ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បទ និងលោកស្រី រួមជាមួយ លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តម្លៃប្រេងសាំង ៥ ២០០ រៀល និងប្រេងម៉ាស៊ូត ៦ ៩០០ រៀលក្នុង១លីត្រ៕
ប្រធានាធិបតីបារាំង មានក្តីសោមនស្សរីករាយ មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រសួងកសិកម្ម នឹងបង្កើត សហគមន៍កសិកម្មទំនើប ជួយទ្រទ្រង់ជីវភាពជនភៀសសឹក សម្តេចធិបតី ប្រាប់លោក ម៉ាក្រុង ពីការពិតចំពោះភាគីថៃកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ ៣ចំណុចសម្តេចធិបតី ប្រាប់ប្រធានាធិបតីបារាំង ពីការពិតយោធាថៃបំពានកម្ពុជា ក្នុងស្មារតីស្រឡាញ់សន្តិភាព ទើបរាជរដ្ឋាភិបាល ដាក់សំណើជាបន្តបន្ទាប់ ទៅភាគីថៃ ដោះស្រាយព្រំដែន ក្រសួងបរិស្ថាន កោះហៅឈ្មោះ ឡុង...
អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ម្តងទៀត បន្ទាប់ពីអ៊ីស្រាអែល នៅតែវាយប្រហារ ទៅលើក្រុម Hezbollah នៅប្រទេសលីបង់ លោក តូ ឡាំ អគ្គលេខាធិការ បក្សរបស់វៀណាម នឹងទៅទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីត្រូវបានតែងតាំង ជាប្រធានរដ្ឋ រហូតដល់២០៣១ ក្រុមឆបោក តាមអនឡាញ កំពុងផ្លាស់ប្តូរទីតាំង ទៅនៅតាម អាផាតមិនប្រណីតៗ...
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណោះសំណាលជាមួយ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបាននាំយកនូវកាដូរអនុស្សាវរីយ៍ និងជូនពរជ័យដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានសំណង់នៅទូទាំងប្រទេសឱ្យជួយជំរុញបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ មកចុះឈ្មោះធ្វើតេស្ដតាមរយៈកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ដើម្បីបង្កើនឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូល។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី៩ ខែមេសានេះ បានស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានសំណង់នានានៅទូទាំងប្រទេសឱ្យចូលរួម ក្នុងការជំរុញបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីថៃ ប្រញាប់មកចុះឈ្មោះធ្វើតេស្ដជំនាញក្នុងកម្មវិធី RPL ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពជំនាញពីក្រសួង។ ការធ្វើតេស្ដនេះ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត គឺទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា ប្រសិនបើអ៊ីស្រាអែលមិនឈប់វាយប្រហារប្រទេសលីបង់ភ្លាមៗទេនោះ ខ្លួននឹងទទួលបានការឆ្លើយតបដែលបង្កការសោកស្តាយ។ ខ្លួនបានធ្វើការប្រកាសនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News បន្ទាប់ពីយោធាអ៊ីស្រាអែល បានវាយប្រហារជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់ ដោយសម្លាប់ និងរបួសរាប់រយនាក់ ទោះបីជាមានបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។ កងកម្លាំង IRGC បានឧ្យដឹងថា ខណៈពេលដែលមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះចាប់តាំងពីការប្រកាសអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ អ៊ីស្រាអែលបានចាប់ផ្តើម “ការសម្លាប់រង្គាលយ៉ាងឃោរឃៅ”...
ពោធិ៍សាត់៖ ក្នុងស្មារតីស្នេហាជាតិ ក៏ដូចជារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់យ៉ាងច្រើន ជូនទៅដល់កងកម្លាំងវីរកងទ័ពជួរមុខ...
ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងក្លាទាំងក្នុងនិងក្រៅប្រទេស ជប៉ុនកំពុងពន្លឿន”ការធ្វើយោធូបនីយកម្មឡើងវិញ”ដែលជាជំហានដ៏មានគ្រោះថ្នាក់មួយទៀត ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុននាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនកំពុងគិតពិចារណាពីការដាក់ចេញផែនការដើម្បីបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ ដែលខ្លឹមសារទាំងមូលត្រូវបានបញ្ជាក់ឱ្យបានច្បាស់ ហើយគ្រោងនឹងកែសម្រួលគោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិនិងសេចក្តីណែនាំអំពីការប្រើប្រាស់នៅចុងខែនេះ ។ នេះគឺជាទង្វើថ្មីបំផុតរបស់ជប៉ុនក្នុងការស្វែងរកការលុបចោលទាំងស្រុងនូវការហាមឃាត់ការនាំចេញអាវុធនិងបំបែកការជាប់ដៃជាប់ជើងពីរដ្ឋធម្មនុញ្ញសន្តិភាព ។ ប្រឈមមុខនឹងបម្រែបម្រួលយ៉ាងស៊ីជម្រៅនៃស្ថានការណ៍ពិភពលោក ”យោធានិយមបែបថ្មី”របស់ជប៉ុនបានបង្ហាញពីមុខមាត់ដ៏អាក្រក់ម្តងទៀតដែលបង្កជាការគំរាមកំហែងជាក់ស្តែងដល់សនិ្តសុខនិងស្ថិរភាពក្នុងតំបន់ ហើយបណ្តាលឱ្យប្រទេសជិតខាងនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ។ អនុលោមតាមគោលនយោបាយបច្ចុប្បន្ន ការនាំចេញបរិក្ខារការពារជាតិរបស់ជប៉ុនទៅកាន់ប្រទេសដទៃទៀតត្រូវបានកំណត់ជាគោលការណ៍លើអាវុធ ៥ ប្រភេទដែលអាចប្រើប្រាស់ជាសំខាន់ក្នុងវិស័យភស្តុភារកម្ម ដូចជាការជួយសង្គ្រោះនិងការដឹកជញ្ជូនជាដើម ។ ចាប់តាំងពីលោកស្រី Sanae Takaichi បានចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ ២០២៥មក ជប៉ុនបានពន្លឿនការជំរុញការបង្កើនកងទ័ពនិងកម្លាំងយោធា ។ នៅដើមខែកុម្ភៈ ឆ្នាំនេះ ជប៉ុនបានធ្វើការបោះច្នោតជ្រើសរើសនៃសភាតំណាងរាស្រ្ត ហើយពាក្យសន្យាដែលបានធ្វើពេលចូលរួមការបោះឆ្នោតរបស់បក្សសេរីប្រជាធិបតេយ្យក៏បូករួមទាំង”ការបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ”ផងដែរ ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនឱ្យដឹងថា ផែនការចុងក្រោយបំផុតដែលរដ្ឋាភិបាលលោកស្រី Sanae Takaichi កំពុងគិតពិចារណា រួមមាន៖ការលុបចោលការដាក់កំហិតលើការនាំចេញបរិក្ខារការពារជាតិចំនួន ៥ ប្រភេទដែលអាចប្រើប្រាស់ក្នុងវិស័យមិនមែនប្រយុទ្ធតែប៉ុណ្ណោះ អនុញ្ញាតជាគោការណ៍ឱ្យនាំចេញផលិតផលដែលបូករួមទាំងអាវុធមហាប្រល័យផងដែរ ហើយបានបង្កើតការកំណត់លើកលែងសម្រាប់ការនាំចេញទៅកាន់ប្រទេសដែលស្ថិតក្នុងការប៉ះទង្គិចដែលបន្សល់ទុកលំហរមួយចំនួនសម្រាប់ការនាំចេញនាពេលអនាគត ។ លើសពីនេះទៅទៀត តួនាទីរបស់សភាជប៉ុនកំពុងកើតមានការប្រែប្រូលដែលប្រែក្លាយពី”ការត្រួតពិនិត្យជាមុននិងឃ្លាំមើលក្រោយមក”ឱ្យទៅជាការទទួលយកយ៉ាងអសកម្មនូវ”ការរាយការណ៍ក្រោយមក” ដែលលែងដើរតួនាទីជា”ការជាន់ហ្វ្រាំង”សម្រាប់ការនាំចេញអាវុធ ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានវិភាគថា ប្រសិនបើផែនការនេះត្រូវបានអនុវត្ត នោះគឺមានន័យថា ពួកគេសម្រេចបាននូវ”ភាពរលុងដោយគ្រប់ជ្រុងជ្រោយ”លើការនាំចេញអាវុធ ។ ទាក់ទងនឹងរឿងនេះ សាធារណមតិក្នុងសង្គមជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ។ យោងតាមរបៀបវារៈរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ក្រៅពីការជំរុញការលុបចោលទាំងស្រុងនូវការហាមឃាត់ការនាំចេញអាវុធ រដ្ឋាភិបាលក៏មានផែនការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ” ធ្វើវិសោធនកម្ម”គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ”និងជំរុញរបៀបវារៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឆ្នាំ ២០២៦ ។ល។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងបានបញ្ជាក់ថា ពួកស្តាំនិយមរបស់ជប៉ុនកំពុងពន្លឿនការល្មើសនឹងសន្តិនិយមបន្ទាប់ពីសង្គ្រាមលោកលើកទី២។ ហេតុនេះហើយ សហគមន៍អន្តរជាតិបានយល់ដឹងថែមមួយកម្រិតទៀតថា ប្រទេសចិនបានចាត់វិធានការដើម្បីបង្កើនការគ្រប់គ្រងការនាំចេញទំនិញដែលអាចប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាចំពោះប្រទេសជប៉ុនតាមផ្លូវច្បាប់ ហើយដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន ២០ ក្នុងបញ្ជីឈ្មោះស្តីពីការគ្រប់គ្រងការនាំចេញនិងដាក់បញ្ចូលអង្គភាពរបស់ជប៉ុនចំនួន ២០ ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ វាគឺមានសារសំខាន់ណាស់និងជាទង្វើដ៏ចាំបាច់សម្រាប់ទប់ស្កាត់”ការធ្វើយោធូបនីយកម្មឡើងវិញ”និងការប៉ុនប៉ងមានអាវុធនុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាគាំពារសន្តិភាពក្នុងតំបន់និងពិភពលោក ។ សំដៅចំពោះសកម្មភាពដ៏គឃ្លើនគ្រប់បែបយ៉ាងរបស់ជប៉ុន សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់និងធ្វើពហិការយ៉ាងដាច់ណាត់ ហើយរួមគ្នាគាំពារសមិទ្ធផលជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរនិងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ បើសិនជាជប៉ុនធ្វើតាមតែទំនើងចិត្តរបស់ខ្លួន មុខជានឹងកាន់តែឆាបវិនាសជាក់ជាមិនខាន ៕
ភ្នំពេញ៖ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលបានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយជោគជ័យ បានលើកឡើងថា ការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន ផ្តល់ឱកាសដល់ពួកគាត់ទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ ងាយស្រួលរកការងារធ្វើ និងទទួលបានចំណូលខ្ពស់ជាងមុន។ លោក មាស រ៉ាយុទ្ធ អតីតពលករត្រឡប់មកពីប្រទេសថៃ ជំនាញការងារការ៉ូ បានឱ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន បានជួយឱ្យរូបលោកមានវិញ្ញាបនបត្រជំនាញច្បាស់លាស់ ដែលងាយស្រួលរកការងារធ្វើ ព្រោះក្រុមហ៊ុនមានទំនុកចិត្ត មិនតែប៉ុណ្ណោះតាមរយៈវិញ្ញាបនបត្រជំនាញនោះក៏បានជួយឱ្យរូបលោកទទួលបានប្រាក់ខែសមរម្យ និងមានឱកាសឡើងតំណែងទៀតផង។ ...