កំពង់ឆ្នាំង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថិនិងធនាគរាយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករយើងកាន់តែមានជីវភាពធូរធារដែលអាចរួចផុតពីអន្ទាក់បំណុល។ ការលើកឡើងដូច្នោះ ក្នុងឱកាសដែល លោកបណ្ឌិត ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាបានបន្តទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពឈូសឆាយផ្លូវ និងរាយបន្លាសលួសចូលទឹកដីកម្ពុជា នៅខេត្តឧត្តរមានជ័យដែលបានធ្វើសកម្មភាពនាពេលថ្មីៗនេះ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើង...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Pavit Ramachandran អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងបានពិភាក្សាកិច្ចសហប្រតិបត្តិការលើកកម្ពស់ភាពប្រកួតប្រជែងឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍...
ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ (Nguyen Thi Phuong Thao)ដែលត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Forbes ថាជាមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍ បានចូលរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃផ្សារហ៊ុនឡុងដ៍ (LSE) ដើម្បីបើកការជួញដូរនៅថ្ងៃពុធ (ថ្ងៃទី...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នាយទាហានប្តូរវេនចំនួនពីររូបរបស់ប្រទេសឡាវ បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣រសៀល នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ និងក្រុមអ្នកសម្របសម្រួល (CLG)កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតឡាវ ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធសម្រាប់កម្មករនិយោជិត» នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍...
ពោធិ៍សាត់៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានលើកឡើងនូវចំណុចសំខាន់ៗសម្រាប់ពង្រឹងប្រសិទ្ធភាពការងារនាពេលខាងមុខ...
វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងថា កងកម្លាំងអាមេរិក បានចាប់ផ្តើមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់ នេះបើយោងតាម។ ការវាយប្រហារតាមអាកាសចុងក្រោយបំផុតបានចាប់ផ្តើមនៅម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃពុធ នេះបើយោងតាមបញ្ជាការកណ្ដាលអាមេរិក បានប្រកាសនៅលេីបណ្ដាញសង្គម X។ បញ្ជាការកណ្ដាលអាមេរិក បានឧ្យដឹងថា “បេសកកម្មនេះនឹងបន្តធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវិកស៊ីវិល និងនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ដែនទឹកក្នុងតំបន់ចុះខ្សោយបន្ថែមទៀត”។ នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ សម្រាប់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ និងក្នុងការពង្រឹងឯកភាព ដើម្បីដោះស្រាយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះនៅពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ខណៈពេលដែលសរសើរលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន លោក...
កំពង់ឆ្នាំង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានចាត់ទុកថា វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទដ៏សំខាន់បំផុត ព្រោះ ការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព គឺជាមធ្យោបាយមួយដ៏ល្អអាចបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទថែមទៀត។ ការលើកឡើងជុំវិញវិស័យកសិកម្មរបស់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣...