ថ្ងៃទី៩ ខែមិថុនា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានរៀបចំពិធីស្បថ ចូលកាន់តំណែងរបស់សមាជិកថ្មីតាមរដ្ឋធម្មនុញ្ញ សមាជិកចំនួន៣៧រូបដែលមកពីក្រសួង-ស្ថាប័នចំនួន៣៣ ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានស្បថចូលកាន់តំណែងនៅចំពោះមុខលោកLi Qiangនាយករដ្ឋមន្ត្រីចិន។ បន្ទាប់ពីពិធីស្បថចូលកាន់តំណែង លោកLi Qiangបានថ្លែងសុន្ទរកថា ដោយលើកឡើងថា ការចូលកាន់តំណែងជាអ្នកដឹកនាំថ្មីនិងបំពេញបេសកកម្មថ្មី ត្រូវតែពង្រឹងមនោគមវិជ្ជាខាងនយោបាយ ពង្រឹងសមត្ថភាពនិងឥរិយាបថការងារ ត្រូវតែនាំមុខក្នុងការគោរពច្បាប់ ការពារកិត្យានភាពនៃរដ្ឋធម្មនុញ្ញនិងបំពេញតួនាទីតាមច្បាប់ ត្រូវតឹងរ៉ឹងចំពោះខ្លួនឯង មានភាពស្មោះត្រង់ក្នុងការងារ និងរក្សាចរិតនយោបាយដ៏ស្អាតស្អំនិងស្មោះត្រង់៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...