ព័ត៌មានអន្តរជាតិ
ប្រុងប្រយ័ត្ននឹងការរស់ឡើងវិញនៃលទ្ធិយោធានិយម ការពារយ៉ាងម៉ឺងម៉ាត់ផ្លែផ្កាជ័យជម្នះសង្គ្រាមលោកលើកទី២
ចិន៖ ថ្ងៃទី៣ ឧសភា ថ្មីៗនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៨០ ការបើកសវនាការនៃតុលាការយោធាអន្តរជាតិសម្រាប់ចុងបូព៌ា (ការកាត់ក្តីទីក្រុងតូក្យូ)។ ការកាត់ក្តីជាប្រវត្តិសាស្ត្រនេះបានប្រមូលផ្តុំកម្លាំងតុលាការប្រទេសចំនួន១១ បានបង្ហាញពីភស្តុតាងដ៏ច្រើនសន្ធឹកសន្ធាប់ និងហេតុផលផ្លូវច្បាប់យ៉ាងម៉ត់ចត់ ដើម្បីកំណត់ពីលទ្ធិយោធានិយមជប៉ុន ដែលបានចាប់ផ្តើមសង្គ្រាមឈ្លានពាន រំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបានលាតត្រដាងឧក្រិដ្ឋកម្មជាច្រើនដែលប្រព្រឹត្តដោយពួកឈ្លានពានជប៉ុននៅក្នុងប្រទេសអាស៊ីជាច្រើន និងព្រមទាំងបានកាត់ទោសប្រហារជីវិតដោយភ្ជួរកនិងដាក់ពន្ធនាគារទៅលើឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A ចំនួន ២៥ នាក់ដែលក្នុងនោះរួមទាំងលោក Hideki Tojo...