ព័ត៌មានជាតិ
ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN បង្ហាញថា៖គួរប្រុងប្រយ័ត្នចំពោះការបង្ហាញជំហរអំពីការ “ទម្លាក់កម្រិត” នៃទំនាក់ទំនងរវាងជប៉ុននិងចិនទៅជាលេសសម្រាប់ការបង្កហេតុជាប្រព័ន្ធរបស់រដ្ឋាភិបាលលោកស្រី Sanae Takaichi
តាមកាផ្សាយដំណឹងឱ្យដឹងថា ក្នុង«សៀវភៅខៀវស្តីពីការទូតឆ្នាំ ២០២៦ »ដែលបានចេញផ្សាយនាពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានទម្លាក់កម្រិតនៃទំនាក់ទំនងរវាងជប៉ុននិងចិនពី”ទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយ”មកនៅត្រឹម”ប្រទេសជិតខាងដ៏សំខាន់” ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២ ភាគរយសម្គាល់ឃើញថា ពាក្យសម្តីនិងទង្វើមួយចំនួនរបស់ជប៉ុនដែលបំបែកការជាប់ដៃជាប់ជើងពីសណ្តាប់ធ្នាប់ក្រោយពីសង្គ្រាមលោកលើកទីពីរ បំភ្លៃការយល់ដឹងចំពោះប្រវត្តិសាស្ត្រនិងបង្កើនការបដិបក្ខាគ្នាខាងភូមិសាស្ត្រគឺជាមូលហេតុពីឫសគល់ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងជប៉ុនព្រមទាំងស្ថានការណ៍ក្នុងតំបន់កាន់តែតានតឹងថែមទៀត ។ ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨១,១ ភាគរយសម្គាល់ឃើញថា ទង្វើរបស់ភាគីជប៉ុនដែលទម្លាក់កម្រិតនៃទំនាក់ទំនងជាមួយប្រទេសចិនប្រហែលនឹងធ្វើឱ្យទំនាក់ទំនងចិន-ជប៉ុនមានភាពតានតឹងកាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត ដោយឡែកអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៨ ភាគរយបានអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនដកពាក្យសម្តីខុសឆ្គងវិញភ្លាម បញ្ឈប់សកម្មភាពបង្ករឿងដើម្បីទទួលបានទំនុកចិត្តពីសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ។ ការស្ទង់មតិនេះបានធ្វើតាមគេហទំព័រភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ក្នុងរយៈពេល ២៤ ម៉ោងមានអ្នកប្រើអ៊ីនធឺណិតចំនួន ៧៣៨៧ នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ ៕