ព្រុចសែល៖ មេដឹកនាំ នៃប្រទេសនានា បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឧ្យដឹងថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងជំហាននានា លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀង មួយដើម្បីបញ្ចប់សង្គ្រាម។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា...
តេអេរ៉ង់៖ ការបិទផ្លូវកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវលើកចេញនៅយប់នេះ ហើយការបញ្ចប់សង្គ្រាម និងប្រតិបត្តិការយោធាភ្លាមៗ និងជាអចិន្ត្រៃយ៍នៅគ្រប់វិស័យ រួមទាំងប្រទេសលីបង់ ត្រូវបានប្រកាស នេះបើយោងតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi នៅព្រឹកថ្ងៃចន្ទ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស...
តេអេរ៉ង់៖ យោធាអ៊ីស្រាអែល បានវាយប្រហារទីស្នាក់ការកណ្តាលរបស់ហេសបូឡា កាលពីថ្ងៃអាទិត្យនៅក្នុងស្រុកដាហ៊ីអេ ភាគខាងត្បូងនៃទីក្រុងបេរូត ដែលបង្ក ឱ្យមានការព្រមានសងសឹកពីអ៊ីរ៉ង់ និងបង្កឱ្យមានភាពមិនប្រាកដប្រជាថ្មី លើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងលេចចេញជារូបរាង។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកសកម្មប្រយុទ្ធហេសបូឡា បានប្រើប្រាស់ទីស្នាក់ការកណ្តាល ដើម្បីលើកកម្ពស់ការវាយប្រហារ “ភេរវកម្ម” ប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងកងកម្លាំង IDF...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឥឡូវនេះបានបញ្ចប់ហើយ ហើយច្រកសមុទ្រហ័រមូស នឹងបើកឡើងវិញនៅពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀង នៅថ្ងៃសុក្រ។ លោក ត្រាំ បានសរសេរ នៅលើបណ្ដាញ Truth Social របស់លោកថា «កិច្ចព្រមព្រៀងជាមួយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បាននិយាយ នៅព្រឹកថ្ងៃចន្ទថា ការបិទផ្លូវទ័ពជើងទឹក របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវដកចេញនៅយប់នេះ ហើយការបញ្ចប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៃសង្គ្រាម និងប្រតិបត្តិការយោធាលើគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ ។ លោក Gharibabadi បាននិយាយថា...
ភ្នំពេញ ៖ ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យម្ចាស់រថយន្តដបំពាក់ផ្លាកលេខទម្រង់មិនត្រឹមត្រូវ «វត្តបល្ល័ង្ករង្សី» ត្រូវដោះចេញជាបន្ទាន់ ហើយចុះបញ្ជីបំពាក់ផ្លាកលេខស្របតាមច្បាប់ បើមិនដូច្នេះទេ ក្រសួង និងសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។ ថ្មីៗនេះ មានបណ្ដាញសង្គមហ្វេសប៊ុកមួយ បានបង្ហោះខ្លឹមសារថា «ជួយពិនិត្យមើល តើក្រសួងសារធារណការ ចេញផ្លាកលេខរថយន្ដបែននេះបានដែរ? (ផ្លាកលេខ វត្តបល្ល័ង្ករង្សី)។ ជាការឆ្លើយតប លោក...
ហ៊ូស្តុន ៖ អាល្លឺម៉ង់ បានឈ្នះក្រុម Curacao លទ្ធផល ៧-១ ការប្រកួតបើកឆាកលើកដំបូង របស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ចាប់តាំងពីលើកពានរង្វាន់ក្នុងឆ្នាំ ២០១៤ ខណៈពួកគេបានយកឈ្នះក្រុម Curacao ដែលជាក្រុមដែលទើបបង្ហាញ ខ្លួនលើកដំបូង ការប្រកួតបើកឆាកក្នុងពូល E របស់ពួកគេនៅទីក្រុងហ៊ូស្តុន កាលពីថ្ងៃអាទិត្យ៕
រដ្ឋតិចសាស៖កីឡាករ Daichi Kamada បានស៊ុតបញ្ចូលទីដោយការតែតបាល់ពីការទាត់ជ្រុងរបស់កីឡាករ Koki Ogawaនៅនាទីទី ៨៨ ធ្វើឲ្យអ្នកគាំទ្រសាមូរ៉ៃខៀវមានការរំភើបយ៉ាងខ្លាំង និងធ្វើឲ្យជប៉ុនស្មើ ២-២ ជាមួយហូឡង់ ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោករបស់ពួកគេនៅថ្ងៃអាទិត្យ។ ខណៈហូឡង់បានពង្រីកកំណត់ត្រាមិនចាញ់របស់ពួកគេដល់ ១៦ ប្រកួតក្នុងពូល អ្នកគាំទ្រក្រុម Oranje ដែលមានអាវពណ៌ទឹកក្រូចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគ្រាប់បាល់នៅចុងម៉ោងដែលបានធ្វើឲ្យពួកគេមានកំណត់ត្រា ២១-២-១១ ក្នុងពូលនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារ ចលនាយុវជន គណបក្សស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិស ដល់ថ្នាក់ដឹកនាំយុវជនឃុំជ័យធំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យបន្តរៀនសូត្រពង្រឹងសមត្ថភាពចំណេះដឹង និង ប្រឹងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ...