គៀវ៖ ប្រហែល ៧០% នៃគ្រាប់រំសេវដែលរុស្ស៊ីប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងនឹង អ៊ុយក្រែននាពេលបច្ចុប្បន្ន ត្រូវបានផលិតនៅកូរ៉េខាងជើង នេះបើយោងតាមការវិភាគ របស់អាជ្ញាធរអ៊ុយក្រែន ដែលបានបង្កើតឯកសារសម្ងាត់ ស្តីពីការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ ឯកសារដែលផ្តល់ជូនកាសែតក្យូដូ បានបង្ហាញថា ទីក្រុងព្យុងយ៉ាងបានផ្តល់គ្រាប់ផ្លោង ប្រហែល ៦.៥ លានគ្រាប់ដល់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានពេញលេញ របស់ទីក្រុងមូស្គូ...
ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសម្តែងការខកចិត្ត ចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគម្រូ ក្នុងការការពារសិទ្ធិមនុស្ស ដោយបានលក់យន្តហោះចម្បាំងប្រភេទ Gripen ឱ្យថៃ អំឡុងពេលមានជម្លោះ ជាមួយនឹងកម្ពុជា ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន...
គៀវ៖ ប្រហែល ៧០% នៃគ្រាប់រំសេវដែលរុស្ស៊ី ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំង នឹងអ៊ុយក្រែននាពេលបច្ចុប្បន្ន ត្រូវបានផលិតនៅកូរ៉េខាងជើង នេះបើយោងតាមការវិភាគ របស់អាជ្ញាធរអ៊ុយក្រែន ដែលបានបង្កើតឯកសារសម្ងាត់ ស្តីពីការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ឯកសារដែលផ្តល់ជូនកាសែតក្យូដូបានបង្ហាញថា ទីក្រុងព្យុងយ៉ាងបានផ្តល់គ្រាប់ផ្លោងប្រហែល ៦.៥ លានគ្រាប់ដល់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានពេញលេញរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាថ្នូរនឹងបច្ចេកវិទ្យាយោធារបស់រុស្ស៊ី...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹង យ៉ាងម៉ឺងម៉ាត់ ជាមួយប្រទេសចិន ទាក់ទងនឹងការគំរាមកំហែង ដោយហិង្សា ដែលធ្វើឡើង ដោយអ្នកការទូតចិនម្នាក់ ចំពោះការលើកឡើងថ្មីៗ របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អំពីការចូលរួមដែលអាចកើតមាន របស់ប្រទេសលោកស្រី នៅក្នុងគ្រាអាសន្ន របស់កោះតៃវ៉ាន់ ។ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមពលរដ្ឋមកពីខេត្ត Hiroshima និងខេត្ត Yamaguchi របស់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទ បានដាក់ញត្តិអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុន ជំរុញឱ្យយោធាសហរដ្ឋអាមេរិក ដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួន ដែលបានដាក់ពង្រាយនៅក្នុងខេត្ត Iwakuni ខេត្ត Yamaguchi ។ ក្រុមប្រជាពលរដ្ឋទាំងនោះ បានសម្តែងការព្រួយបារម្ភថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១១ វិច្ឆិកានេះ បានប្រកាសថា ព្យុះទី២៦ ឈ្មោះ ហ្វុង វង់ (Fung-wong) T2526 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើកម្ពុជា។ ប៉ុន្តែកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ហ្វុង វង់ នេះទេ៕
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ទេសចរពីប្រទេសអីរ៉ុង ដែលមានប្រជាជន ប្រមាណ៩២លាននាក់ ជាប់លំដាប់ទី២ ក្នុងតំបន់មជ្ឈិមបូព៌ា និងទី១៧ ក្នុងពិភពលោក ។ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងទេសចរណ៍...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មី ដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាព របស់មនុស្សជាតិនោះឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងមហាសន្និបាត អង្គការទេសចរណ៍ សហប្រជាជាតិ លើកទី២៦ថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អប្រសើរបំផុត ជូនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនា និងទទួលយកនូវបទពិសោធបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជាមួយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍...
កំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញដល់ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករ ឱ្យបានល្អប្រសើរ ចៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និង បញ្ចៀសការកក ស្ទះក្នុងរដូវប្រមូលផល ព្រមទាំងជំរុញដល់ការអភិវឌ្ឍ វិស័យកសិកម្មនៅក្នុងខេត្ត ។ ការជំរុញនេះ របស់លោក នួន...