ភ្នំពេញ ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន។ សកម្មភាពទាំងនេះក៏ជាការរំលោភ លើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព...
ក្នុងបរិបទ ដែលហានិភ័យភូមិសាស្ត្រ នយោបាយសកលកើនឡើង និងទីផ្សារថាមពលមានភាពរង្គោះរង្គើយ៉ាងខ្លាំង ការរំពឹងទុកដ៏ល្អបំផុតចំពោះសេដ្ឋកិច្ចពិភពលោកគឺអាចទប់ទល់នឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនិងអាចរកបានស្ថិរភាពក្នុងភាពចលាចល ហើយសេដ្ឋកិច្ចចិននៅត្រីមាសទីមួយនៃឆ្នាំដំបូងនៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” បានផ្តល់នូវការរំពឹងទុកបែបនេះ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៣ភាគរយបានយល់ឃើញថា តម្លៃនៃភាពប្រាកដប្រជារបស់ចិនក្នុងយុគសម័យដ៏រង្គោះរង្គើបានបន្តកើនឡើង ។ ការស្ទង់មតិលើកនេះធ្វើឡើងតាមគេហទំព័រភាសាអង់គ្លេស បារាំង អារ៉ាប់ និងរុស្ស៊ី របស់បណ្តាញ CGTN ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ៥២៤២ នាក់បានចូលរួមការបោះឆ្នោតព្រមទាំងបញ្ចេញមតិ ៕