ខេត្តព្រះវិហារ៖ ក្នុងស្មារតីលើកកម្ពស់វិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន ០២ខ្នង ស្មើនឹង ១០បន្ទប់ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ស្ថិតនៅភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អគារសិក្សាទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages)...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានសន្យាកាលពីថ្ងៃសៅរ៍ថា នឹងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបានគូសបញ្ជាក់ពីបញ្ហាថាមពល និងរ៉ែសំខាន់ៗនៅក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ហើយក្រោយមកបានជំរុញឱ្យប្រទេសអាស៊ីអាគ្នេយ៍ទាំង២ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែឩសភា ឆ្នាំ២០២៦ថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៣...
បរទេស: រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយកាលពីថ្ងៃសៅរ៍ថា ការដកទ័ពអាមេរិកចំនួន ៥.០០០នាក់ចេញពីប្រទេសអាឡឺម៉ង់គួរតែជំរុញឱ្យអឺរ៉ុបពង្រឹងការការពាររបស់ខ្លួន ប៉ុន្តែសមាជិកសភាជាន់ខ្ពស់ពីររូបរបស់គណបក្សសាធារណរដ្ឋបានសម្តែងការព្រួយបារម្ភដោយនិយាយថា កងទ័ពមិនគួរចាកចេញពីអឺរ៉ុបទេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែឩសភា ឆ្នាំ២០២៦ថា កាលពីថ្ងៃសុក្រមន្ទីរបញ្ចកោណបានប្រកាសដកខ្លួនចេញពីប្រទេសអាល្លឺម៉ង់ ដែលជាមូលដ្ឋានអឺរ៉ុបដ៏ធំបំផុតរបស់ខ្លួន ដោយសារការប្រេះឆាជុំវិញសង្គ្រាមអ៊ីរ៉ង់ និងភាពតានតឹងផ្នែកពន្ធដារបានធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ប្រធានាធិបតីអាមេរិកលោក Donald Trump...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ។ តាមរយៈសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកកំពុងពិនិត្យមើលសំណើថ្មីមួយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែឩសភា ឆ្នាំ២០២៦ថា លោកបានមានប្រសាសន៍មុនពេលឡើងយន្តហោះ Air Force One ថា “ខ្ញុំនឹងជម្រាបជូនអ្នកអំពីវានៅពេលក្រោយ” ដោយបន្ថែមថា “ពួកគេនឹងផ្តល់ពាក្យពេចន៍ពិតប្រាកដដល់ខ្ញុំឥឡូវនេះ”។សារព័ត៌មានអ៊ីរ៉ង់ពាក់កណ្តាលផ្លូវការពីរគឺ Tasnim និង Fars...
បរទេស៖ សហរដ្ឋអាមេរិកបានព្រមាន ក្រុមហ៊ុនដឹកជញ្ជូនថា ពួកគេអាចប្រឈមមុខ នឹងទណ្ឌកម្ម ចំពោះការធ្វើការទូទាត់ទៅឱ្យអ៊ីរ៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសុវត្ថិភាព។យោងតាមសារព័ត៌មាន AP ចេញ ផ្សាយនៅថ្ងៃទី២ ខែឩសភា ឆ្នាំ២០២៦ថា ការជូនដំណឹងរបស់ការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់សហរដ្ឋអាមេរិកដែលបានបង្ហោះ នៅថ្ងៃសុក្របានបន្ថែមសម្ពាធនៅក្នុងការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់លើការគ្រប់គ្រងច្រកសមុទ្រ នៅមាត់ឈូងសមុទ្រពែក្ស ជាកន្លែងដែលពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិប្រហែល មួយភាគប្រាំរបស់ពិភពលោក ជាធម្មតាឆ្លងកាត់។អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះ...