ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍រំលឹក ឱ្យសាធារណជន មកទទួលកូនឈើនៅតាមថ្នាលបណ្តុះកូនឈើនានា របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែង ក្នុងនោះថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ បានបណ្តុះបានកូនចម្រុះបានជាង ១លានដើម និងគ្រោងចែកកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង...
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះមាន៨គ្រួសារ ស្ថិតក្នុង៣ភូមិ នៃឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានភ្លៀងលាយឡំ និងខ្យល់បក់ខ្លាំង...
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យបៀលប្រាយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការជាមួយ និយ័តករធានារ៉ាប់រងកម្ពុជា (IRC) ក្នុងគោលបំណងដើម្បីគ្រប់គ្រងហានិភ័យដល់និស្សិត និងសាធារណជនទូទៅ។ សូមបញ្ជាក់ថា គោលបំណងសំខាន់ៗ នៃកិច្ចសហការរវាង សាកលវិទ្យាល័យបៀលប្រាយ និងនិយ័តករធានារ៉ាប់រងកម្ពុជា រួមមាន៖ ទី១- ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលាយអំពីវិស័យធានារ៉ាប់រង អត្ថប្រយោជន៍នៃការធានារ៉ាប់រង...
ពោធិ៍សាត់៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំសាមញ្ញ លើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ស្ថិតក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី...
គុយវែត៖ ប្រទេសគុយវ៉ែត បានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ការបិទដែនអាកាសរបស់ប្រទេសនេះ ធ្វើឡើងក្នុងគ្រាដែលជម្លោះបានផ្ទុះឡើងជាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ ក្រោយពីកងកម្លាំងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ បានបាញ់ទម្លាក់យន្ដហោះអាមេរិកមួយគ្រឿង នៅលើដែនទឹកនៃច្រកសមុទ្រហ័រមូស ហើយមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងប្រទេសមួយចំនួនទៀតក៏ត្រូវបានវាយប្រហារផងដែរ។ នៅក្នុងនោះដែរ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារមូលដ្ឋាន al-Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស ហ្ស៊កដានី ដោយមីស៊ីលផ្លោងចំនួន ១២...
ហាវ៉ាណា៖ ប្រទេសគុយបាបានថ្កោលទោសការបិទការផ្គត់ផ្គង់ថាមពលរបស់សហរដ្ឋអាមេរិកទៅកាន់កោះនេះ ដោយថា វាបានរារាំងការងាររបស់ទីភ្នាក់ងារ និងអង្គការអន្តរជាតិនៅក្នុងប្រទេសការាបៀន និងរឹតត្បិតសកម្មភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “វាមិនត្រឹមតែរឹតត្បិតដំណើរការ នៃសេដ្ឋកិច្ចគុយបាប៉ុណ្ណោះទេ ប៉ុន្ដែវារារាំងការងាររបស់ទីភ្នាក់ងារ និងអង្គការអន្តរជាតិ ដែលបង្ហាញពីលក្ខណៈក្រៅទឹកដីរបស់ខ្លួន”។ យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ ដែលលោក Rodriguez បានដកស្រង់...
តេអេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារមូលដ្ឋាន al-Azraq របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស ហ្ស៊កដានី ដោយមីស៊ីលផ្លោងចំនួន ១២ គ្រាប់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ របស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់ប្រទេស IRNA។ ការវាយប្រហារចុងក្រោយបំផុត បានកំណត់គោលដៅយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក រួមទាំងយន្តហោះចម្បាំង F35, F15...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកការទូតអាមេរិកម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងទីក្រុងធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា ហើយសមាជិក នៃសហគមន៍ការទូតនៅទីក្រុងយ៉ាំងហ្គោន និយាយថា ស្ត្រីជនជាតិថៃម្នាក់ត្រូវបានប៉ូលីសឃុំខ្លួន ទាក់ទងនឹងការស៊ើបអង្កេតនេះ។យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា មន្ត្រីអាមេរិកនៅប្រទេសថៃ និងស្ថានទូតអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ាបានបញ្ជូនសំណួរលើករណីនេះទៅក្រសួងការបរទេស ដែលបានបញ្ជាក់ពី “ការស្លាប់របស់បុគ្គលិករដ្ឋាភិបាលអាមេរិកម្នាក់” ដែលត្រូវបានចាត់តាំងឱ្យទៅស្ថានទូតនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា...
ភ្នំពេញ៖ យុវជន សេង សុខហៀង សិស្សជំនាញអគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតស្នាដៃនវានុវត្តន៍ «ប្រព័ន្ធចំណតឡានស្វ័យប្រវត្តិដោយប្រើការវិភាគរូបភាព» ដែលអាចស្គាល់ស្លាកលេខរថយន្ត ស្វែងរកទីតាំងចំណតទំនេរ និងគណនាថ្លៃចតដោយស្វ័យប្រវត្តិ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មចំណតរថយន្ត។ លោក សេង សុខហៀង បានឱ្យដឹងថា ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ា និងបច្ចេកវិទ្យាវិភាគរូបភាព...
សៀមរាប៖ ទីភ្នាក់ងារជាតិ និងមុខរបរ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងទូទាំងប្រទេស ទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាននៅក្នុងខេត្តសៀមរាប រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នៅក្នុងថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ ។ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...