ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលសៀវភៅ...
ភ្នំពេញ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្នុងទិវា TVET ឆ្នាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន...
តាកែវ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់វិធានការ ចំពោះបាតុភាពអសកម្ម របស់សិស្សវាយគ្នា នៅវិទ្យាល័យអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រសួងអប់រំ បានឲ្យដឹងថា សិស្សមួយក្រុម បានប្រើអំពើហិង្សាលើសិស្ស ស្រី១នាក់...
ប៉ារីស៖ ខ្មែរ ប៊ែវើរីជីស តែងតែនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់មកបំពាក់លើសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រដែលមានគុណភាពស្តង់ដារពិភពលោក ហើយនៅតែបន្តបង្ហាញពីសមត្ថភាព និងគុណភាពផលិតផលលើឆាកអន្តរជាតិ តាមរយៈការនាំយកមេដៃមាសបន្ថែមទៀតពីស្ថាប័ន Monde Selection នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ភាពជោគជ័យនីមួយៗរបស់ ខ្មែរ ប៊ែវើរីជីស នៅលើឆាកអន្តរជាតិ មិនត្រឹមតែជាមោទនភាពរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរួមរបស់ប្រជាជនកម្ពុជាផងដែរ ដែលបានឃើញផលិតផលក្នុងស្រុកផលិតដោយអ្នកជំនាញខ្មែរមានសមត្ថភាពខ្ពស់ អាចប្រើប្រាស់ និងគ្រប់គ្រងគ្រឿងចក្រ ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ស្របតាមស្តង់ដារអន្តរជាតិ។...
បរទេស៖ ក្រុមប្រឹក្សាសហព័ន្ធស្វីស កាលពីថ្ងៃទី១២ ខែមិថុនា បានចេញផ្សាយយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣-២០២៦ ដែលចាត់ទុកវៀតណាមជា «ប្រទេសដៃគូអាទិភាព» នៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមប្រឹក្សាសហព័ន្ធបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងស្វីស និងប្រទេសអាស៊ីអាគ្នេយ៍នឹងត្រូវដាក់នៅលើមូលដ្ឋានថ្មីមួយ។ ក្រុមប្រឹក្សាសហព័ន្ធរបស់ស្វីស បានបញ្ជាក់ថា ភាពជាដៃគូនេះមានគោលបំណង ពង្រឹងការសន្ទនានយោបាយ...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ តម្រង់ទិស និងដាក់ចេញទិសដៅការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលបានសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ និងបានចូលរួមសកម្មភាពនានាគាំទ្រដល់ការងារនានារបស់ក្រសួង។ ទន្ទឹមនឹងនេះ...
កំពង់ស្ពឺ៖ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់ កន្ត្រាក់ បានធ្វើឱ្យផ្ទះជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ សាលារៀន រោងចក្រ រថយន្ត បង្គោលភ្លើងស្ថិតក្នុងភូមិចំនួន៦ នៃស្រុកសំរោងទង បានរងផលប៉ះពាល់ធ្ងន់ ស្រាល នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុក ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ តាមរបាយការណ៍បញ្ជាក់ថា គ្រោះធម្មជាតិភ្លៀងនឹងខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង៣:៣០រសៀល មានភ្លៀងនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យភូមិចំនួន៦បានរងផលប៉ះពាល់ក្នុងនោះរលំផ្ទះមួយខ្នង របើកដំបូលផ្ទះប្រមាណ៣៥០ខ្នង របើកដំបូលរោងចក្រកម្រិតស្រាល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញចូល រួមកិច្ចប្រជុំកំពូលរំឭក ខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃ ទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ លោក...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការសាងសង់អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ មិនត្រឹមតែជាការសាងសង់ អគារប៉ុណ្ណោះទេ តែជានិមិត្តរូបនិងការពង្រឹងចក្ខុវិស័យកម្ពុជា ដែលធ្វើឱ្យកុមារទាំងអស់ នឹងទទួលបានការប្រើសេវា ដោយសុវត្ថិភាព និងជោគជ័យក្នុងការសង្រ្គោះអាយុជីវិត។ ដូច្នេះទាំងអស់គ្នា គឺដើម្បីកសាងអនាគតរបស់ជាតិ តាមរយៈការជួយសង្រ្គោះអាយុជីវិតកុមារ។ ក្នុងពិធីបើកការដ្ឋានសាងសង់ អគារសល្យសាស្រ្តកុមារ នៃមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់សមាគម...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧ នៅបរិវេណឆ្នេរព្រែកកំពង់បាយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦...