បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា និងរុស្ស៊ីកំពុងសហការគ្នាបង្កើតបច្ចេកវិទ្យាសម្រាប់បង្កើតរ៉ែកម្រ ដែលជាគន្លឹះសម្រាប់ឧស្សាហកម្មចាប់ពីរថយន្តអគ្គិសនី រហូតដល់ថាមពលកកើតឡើងវិញ។ កាលពីសប្តាហ៍មុន JSC Giredmet ដែលជាអង្គភាព នៃផ្នែកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងាររុស្សី Rosatom បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន Nexon Geochem Pvt Ltd របស់ប្រទេសឥណ្ឌា...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថាIRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋាន ទ័ពអាកាសអាមេរិក នៅក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មី ដែលជាការកត់សម្គាល់ការប៉ះទង្គិច ប្រដាប់អាវុធលើកទីពីររវាងគូប្រជែងក្នុងសប្តាហ៍នេះ។ ការប្រឈមមុខដាក់គ្នាចុងក្រោយបង្អស់បានចាប់ផ្តើមជាមួយនឹងរបាយការណ៍នៃការផ្ទុះភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងមូលដ្ឋានទ័ពជើងទឹកមួយរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីអាមេរិកម្នាក់បាននិយាយថា កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក kamikaze របស់អ៊ីរ៉ង់ចំនួន៤គ្រឿងដែលបានបង្កការគំរាមកំហែងនៅជុំវិញច្រកសមុទ្រ Hormuz...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិច ដោយសារក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមាន ដើម្បីពង្រីកបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាការកត់សម្គាល់ពីអនុប្រធានាធិបតីអាមេរិក JD Vance ថា ប្រទេសទាំងពីរ «ជិត» ឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែ «មិនទាន់មាននៅឡើយ» ដែលបានរក្សាតម្លៃប្រេងឱ្យនៅទាបនៅឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅនាពេលអនាគតសម្រាប់ខែកក្កដា ដែលផុតកំណត់នៅថ្ងៃសុក្រ បានធ្លាក់ចុះ...
ភ្នំពេញ ៖ បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា ស្វាគមន៍ចំពោះការលើកលែងទោស លោក កឹម សុខា ហើយថា នេះគឺជាសញ្ញាវិជ្ជមានដ៏ល្អមួយ ។ ស្ថានទូតទាំងនោះរួមមាន ៖ អាមេរិក បារាំង ជប៉ុន សហភាពអឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលី ។ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានអះអាងថា...
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយCBC នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះបានរៀបចំវេទិកាពិភាក្សារវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័ហិរញ្ញវត្ថុ ក្រោមប្រធានបទ “ការលើកកម្ពស់ការប្រើប្រាស់ ឥណទានប្រកបដោយសុវត្ថិភាព» ក្នុងគោលបំណងរួមចំណែក លើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងជំរុញឲ្យមានការប្រើប្រាស់ប្រាក់កម្ចី ប្រកបដោយការទទួលខុសត្រូវនៅសង្គម។ ក្នុងឱកាសពិធីបើកវេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាពនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា និងតំណាងស្ថានទូត នៃប្រទេសលុចសំបួប្រចាំកម្ពុជា និងប្រទេសឡាវ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា(MoU) ស្តីពី កិច្ចសហប្រតិបត្តិការ អភិវឌ្ឍវិស័យ សុខាភិបាលនៅភាគឦសានកម្ពុជា ។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល...
ភ្នំពេញ ៖ អ្នកស្រី ឡេង ចាន់ណា និង បក្ខពួកទទួលស្គាល់ថា បានទទួលទឹកប្រាក់ពី៩៣ ទៅ ៩៨ លានដុល្លារទិញដីអភិវឌ្ឍន៍គម្រោង ។យោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១០ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ របស់អង្គភាពប្រឆាំង អំពើពុករលួយ(ACU) នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងអំពីបច្ចុប្បន្នភាព នៃការស៊ើបអង្កេត...
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង...
ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ បានស្លាប់ ដោយសារសំណល់គ្រាប់បែកចង្កោម ពីសង្គ្រាមសៀម ឈ្លានពានកម្ពុជា នាពេលកន្លងមក ។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់នេះ កើតឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានករណី...
សៀមរាប ៖ មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា ខិតខំសហការ ជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ តាមដាន និងថែរក្សា ការពារជាប្រចាំ ដោយយកចិត្តទុកដាក់យ៉ាងណាក្តី ។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា។...