ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ លោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង ស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងការបញ្ចប់ការដឹកជញ្ជូនធ្នឹមស្ពានពីត្រើយខាងលិច ទៅត្រើយខាងកើត ដែលគិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ សម្រេចបាន ៧៣ % ហើយ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា បានរួមគ្នាបញ្ជាក់យ៉ាងច្បាស់ថា ក្នុង“ពិធីភ្ជាប់ពាក្យ” របស់ខ្មែរពីជំនាន់ដើម គ្មានកិច្ចសំពះផ្ទឹមចងដៃ នៅក្នុងថ្ងៃស្តីដណ្តឹង ភ្ជាប់ពាក្យនោះទេ ។ សេចក្តីអំពាវនាវ របស់ក្រសួងពាក់ព័ន្ធទាំងពីរ នៅថ្ងៃទី១ មិថុនានេះបានឱ្យដឹងថា នាពេលកន្លងមក ប្រជាជនកម្ពុជាមួយចំនួនបានប្រារព្ធ “ពិធីភ្ជាប់ពាក្យ” កូនចៅ ដោយបញ្ចូលកិច្ចសំពះផ្ទឹមចងដៃ ហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់...
ភ្នំពេញ ៖ លោក Zachary Katz អនុប្រធានអង្គការ Clinton Health Access Initiative (CHAI) បន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ប្រកបដោយចីរភាព ។ ក្នុងឱកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Zachary...
បរទេស៖ បញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា យន្តហោះអាមេរិកមួយគ្រឿង បានបាញ់មីស៊ីល ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់ ខណៈពេលដែលកំពុងអនុវត្តការបិទផ្លូវអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ថា យោងតាម បញ្ជាការកណ្តាលសហរដ្ឋអាមេរិក គឺកប៉ាល់ M/V Lian Star ដែលមានទង់ជាតិហ្គាំប៊ី បានមិនអើពើនឹងការព្រមានជាង...
បរទេស៖ សហភាពអឺរ៉ុបកំពុងពិចារណាផ្អាក ការកំណត់តម្លៃប្រេងរបស់រុស្ស៊ីជាបណ្ដោះអាសន្ន ដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បាននាំឱ្យមានការកើនឡើងនៃតម្លៃថាមពល និងការប៉ះទង្គិចសេដ្ឋកិច្ចពិភពលោក , នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ ប្រភពព័ត៌មានមួយចំនួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ថា វិធានការដែលបានស្នើឡើងនេះគឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មលើកទី២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ដែលគ្រោងនឹងពិភាក្សានៅដើមខែមិថុនា។ ក្រោមយន្តការកំណត់តម្លៃប្រេងបច្ចុប្បន្ន អង្គភាពលោកខាងលិចត្រូវបានហាមឃាត់មិនឱ្យដោះស្រាយប្រេងរបស់រុស្ស៊ីលើសពីកម្រិតដែលបានកំណត់ ដែលត្រូវបានកំណត់ដោយស្វ័យប្រវត្តិរៀងរាល់ប្រាំមួយខែម្តងក្នុងអត្រាទាបជាង...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារដែលទទួលរងផលប៉ះពាល់ ពីការឈ្លានពានរបស់យោធាថៃ ។ ការលើកឡើងរបស់លោកប៉ែន បូណាបែបនេះ ស្របពេលកម្ពុជា ប្រារព្ធខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ...
ភ្នំពេញ ៖ ក្រោយមានការជជែកវែកញែកគ្នា រឿងពាក្យបណ្តឹងប្តឹងគ្រូបង្រៀនគួរក្រៅម៉ោងរំខានដល់អ្នកជិតខាងនោះ ត្រូវបានអាជ្ញាធរដោះស្រាយសម្របសម្រួលគ្នារួចរាល់ហើយ នៅព្រឹកថ្ងៃទី១ មិថុនា ។ យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃ១ មិថុនា បានឱ្យដឹងថា ថ្មីៗនេះ មានគណនី និងផេកបណ្តាញសង្គមហ្វេសបុក និងតិកតុកមួយចំនួន បានផ្សព្វផ្សាយលិខិតអញ្ជើញចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌកំបូល អញ្ជើញឈ្មោះ ចាន់...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម(យកសាំងចាក់ដុតអឌិតប្រពន្ធ) និងរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង២០:៤០នាទី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យបានធ្វើសកម្មភាពយកសាំងចាក់ស្រោចលើប្រពន្ធហើយដុតបណ្តាលរលាករងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។មូលហេតុបណ្តាលមកពីខឹងនឹងអឌិតប្រពន្ធមិនព្រមត្រូវរ៉ូវគ្នារួមរស់ជាប្តីប្រពន្ធវិញ។ ជនសង្ស័យមានឈ្មោះ គឹម...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក (Marvel Garment Co., Ltd) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី JUNG Kyung Hee អ្នកគ្រប់គ្រង នៃវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ផ្តោតលើការកែច្នៃម្ហូបអាហារ ។ ក្នុងឱកាសនៃជំនួប លោកស្រី...