០០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលនាំមកនូវឱកាសការងារជូនយុវជនចំនួន៥៤០០កន្លែង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារនេះជាកិច្ចសហការ រវាងទីភ្នាក់ងារជាតិមុខរបរ...
បរទេស៖ គ្រាប់មីស៊ីលដែលបាញ់ដោយពួកឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន បានផ្អាកជើងហោះហើរ និងចរាចរណ៍អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីផលប៉ះពាល់របស់គ្រាប់មីស៊ីល នៅជិតផ្លូវចូលបានធ្វើឱ្យអ្នកដំណើរភ័យស្លន់ស្លោ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ Ben-Gurion បានកើតឡើងប៉ុន្មានម៉ោង មុនពេលដែលគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានកំណត់ដើម្បីបោះឆ្នោតថាតើត្រូវពង្រឹងប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សាឬយ៉ាងណា។ ឧត្តមសេនីយឯក Eyal Zamir បាននិយាយថា...
ប៊ែរឡាំង៖ លោក Hubert Aiwanger អនុរដ្ឋមន្ត្រីនៃរដ្ឋ Bavaria របស់អាល្លឺម៉ង់បានព្រមាននៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងពន្ធដាក់ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងបង្កហានិភ័យធ្ងន់ធ្ងរដល់វិស័យផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ស្ថានីយ ផ្លាស់ប្តូរថ្មរបស់ក្រុមហ៊ុនផលិតរថយន្ត NIO របស់ចិននៅ Zusmarshausen ជិតទីក្រុងមុយនិក លោក Aiwanger បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើច្បាប់ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន។...