ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ បន្តស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតាមវិធានការណ៍ជំនាញ និងគោលការណ៍ច្បាប់ឱ្យបានត្រឹមត្រូវផងដែរ។ ការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បន្តពង្រឹងលើការងារអនុវត្តតួនាទីភារកិច្ច និងការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះទៅលើជនរងគ្រោះ បន្ទាប់ពីមានការខលប្តឹងផ្ទាល់មាត់ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ក្នុងភូមិសាស្ត្រស្រុកសំរោងទង។ ដោយកាលពីវេលាម៉ោង ២១:១៧នាទីយប់ ថ្ងៃទី១៨ ខែមីថុនា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង)...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតចិន ប្រចាំកកម្ពុជា ធ្វើការបណ្តេញជនជាតិចិន ចំនួន ៣១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ចេញពីប្រទេសកម្ពុជា ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ទាំង២លើករួចមក គណៈកម្មការ JBC របស់កម្ពុជា បានផ្ញើកំណត់ការទូត ទៅភាគីថៃចំនួន៤២លើក ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដែលរៀបចំដោយក្រុមការងារ យេនឌ័រនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី...
កំពង់ធំ ៖ រសៀលថ្ងៃ អាទិត្យ ទី ២១ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី សពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ ។ លោកអនុសេនីយ៍ឯក ទូច សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង បានទទួលមរណភាព កាលពីថ្ងៃទី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យបានគំរាមអ៊ីរ៉ង់ជុំវិញ ច្រកសមុទ្រ Hormuz នៅពេលដែលកិច្ចចរចារវាងប្រទេសទាំងពីរបានចាប់ផ្តើមនៅក្នុងប្រទេសស្វីស។ លោក Trump បានប្រាប់ Fox News ក្នុងបទសម្ភាសតាមទូរស័ព្ទថា សហរដ្ឋអាមេរិកអាចនឹងកាន់កាប់ច្រកសមុទ្រ ប្រសិនបើយើងត្រូវតែធ្វើកិច្ចការងារនេះ។ លោក Trump បាននិយាយថា លោកបានប្រាប់មន្ត្រីអ៊ីរ៉ង់នៅយប់ថ្ងៃដដែលនោះថា៖អ្នកបិទវា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុនឈានមុខគេចំនួនពីរមកពីប្រទេសអេហ្ស៊ីប និងអារ៉ាប់រួម (UAE) បានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលមានតម្លៃជាង ៣,១ពាន់លានដុល្លារអាមេរិក។ ប្រភពដដែលបានសរសេរទៀតថា គម្រោងនេះដើម្បីបង្កើតគម្រោងទីក្រុងរួមបញ្ចូលគ្នាដ៏ធំមួយនៅក្នុងទីក្រុង New Cairo។ គម្រោងនេះមានទីតាំងនៅ Mada City លាតសន្ធឹងលើផ្ទៃដី ២,៣២ គីឡូម៉ែត្រការ៉េដោយអនុញ្ញាតិឲ្យក្រុមហ៊ុន MIDAR របស់ប្រទេសអេហ្ស៊ីបសម្រាប់ការវិនិយោគ...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រកាសថា ប្រសិនបើរកឃើញមន្ត្រីរូបណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលភ្លាមៗ។ ការប្រកាសរបស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ប្រមាណជិត ២០០នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ។ ពិធីនេះ...
កំពង់ឆ្នាំង៖ កញ្ញា ឆៀវ ស្រីពេជ្រ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ទទួលបានឱកាសការងារភ្លាមៗ បន្ទាប់ពីបានសម្ភាសផ្ទាល់ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលជាដៃគូរសហការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការចូលរួមនៅក្នុងវេទិកាការងារ សនិ្តសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៦នេះ។ កញ្ញា...