នាពេលថ្មីៗកន្លងទៅនេះ បក្សសេរីប្រជាធិបតេយ្យជប៉ុនបានបើកធ្វើកិច្ចប្រជុំអំពីកិច្ចការទូទៅ ដោយអនុម័តលើសេចកី្តព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម “ឯកសារការពារសន្តិសុខចំនួនបី”ដែលគ្រោងនឹងដាក់ជូនរដ្ឋាភិបាល ។ ទង្វើនេះបានបង្ហាញឱ្យឃើញថា យុទ្ធសាស្រ្តការពារសន្តិសុខរបស់ជប៉ុនត្រូវបានពង្រឹងដោយជ្រុលហូសហេតុ បន្ទាប់ពីឯកសារការពារសន្តិសុខរបស់ជប៉ុនឆ្នាំ២០២២សម្រេចបាននូវ “ការផ្លាស់ប្តូរពីការការពារទៅជាការវាយប្រហារ” ។ សេចកី្តព្រាងច្បាប់នេះបានក្លែងពុតការវាតទីខាងយោធា ដោយយក“ការពារទឹកដីប្រទេសជាតិ”ធ្វើជាលេស ក្នុងន័យបន្ធូរការរឹតត្បិតដោយគ្រប់ជ្រុងជ្រោយលើវិស័យសព្វាវុធ ថវិកានិងការបង្កើតរចនាសម្ព័ន្ធជាដើម ។ ប្រការនេះបានបង្ហាញថា គោលការណ៍ “ស្វ័យការពារ”របស់ជប៉ុនដែលបានកំណត់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរនៅសល់តែឈ្មោះប៉ុណ្ណោះ “យោធានិយមបែបថ្មី”បានក្លាយជាគំរាមកំហែងជាក់ស្តែងក្នុងតំបន់រហូតដល់ពិភពលោករួចហើយ ។ “ឯកសារការពារសន្តិសុខចំនួនបី” នាពេលបច្ចុប្បន្នរបស់ជប៉ុន...
នៅថ្ងៃទី ១១ ខែមិថុនា ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ដែលមានរយៈពេល ៦ ថ្ងៃ បានបើកធ្វើនៅទីក្រុងគុនមីង ខេត្តយូណាន ។ ប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ៦៨ បានចូលរួមក្នុងពិព័រណ៍នេះ ដែលគ្របដណ្តប់លើតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប្រទេសជាសមាជិក RCEP ។ពិព័រណ៍អាស៊ីខាងត្បូងឆ្នាំ ២០២៦ នេះធ្វើក្រោមប្រធានបទ “សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍរួម” ។ប្រទេសបង់ក្លាដែសជាប្រទេសកិត្តិយស ប្រទេសឡាវចូលរួមក្នុងនាមជាដៃគូពិសេស ហើយស្ថានទូតនិងស្ថានកុងស៊ុលនៃប្រទេសចំនួន ៧ ដូចជាអ៊ីតាលី អ៊ុយរូហ្កាយ និងអូស្ត្រាលីជាដើមបានរៀបចំពន្លាជាតិជាលើកដំបូង ។ ក្រុមហ៊ុនឈានមុខគេជិត ១០០...
ភ្នំពេញ ៖ មន្រ្តីឧទ្យានុក្ស នៃគម្រោងកម្មវិធីការពារព្រៃឈើ តំបន់ជួរភ្នំក្រវាញ បានសហការជាមួយ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កោះកុង ព្រះសីហនុ និងកំពង់ស្ពឺ មានភូមិសាស្រ្តជាប់នឹងឧទ្យានជាតិជួរភ្នំក្រវាញ មន្រ្តីកងរាជអាវុធហត្ថលើ់ផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ បានចុះល្បាត បានចំនួន៨៤លើក និងបានបង្រ្កាបបទល្មើស ធនធានធម្មជាតិបាន ២០ករណី ក្នុងខែឧសភា...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញបេសកកម្ម នៅខេត្តបាត់ដំបង ថ្មីៗ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់កម្មវិធីការងារសំងាត់ ចំនួន២ទីតាំង ក្នុងទឹកដីស្រុកថ្មគោល ។ ដោយពុំបានជូនដំណឹងជាមុន លោកឧបនាយករដ្ឋមន្ត្រី បានចូលទៅពិនិត្យជីវភាព ការងារជាក់ស្ដែង របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ និងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ។ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ លោកឧបនាយករដ្ឋមន្ត្រី...
សៀមរាប៖ ឱកាសការងារចំនួន ៣ ៥៥០ កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និង កម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅបរិវេណសាលាស្រុកជីក្រែង ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជិត ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យសហគមន៍ទុរេនបែកអន្លូង ខិតខំពង្រឹងថែរក្សានូវគុណតម្លៃ និងគុណភាព ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាកសិករយើង។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកអភិបាលខេត្ត រួមជាមួយ លោក សៀកឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហគមន៍ទុរេនបែកអន្លង់ នៅថ្ងៃទី...
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ លោក ខូយ រីដា បានគូសបញ្ជាក់ថា គម្រោងដំឡើងបង្គោលភ្លើងសូឡា ចំនួន៣៤គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ១៥៥...
កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥គ្រួសារ រស់នៅក្នុង ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ស្ថិតក្នុងឱកាសនោះ លោក...
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងប្រតិបតិការចុះពិនិត្យ ៣៣ទីតាំងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង៥កន្លែង មានស្តុកទំនិញ និងផលិតផលបង្កកនាំចូលពីប្រទេសថៃ ។ ទីតាំងទាំង៥កន្លែងនោះរួមមាន៖ ១. ទីតាំងឃ្លាំងស្តុកសាច់ និងផលិតផលបង្កក មានស្លាកយីហោ CSPB...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញថា នៅពេលណាព្រំដែនគោក នៅបន្តបិទ) គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ នៅបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាចមានការបកស្រាយខុសឬយល់តែ...