ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ របត់កំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំនៅកម្ពុជា បានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ។ ក្នុងពិធីផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា...
ភ្នំពេញ ៖ បន្ទាប់ពីចំណាយពេលវេលាអស់រយៈពេល២ឆ្នាំ ក្នុងដំណើរផ្សងព្រេងក្នុងបេសកកម្មទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា លោក ទីវ តារារិទ្ធិ បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ទ្វីបអាស៊ី ឆ្ពោះទៅទ្វីបអឺរ៉ុប...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីវេលាម៉ោង ១រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះមកត្រឹម៤៣៥០ក្នុងមួយលីត្រ និងម៉ាស៊ូត តម្លៃ៤២៥០រៀលក្នុងមួយលីត្រ ៕
យេរូសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលបានឧ្យដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែល នឹងបន្តធ្វើសកម្មភាពដើម្បីបន្សាប “ការគំរាមកំហែង” នៅភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ ដើម្បីសម្រួលដល់កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ក៏ដោយ។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Israel Katz និងប្រធានអគ្គសេនាធិការលោក Eyal Zamir ដោយថាយោធាអ៊ីស្រាអែល...
វ៉ាស៊ីនតោន៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ បានលុបចោល មូលដ្ឋានទិន្នន័យរដ្ឋបាលលោក ត្រាំ ដែលមានព័ត៌មានឯកជន របស់ពលរដ្ឋអាមេរិក ដោយសម្រេចថាវាខុសច្បាប់ បន្ទាប់ពីរដ្ឋជាច្រើនបានប្រើប្រាស់វាដើម្បីលុបពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតដោយច្រឡំ។ ចៅក្រម Sparkle Sooknanan មកពីតុលាការ ស្រុកសហរដ្ឋអាមេរិក សម្រាប់ស្រុក Columbia បានសរសេរ នៅក្នុងសេចក្តីសម្រេចមួយថា “រដ្ឋាភិបាលសហព័ន្ធបានជាន់ឈ្លីសិទ្ធិឯកជន ភាពរបស់ពលរដ្ឋអាមេរិកដោយចេតនាតាមរបៀប ដែលគំរាមកំហែងដល់សិទ្ធិដ៏ពិសិដ្ឋក្នុងការបោះឆ្នោត។...
ក្រុមបាល់ទាត់ជម្រើសជាតិន័រវែសបានកក់កៅអីឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ជាផ្លូវការហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមសេណេហ្គាល់យ៉ាងតឹងតែងក្នុងលទ្ធផល ៣ ទល់នឹង ២ នៅក្នុងការប្រកួតពូល ជុំទីពីរ។ នៅក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធឆ្នើម Erling Haaland រកបានគ្រាប់បាល់បាន ២ គ្រាប់ម្នាក់ឯង នៅនាទីទី...
ភ្នំពេញ ៖ វៀតណាមបានប្រកាសគាំទ្រ ចំពោះដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ យោធាជាមួយកម្ពុជា ។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ វូ ហុងសឺន...
ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។ ការប្រកាសផ្អាកដំណើរការ របស់ហាងដ៏ល្បីឈ្មោះមួយនេះ ក្រោយផ្ទុះការវ៉ែកញ៉ែ អំពីសុវត្ថភាពអ្នកប្រើប្រាស់កន្លងមក ក្រោយរកឃើញថា ក្នុងហាង ចរណៃ មានលក់ត្រីត្រោតស្រស់...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហាញនូវ សំបកគ្រាប់ ដែលទម្លាក់ពីយន្តហោះF-16 ក្នុងសង្គ្រាមសៀមឈ្លានពានលើកម្ពុជា ដែលផលិតដោយ ឧស្សាហកម្មយោធាអ៊ីស្រាអ៊ែល។ នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង រតនា បានបង្ហោះរូបភាព៤សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «នេះជារបស់ពិតនៃភស្តុតាងសង្គ្រាម !...
បាត់ដំបង ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរខេត្តបាត់ដំបង ត្រូវខិតខំបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើជួញ ដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ។ ការណែនាំរបស់ លោក ប៊ុន ហុន នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ទេព...