បរទេស៖ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេស អារ៉ាប់រួមបាននិយាយនៅថ្ងៃសុក្រថា ទីក្រុងតេហេរ៉ង់មិនអាចទុកចិត្ត បានលើការរៀបចំដោយឯកតោភាគី ណាមួយដែលខ្លួនធ្វើសម្រាប់ច្រកសមុទ្រហ័រមូសនោះទេ ដែលនេះជាសញ្ញានៃការមិនទុកចិត្ត យ៉ាងជ្រាលជ្រៅពីគ្រប់ភាគីទាំងអស់ ខណៈដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែស្ថិតក្នុងភាពជាប់គាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថា រយៈពេលពីរខែនៃជម្លោះនេះ ច្រកសមុទ្រដ៏សំខាន់នេះនៅតែត្រូវបានបិទ ភាគច្រើនដោយសារតែការបិទផ្លូវរបស់អ៊ីរ៉ង់ ហើយកងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងរារាំងការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់។ ការបិទផ្លូវនេះបានធ្វើឱ្យ...
បរទេស៖ វៀតណាម និងឥណ្ឌាបានបង្កើត ទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧២ និងបានបង្កើនចំណងមិត្តភាព ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៅឆ្នាំ ២០១៦។ ទំនាក់ទំនងទ្វេភាគីមានវឌ្ឍនភាព យ៉ាងខ្លាំងក្នុងរយៈពេលមួយ ទសវត្សរ៍កន្លងមកនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យ របស់នាយកដ្ឋានគយ ពាណិជ្ជកម្មរវាងវៀតណាម...
បរទេស៖ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានស្នើសុំឱ្យដាក់ពង្រាយមីស៊ីល ល្បឿនលឿន ជាងសំឡេង Dark Eagle ដែលត្រូវបានពន្យារពេលយូរ ទៅកាន់មជ្ឈិមបូព៌ា, នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអ្នក ដែលស្គាល់ពីបញ្ហានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា គ្រាប់ថ្មីនេះ ដែលត្រូវបានគេស្គាល់ផងដែរថា ជាអាវុធល្បឿនលឿន...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៤ខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានចំនួនជាង ១៥ លានល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង ៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ថា...
អង់គ្លេស ត្រៀមបង្កើតកងកម្លាំងជើងទឹកថ្មី ដែលប្រតិបត្តិការ សម្រាប់តែប្រឆាំងនឹងប្រទេសរុស្សី លោក Trump បង្ហើបផែនការកាត់បន្ថយយោធា ពីមូលដ្ឋានទ័ពក្រៅប្រទេស ក្នុងប្រទេសនៅអឺរ៉ុបចំនួន៣ លោក វ៉ាង យី ៖ បញ្ហាតៃវ៉ាន់ បង្កើតជាហានិភ័យធំបំផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិក អាមេរិក ដឹកជញ្ជូនគ្រាប់ និងឧបករណ៍ផ្នែករឹងយោធារាប់ពាន់តោន ទៅឱ្យអ៊ីស្រាអែល អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើច្បាប់ ដើម្បីពង្រីកច្បាប់អាជ្ញាសឹក និងការចល័តយោធាទូទៅរបស់ប្រទេសរយៈពេល ៩០ថ្ងៃទៀត នេះបើយោងតាមការប្រកាសរបស់សភាអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់ដែលត្រូវបានអនុម័តដោយសភាកាលពីថ្ងៃអង្គារ ដោយមានសំឡេងគាំទ្រ ៣១៥ និង ៣០៤ រៀងៗខ្លួន នឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ ច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន ត្រូវបានពង្រីកចំនួន ១៨ ដងរួចមកហើយចាប់តាំងពីវាត្រូវបានណែនាំជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក)។ ក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីរបត់ថ្មីនៃវិស័យឧស្សាហកម្មកម្ពុជា ដោយបានបង្ហាញនូវសុទិដ្ឋិនិយមថា...
ភ្នំពេញ ៖ ក្រុមហ៊ុន K-Worldbridge Logistics ក្រុមហ៊ុន DRSB Express Co., Ltd. និង ប្រៃសណីយ៍ កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រីភាគី នៅសណ្ឋាគារ Shangri-La ក្នុងរាជធានីភ្នំពេញ ដែលជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិចពាណិជ្ជកម្ម និងដឹកជញ្ជូននៅកម្ពុជា។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី...
បរទេស៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ប្តូរពីពន្ធនាគារ ទៅឃុំខ្លួនក្នុងផ្ទះវិញ ហើយទោសរបស់លោកស្រី ត្រូវបានកាត់បន្ថយជាផ្នែកមួយ នៃការលើកលែងទោស ដល់អ្នកទោសសម្រាប់វិសាខបូជា ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថា អមជាមួយនឹងការប្រកាសនេះ គឺមានរូបថតរបស់មេដឹកនាំអាយុ ៨០ ឆ្នាំរូបនេះ ដែលស្លៀកពាក់អាវពណ៌ស...
គិតដល់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួប១៤០ឆ្នាំនៃទិវាពលកម្មអន្តរជាតិ ហើយក៏ជារយៈពេល ៧៦ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន តែងរៀបចំប្រារព្ធពិធី ដ៏មានគុណតម្លៃនេះ ដោយទិវានេះមិនត្រឹមតែជា ឱកាសដ៏មានន័យសម្រាប់រំលឹកពីតម្លៃ និងវីរភាពរបស់កម្មករចិន ក្នុងការកសាងប្រទេសចិន ថ្មីប៉ុណ្ណោះទេ តែថែមទាំងជាការធ្វើឱ្យប្រសើឡើង នូវសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងភាពទំនើបជាលំដាប់ នៃសង្គមចិនស្របតាម ត្រីវិស័យដែលបានគូសវាសតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ សម្រាប់សាធារណរដ្ឋប្រជាមានិតចិន...