ពោធិ៍សាត់៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក និងអាហារសាមគ្គី» នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដើម្បីនាំយកភាពរីករាយ និងផ្តល់ការលើកចិត្ត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកក្រសួង រៀបចំពិធីសូត្រមន្តលើករាសី ជាកិច្ចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ នេះ។ ថ្នាក់ដឹកនាំបានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ទេយ្យទាន...
កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍សង្ក្រាន្តខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីចប់អាណត្តិនៅកម្ពុជា ចាត់ទុកកម្ពុជាជាមិត្តអស់មួយជីវិត ខណៈពាក្យសំដីនេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ពេញចិត្តជាខ្លាំង។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងលោកស្រី Ülkü...
បរទេស៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រនៅថ្ងៃពុធ នេះ ក្នុងព្រឹត្តិការណ៍បាញ់ លើកទីពីររបស់ខ្លួន ក្នុងរយៈពេលពីរថ្ងៃ ប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ បានបញ្ចេញការប្រមាថ ដ៏ឈ្លើយប្រឆាំងនឹងក្តីសង្ឃឹម របស់ទីក្រុងសេអ៊ូលសម្រាប់ទំនាក់ទំនងកាន់តែកក់ក្តៅ ជាមួយទីក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលទាំងនោះបានហោះចេញពីតំបន់វ៉ុន សានឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ហើយបានហោះឆ្ពោះទៅដែនទឹកភាគខាងកើត...
បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកកំពុងដកថយពីការគំរាមកំហែង លើការពង្រីកការវាយប្រហារលើអ៊ីរ៉ង់។ ការគំរាមកំហែងចុងក្រោយរបស់លោក ត្រាំ លើសង្គ្រាមអ៊ីរ៉ង់បានឈានដល់កម្រិតថ្មីបំផុត នៅព្រឹកថ្ងៃអង្គារ នៅពេលដែលលោកបានព្រមានថា “អរិយធម៌ទាំងមូលនៅអ៊ីរ៉ង់នឹងស្លាប់នៅយប់នេះ មិនអាចវិលត្រឡប់មកវិញបានទេ” ប្រសិនបើអ៊ីរ៉ង់បរាជ័យ ក្នុងការធ្វើកិច្ចព្រមព្រៀង ដែលរួមបញ្ចូលការបើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ ។ បើយោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ កម្ពុជា គ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ ! យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម ៤កន្លែងទៀត ក្នុងរាជធានីភ្នំពេញ កែប បន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួច របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់...
ទីក្រុងញូវយ៉ក ៖ នាថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ សហព័ន្ធសន្តិភាពសកលអន្តរជាតិ (UPF International) បានប្រកាសនៅថ្ងៃថា លោកស្រីបណ្ឌិត ហាក់ ចា ហាន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល ត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ពាន់រង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២៦ ដោយ លោកបណ្ឌិត ចាន...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ គឺជាព្រឹត្តិការណ៍ដ៏មានតម្លៃវិសេសវិសាល ដែលប្រារព្ធឡើង តាមប្រតិទិនសុរិយគតិ សម្រាប់ពុទ្ធសាសនិកជន និងសាធារណជន ។ ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានប្រាប់ទូតតួកគីចប់អាណត្តិថា គោលជំហររបស់កម្ពុជា គឺរក្សាឱ្យបាននូវបទឈប់បាញ់ ឱ្យបានយូរអង្វែង ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយកិច្ចជំនួប រវាងសម្តេចនិងលោកលោក Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ចប់អាណត្តិ នៅថ្ងៃទី៨...