ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ ជាមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែន៕
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃអនុក្រុមការងារពាក់ព័ន្ធនានា នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួងអធិការកិច្ច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ អង្គប្រជុំបានពិភាក្សា និងចូលរួមផ្ដល់ជាធាតុចូលបន្ថែមដើម្បីឱ្យឯកសារទាំងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមទិដ្ឋភាពច្បាប់...
ព្រៃវែង៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឱ្យលោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ អញ្ជើញចូលរួម ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ នៃសពកម្មករនិយោជិតចំនួន ៥នាក់ ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង។ ក្នុងឱកាសដ៏ក្រៀមក្រំនោះ...
ខេត្តសៀមរាប: នៅថ្ងៃទី29 ខែឧសភា ឆ្នាំ2026 លោកឧត្តមសេនីយ៍ទោ ហ៊ួតសុធី ស្នងការនៃស្នងការនគរបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យ ដឹកនាំកម្លាំង ដាក់ពង្រាយ ការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនដល់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធី មហាសន្និបាតកាយរិទ្ធនារីពិភពលោក លើកទី39 និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB.PS លើកទី42...
បន្ទាយមានជ័យ៖ បងប្អូនកម្មករនិយោជិតសរុបចំនួន ៦៥១នាក់ក្នុងចំណោម ៦៨៣នាក់ដែលបម្រើការងារនៅក្រុមហ៊ុន អិមអិល អ៊ិនធីមេត អឹភែរឹល(ខេមបូឌា) ឯ.ក បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរួចរាល់ និងប្រកបដោយក្ដីរីករាយ ក្រោមការសម្របសម្រួលរបស់មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះថា ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីក្រសួងការងារ បងប្អូនកម្មករនិយោជិតបានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី២៨...
កាលណាគេ និយាយអំពីការអភិវឌ្ឍកម្ពុជា ភាគច្រើនគេសំដៅលើកំណើនសេដ្ឋកិច្ច ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ឬការវិនិយោគពីបរទេសប៉ុណ្ណោះ។ ចំណុចទាំងនេះគឺពិតជាសូចនាករសំខាន់ៗ ដើម្បីវាស់វែងការអភិវឌ្ឍ លើវិស័យធំៗដ៏ចាំបាច់ ក៏ប៉ុន្តែប្រសិនបើកម្ពុជាប្តេជ្ញាចិត្ត ពិតប្រាកដ ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងកេរ្តិ៍ឈ្មោះ នៅលើឆាកអន្តរជាតិមែននោះ កម្ពុជាត្រូវតែយកចិត្តទុកដាក់ឱ្យខ្លាំង បន្ថែមទៀតលើបញ្ហាប្រព័ន្ធ ដែលមើលទៅមិនសូវលេចធ្លោ តែមានឥទ្ធិពលខ្លាំងលើទំនុកចិត្តសាធារណៈ ក្នុងនោះរួមមានដូចជា បញ្ហានៅក្នុងប្រព័ន្ធ បទប្បញ្ញត្តិសុខាភិបាល ស្តង់ដារមន្ទីរពិសោធន៍ និង...
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើតខែជេស្ឋឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ត្រូវនិងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាសម្ព័ន្ធមេត្រីភាព បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ដល់...
គៀវ៖ សភាអ៊ុយក្រែន បានបោះឆ្នោត អនុម័តកិច្ចព្រមព្រៀងប្រាក់កម្ចីរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប នេះបើយោងតាមការប្រកាស របស់ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងប្រាក់កម្ចីគាំទ្រ រួមជាមួយនឹងអនុស្សរណៈ ស្តីពីជំនួយរបស់សហភាពអឺរ៉ុប បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់អ៊ុយក្រែន ដើម្បីទទួលបានរហូតដល់ ៩០ ពាន់លានអឺរ៉ូ (១០៤.៧ ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៦-២០២៧។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Sergii...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានចេញបទបញ្ជាមួយ ដើម្បីបង្កើនការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលលើតំបន់ហ្គាហ្សាពី ៦០ ភាគរយដល់ ៧០ ភាគរយនៃទឹកដីនេះ។ ថ្លែងនៅក្នុងសន្និសីទមួយនៅជ្រលងភ្នំ Jordan ក្នុងតំបន់ West Bank លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែលគ្រប់គ្រង ៥០...
វ៉ាស៊ីនតោន៖ អ្នកចរចាអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ និងចាប់ផ្តើមការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់បានផ្តល់ការយល់ព្រមចុងក្រោយនៅឡើយទេ។ របាយការណ៍បានឲ្យដឹងថា អ្នកចរចាអាមេរិកបានជម្រាបលោក ត្រាំ អំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែលោកមិនបានចុះហត្ថលេខាភ្លាមៗនោះទេ។ មន្ត្រីអាមេរិកម្នាក់ត្រូវបានដកស្រង់សម្តីថា “ប្រធានាធិបតី បានជម្រាបទៅកាន់អ្នកសម្របសម្រួលថា លោកចង់ចំណាយពេលពីរបីថ្ងៃ...