ហ្គាហ្សា៖ ខណៈពេលដែលតំបន់ហ្គាហ្សាបានប្រារព្ធខួប ១០០០ថ្ងៃចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីនជាច្រើនឧ្យដឹងថា ការតស៊ូប្រចាំថ្ងៃរបស់ពួកគេបានផ្លាស់ប្តូរពីការរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកទៅជាការស៊ូទ្រាំនឹងការលំបាកផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចដ៏យូរអង្វែង។ ទោះបីជាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ២០២៥ ក៏ដោយ ស្ថានភាពរស់នៅក្នុងតំបន់ហ្គាហ្សា បានបង្ហាញភាពប្រសើរឡើងតិចតួច ដោយមានការខ្វះខាតស្បៀងអាហារ និងទឹក ការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ និងការកសាងឡើងវិញ ដែលជាប់គាំងនៅតែបន្តគ្របដណ្ដប់លើជីវិតប្រចាំថ្ងៃ។ នៅទូទាំងទីក្រុងហ្គាហ្សា...
សេអ៊ូល៖ កូរ៉េខាងត្បូង បានអនុម័តយុទ្ធសាស្ត្រមួយ ដើម្បីសាងសង់បណ្តាញទំនាក់ទំនងផ្កាយរណបគន្លងផែនដីទាប (LEO) របស់ខ្លួននៅឆ្នាំ ២០៣៥ និងផ្លាស់ទីគោលដៅចុះចតលើឋានព្រះច័ន្ទរបស់ខ្លួនទៅឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។ យុទ្ធសាស្ត្រនេះត្រូវបានអនុម័តនៅថ្ងៃសុក្រនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអវកាសជាតិ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីលោក Lee Jae Myung។ ក្រោមផែនការនេះ កូរ៉េខាងត្បូង មានគោលបំណងដាក់ពង្រាយផ្កាយរណបរាប់រយដើម្បីបង្កើតបណ្តាញទំនាក់ទំនងផ្កាយរណប LEO ឯករាជ្យនៅឆ្នាំ ២០៣៥។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងលើការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលដ្ឋានសុខាភិបាលដៃគូ ព្រមទាំងយន្តការទូទាត់ថ្លៃសេវា នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានសមាសភាពចូលរួមជាង ៨០រូប មកពីក្រសួងការងារ ក្រសួងសុខាភិបាល...
នៅក្នុងជំនួបដ៏ស្វិតស្វាញ និងនឹកស្មានមិនដល់នៃវគ្គ ៣២ ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2026 ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន បានយកឈ្នះក្រុមចំណូលថ្មីកាប់វែរ ក្នុងលទ្ធផល ៣-២ ទាំងលំបាកបំផុត បន្ទាប់ពីការប្រកួតអូសបន្លាយដល់វគ្គថែមម៉ោង ១៥នាទីពីរដង នៅកីឡដ្ឋាន Miami Stadium។ អាហ្សង់ទីននាំមុខមុន លីអូណែល មេសស៊ី បានស៊ុតបញ្ចូលទីបើកឆាកនៅនាទីទី...
ក្រុមជម្រើសជាតិអេហ្សីប បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីបានយកឈ្នះអូស្ត្រាលី នៅក្នុងវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៤-២ ក្រោយបញ្ចប់ការប្រកួត ១២០ នាទីស្មើគ្នា ១-១ នៅកីឡដ្ឋាន Dallas ជំនួបវគ្គ ៣២ ក្រុមចុងក្រោយ។ គ្រាប់បាល់នាំមុខ អេហ្សីបបានបើកការនាំមុខមុននៅនាទីទី ១៣ តាមរយៈការតែតបញ្ចូលទីយ៉ាងស្អាតពីសំណាក់កីឡាករ...
ភ្នំពេញ ៖ កម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ដែលមានសក្ដានុពលខ្ពស់ក្នុងការទទួលយកជំនាញថ្មី និងបច្ចេកវិទ្យាទំនើប។ នេះជាការលេីកឡេីងរបស់លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BHC (Banei Holdings Company) ដឹកនាំដោយលោក HIROYUKI...
ហ្សាកាតា៖ អាជ្ញាធរឥណ្ឌូនេស៊ី បានរកឃើញ និងជម្លៀសសាកសពអ្នកបើកយន្តហោះអាមេរិកម្នាក់ គឺលោក Nicholas F. Goselin ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលសង្ស័យថា យន្តហោះរបស់លោកត្រូវបានដុតនៅក្នុងតំបន់ភាគខាងកើតបំផុតនៃតំបន់ប៉ាពួ របស់ប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងភូមិមួយក្នុងតំបន់ Yahukimo នៃខេត្ត Highland Papua កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមអ្នកនាំពាក្យយោធានៅខេត្ដប៉ាពួ ការវាយប្រហារ និងការដុតយន្តហោះនេះត្រូវបានគេចោទប្រកាន់ថា បានធ្វើឡើងដោយក្រុមបំបែកខ្លួនប្រដាប់អាវុធ។ យន្តហោះនេះជាកម្មសិទ្ធិរបស់ប្រតិបត្តិករអាកាសចរណ៍...
បរទេស៖ អ៊ីរ៉ង់បានចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនរបស់ជប៉ុនក្រោមការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់បន្តការលក់ប្រេងឡើងវិញ ទោះបីជាអ្នកទិញដែលមានសក្តានុពលកំពុងស្វែងរកការលើកលែងយូរជាងនេះ និងការធានាឡើងវិញអំពីសុវត្ថិភាពកប៉ាល់ក៏ដោយ នេះបើយោងតាមប្រភពបីពីខាងអ៊ីរ៉ង់ និងលោកខាងលិច។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា ការលើកលែងនេះ ដែលជាផ្នែកមួយនៃការចរចាសន្តិភាពរយៈពេល ៦០ថ្ងៃរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានចេញនៅថ្ងៃទី ២២ ខែមិថុនា និងផុតកំណត់នៅថ្ងៃទី ២១ ខែសីហា។...
បន្ទាយមានជ័យ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៦០០នាក់ ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។...
សហរដ្ឋអាមេរិក ៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជឿជាក់ថា ទីផ្សារសហរដ្ឋអាមេរិក មានសក្តានុពលខ្លាំង ដោយក្នុងរយៈពេល១០ឆ្នាំខាងមុខ ការនាំចេញអង្ករកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក អាចឈានដល់ ១០០,០០០ តោន ក្នុង១ឆ្នាំ។ ក្នុងបទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មានដើមអម្ពិល ក្នុងឱកាសដឹកនាំគណៈប្រតិភូ ក្រុមហ៊ុនអង្ករកម្ពុជា ចូលរួមពិព័រណ៍...