ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ពាក់ព័ន្ធនឹងការចុះអនុវត្តការធ្វើ «អត្តសញ្ញាណកម្មដីធ្លី» នៅតំបន់អមសងខាងផ្លូវថ្មី តភ្ជាប់ពីភូមិក្រឡាពាស ឃុំព្រីងធំ មកកាន់តំបន់ស្រះម្លិះ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដែលថ្មីៗនេះមានការលើកឡើង និងការតវ៉ាពីប្រជាពលរដ្ឋមួយចំនួននោះ អាជ្ញាធរខេត្តសូមបញ្ជាក់យ៉ាងច្បាស់ថា ការចុះអនុវត្តនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីធានាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ និងរក្សាទុកសម្បត្តិព្រៃឈើសម្រាប់អនាគតកូនចៅជំនាន់ក្រោយ។ រដ្ឋបាលខេត្តបញ្ជាក់ថា...
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីសន្តិសុខមន្ទីរពេទ្យ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដោយជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពបន្លំខ្លួនទៅដេកជិតអ្នកមើលថែអ្នកជំងឺដើម្បីលួចយកទ្រព្យសម្បត្តិ ក៏ដូចជា លួចទូរស័ព្ទនៅក្នុងមន្ទីពេទ្យតេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ក្នុងនោះមានឈ្មោះ ១-ឈ្មោះ ដារ៉ូ...
ភ្នំពេញ៖ បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមក នៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅ...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាសហរដ្ឋអាមេរិក នឹងចាត់វិធានការជាក់ស្តែងដើម្បីការពារសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះនៅពេលផ្តល់ព័ត៌មានដល់សារព័ត៌មានអំពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង។...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស់ បានព្រមានថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សានៅតែមានភាពផុយស្រួយ ខណៈដែលអ្នកស្លាប់ និងរបួសកើនឡើង ទឹកដីរួមតូច និងជំនួយមនុស្សធម៌ប្រឈមមុខនឹងការរារាំងប្រចាំ។ លោក អាបាស់ បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលថ្លែងក្នុងនាមលោកដោយអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិលោក រីយ៉ាដ ម៉ាន់សួរ ក្នុងនាមលោកថា «បទឈប់បាញ់នៅតែមានភាពផុយស្រួយ ខណៈពេលដែលប្រជាជនរបស់យើង នៅតែបន្តស្លាប់ ភូមិសាស្ត្ររបស់ហ្គាហ្សាកំពុងរួមតូច...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា Abu-Bilal al-Minuki ដែលជាបងធំទីពីររបស់ក្រុមឧទ្ទាម ISIS ទូទាំងពិភពលោក ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយដែលធ្វើឡើងដោយកងកម្លាំងអាមេរិក និងកងកម្លាំងនីហ្សេរីយ៉ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយនៅលើ Truth...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកោះតៃវ៉ាន់កុំឱ្យប្រកាសឯករាជ្យជាផ្លូវការ បន្ទាប់ពីការព្រមានរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅទីក្រុងប៉េកាំងថា ការដើរខុសលើកោះប្រជាធិបតេយ្យអាចជំរុញឱ្យសហរដ្ឋអាមេរិក និងចិនមានជម្លោះ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា នៅពេលសួរថាតើគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់បានផ្លាស់ប្តូរឬអត់, លោក...
បរទេស៖ ក្រសួងការពារជាតិជប៉ុន កំពុងពិចារណាលើការនាំចេញមីស៊ីលប្រភេទបាញ់ពីលើដីប្រឆាំងនាវាទៅកាន់ប្រទេសហ្វីលីពីន , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រ ខណៈដែលទីក្រុងតូក្យូបានទទួលយកតួនាទីសន្តិសុខក្នុងតំបន់ដ៏ម៉ឺងម៉ាត់ជាងមុន ចំពេលមានការព្រួយបារម្ភអំពីប្រទេសចិន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា កាលពីខែមុន ប្រទេសជប៉ុនបានបង្ហាញពីការរុះរើច្បាប់នាំចេញការពារជាតិដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយលុបចោលការរឹតបន្តឹងលើការលក់អាវុធនៅក្រៅប្រទេស និងបានកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀត។ ទីក្រុងប៉េកាំងបានសម្តែងការមិនពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងថ្មីរបស់ទីក្រុងតូក្យូក្នុងវិស័យការពារជាតិ ដោយទំនាក់ទំនងទ្វេភាគីស្ថិតក្នុងកម្រិតទាបជាពិសេសចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi...