ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តជាប់ព្រំដែនថៃ រួមទាំងសប្បុរសជន និងជនរួមជាតិ ដែលបាននឹងកំពុងសកម្មចុះសួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត និងការឧបត្ថម្ភគាំទ្រ ជំនួយសម្ភារៈផ្សេងៗដល់កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននិងកំពុងបំពេញភារកិច្ច ថែរក្សា ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។ នេះបើតាមលោក រ៉េន...
ភ្នំពេញ៖អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងថវិការបស់សប្បុរជន ដែលចូលរួមតាមរយៈអ្នកឧកញ៉ា ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ ក្នុងនោះក្រៅពីសម្ភារៈ គ្រឿងឧបភោគបរិភោគ មានថវិកាសរុបចំនួនជាង ២៣៤លានរៀល ដែលអញ្ជើញទទួលផ្ទាល់ដោយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ដោយ សម្ដេច បានលើកឡើងអំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ចំនួន ៤ចំណុច។ តាមរយៈបណ្ដាញសង្គម...
លោក Trump បង្ហាញការខកចិត្ត ជាមួយនឹងលោក Musk ក្រោយទទួលបានការរិះគន់ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើចៅក្រមតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC ចំនួនបួនរូប ទីក្រុងមូស្គូថា អ៊ុយក្រែនបរាជ័យ ក្នុងការបំផ្លាញ យន្តហោះរុស្ស៊ី តាមរយៈការវាយប្រហារដោយប្រើ យន្តហោះ គ្មានមនុស្សបើក នាយករដ្ឋមន្រ្តី ថៃ លោកស្រី Paetongtarn...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងលូប្រអប់ សរុបចំនួន ៥ទីតាំង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។ ផ្លូវទាំង៥ទីតាំង មានដូចខាងក្រោម៖ ទីតាំងទី១៖ ផ្លូវ (ភូមិមេម៉ៃ-ភូមិមែកពុក)...
ដោយ៖ ជា ដូ ហ្យូន (Cha, Du Hyeon), អ្នកស្រាវជ្រាវអន្ដរាគមន៍នៃវិទ្យាស្ថានអាស៊ាន សម្រាប់ការសិក្សានយោបាយ នៅថ្ងៃទី ២៦ ខែមេសា មេទ័ពរុស្ស៊ី លោក Valery Gerasimov បាននិយាយថា លោកចង់អោយកិតិ្តយសទៅដល់ទាហានកូរ៉េខាងជើង ដែលបានចូលរួមយ៉ាងសកម្មក្នុងការលេបបំបាត់បញ្ជូលតំបន់ Kursk វិញ។ លោកបាននិយាយរឿងនេះពេលធ្វើរបាយការណ៍ជាមួយប្រធានាធិបតីវ៉្លាឌីមៀ ពូទីន តាមការហៅវីដេអូ។ ប្រទេសរុស្ស៊ីបានទទួលស្គាល់ជាផ្លូវការថា កងទ័ពកូរ៉េខាងជើងត្រូវបានដាក់ឲ្យចូលរួមក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន...
បរទេស៖ មេទ័ពជើងទឹកថៃ បាននិយាយនៅថ្ងៃសុក្រនេះថា កងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសថៃ ត្រៀមដាក់ពង្រាយទ័ពទៅកាន់តំបន់ Chong Bok ក្នុងខេត្ត Ubon Ratchathani ភ្លាមៗ បន្ទាប់ពីទទួលបានបញ្ជាពីរដ្ឋាភិបាល ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានជំរុញ ឱ្យមានការចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល។ យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមកនេះមានការផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងឱសថផ្សេងៗទៀត...
បរទេស ៖ នាយករដ្ឋមន្រ្តី ថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែន កម្ពុជា-ថៃ នៅតែស្ថិតក្រោមការគ្រប់គ្រង ដោយបដិសេធមិន អោយមានការបែកបាក់ រវាងរដ្ឋាភិបាល និងយោធានោះទេ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃ៦ មិថុនានេះ បានប្រកាសទាត់ចោល នូវការចោទប្រកាន់ផ្ទុយពីការពិត របស់ភាគីថៃថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពាន ទៅលើអធិបតេយ្យភាពរបស់ថៃ ។ការឆ្លើយតបរបស់អ្នកនាំពាក្យនេះ ក្រោយមានពលរដ្ឋថៃ បានធ្វើបាតុកម្ម នៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥...