ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្រ្តីជំនាញតាមគោលដៅចុះតំបន់ជុំវិញបឹងទន្លេសាប ចូលរួមប្រជុំស្តីពី ការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដឹកនាំ ដោយលោក ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងលោក លឹម សុខតូ អភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថែមទាំងមានការចូលរួមមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងដណ្តើមយកច្រកសមុទ្រហ័រមូស ដែលជាច្រកសមុទ្រដ៏សំខាន់ជាយុទ្ធសាស្ត្រ ប្រសិនបើអ៊ីរ៉ង់ព្យាយាមធ្វើអ្វីមួយដែល «ហួងហែង» ហើយវាយប្រហារគោលដៅអាមេរិក និងអ៊ីស្រាអែលបន្ថែមទៀតនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ការព្រមាននេះបានកើតឡើង បន្ទាប់ពីតម្លៃប្រេងបានកើនឡើង ដល់កម្រិតខ្ពស់បំផុតមួយ រយៈពេលខ្លីចាប់តាំងពីឆ្នាំ ២០២២...
ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសាខាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។ សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៥,៦១៦នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៤,៧១១នាក់...
បរទេស៖ យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសឥណ្ឌា នឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ប្រទេសបង់ក្លាដែស ចំពេលមានការខ្វះខាតការ ផ្គត់ផ្គង់ដែលជំរុញ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ប្រទេសបង់ក្លាដែស ត្រូវងាកទៅរកការកំណត់កម្រិតប្រេងឥន្ធនៈចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីប្រឈមមុខនឹងវិបត្តិថាមពល។ ចំណែកទីភ្នាក់ងារសារព័ត៌មាន ANI...
ព្រះសីហនុ ៖ សមត្ថកិច្ច បានបង្ក្រាបករណី Scam Online និងជនបរទេសស្នាក់នៅខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់។ ប្រតិតបត្តិការនេះ អនុវត្តន៍តាមបទបញ្ជារបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្ត...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា អំណានដោយប្រើមធ្យោបាយ បច្ចេកវិទ្យាទំនើប បានចំណាយពេលវេលាតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ ។ ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងថា...
ភ្នំពេញ៖ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា (CPSF) មានសេចក្តីរីករាយប្រកាសអំពីភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយ សហគ្រិនខ្មែរ (KE) ដើម្បីពង្រឹងវិស័យម្រេច និងគ្រឿងទេសកម្ពុជា តាមរយៈការពង្រីកទីផ្សារអន្តរជាតិ និងការផ្សព្វផ្សាយពាណិជ្ជកម្មលើឆាកសកល។ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ នឹងគាំទ្រ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា ក្នុងការដឹកនាំ សមាជិករបស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសលើសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងសិក្សានៅទីនោះជាប់ជាប្រចាំ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦លោកប៉ែន បូណា មានប្រសាសន៍ថា ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា នៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹង ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួង នាពេលថ្មីៗនេះ បានបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃ ស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់និងពិភពលោក ការប្រែប្រួលអាកាសធាតុ...
ភ្នំពេញ ៖ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានលើកឡើងថា កុមារដែលអាចអានបានស្ទាត់ជំនាញ ប្រាកដជារៀនទទួលបានលទ្ធផលល្អ នៅគ្រប់មុខវិជ្ជាទាំងអស់ នៅគ្រប់កម្រិតសិក្សា ។ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្តេច ម៉ែន សំអន មានប្រសាសន៍ថា...