ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា ក្នុងបរិបទពិភពលោកស្មុគស្មាញ និងមានវិបត្តិធាតុអាកាសផង ស្រ្តីមានតួនាទីសំខាន់ក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការលើកឡើងរបស់ សម្តេច ឃួន សុដារី ក្នុងឱកាសអនុញ្ញាតជូន លោកស្រី អាលី វង្សណរប៊ុនថាំ ប្រធានសហព័ន្ធនារីឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា បានលើកឡើងថា យុវជនត្រូវមានក្តីស្រមៃខ្ពស់ថា ពេលរៀនចប់នឹងមានការងារល្អ និងទទួលបានប្រាក់ខែច្រើន ហើយនឹងមានអ្វីៗដែលខ្លួនចង់បាន»។ ដូច្នេះត្រូវយកការសិក្សាជាលក្ខខណ្ឌដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» លោក ប៉ែន បូណា ថ្លែងថា ការតាំងចិត្តយ៉ាងមុតមាំក្នុងការសិក្សា នឹងសម្រេចបាននូវក្តីស្រមៃដែលចង់បាននាពេលអនាគត។ តែសូមកុំយកក្តីស្រមៃរបស់ខ្លួនដែលចង់បានវត្ថុអ្វីមួយទៅដាក់បន្ទុកលើឪពុកម្តាយឱ្យសោះ។...
សង្វៀនគ្រុឌ គុនខ្មែរ និងដ្រាហ្គិន គុនខ្មែរ កំពុងតែធ្វើឱ្យកក្រើកអង្រួនដល់បេះដូងអ្នកគាំទ្រគុនខ្មែរទូទាំងប្រទេសជាថ្មីម្តងទៀត ជាមួយនឹងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺ THE BATTLE OF KINGS កីឡាករទាំងបួនមកពីក្លឹបផ្សេងគ្នា និងត្រូវតតាំងគ្នានៅក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ដែលនឹងចាប់ផ្តើមជំនួបដំបូងនៃការប្រកួតនៅសប្តាហ៍នេះនៅថ្ងៃទី ២៦ កក្កដា ២០២៦។នេះជាការប្រមូលផ្តុំទៅដោយកីឡាករជើងខ្លាំង ដែលមានសមត្ថភាពដើម្បីតតាំងគ្នាដណ្តើមយកប្រាក់លានចូលក្លឹប។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺការផ្តល់នូវឱកាសមិនធ្លាប់មានសម្រាប់កំពូលអ្នកប្រយុទ្ធគុនខ្មែរឆ្នើមទាំងបួនរូបក្នុងនោះមាន កីឡាករ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី បានជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការ ពង្រឹងយោធាទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួន។ ការផ្តោតសំខាន់លើវិស័យយោធានេះ រវាងតំណាងប្រទេសទាំងពីរ ក្នុងឱកាសឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា-សហរដ្ឋអាមេរិក...
ភ្នំពេញ៖ កន្លងមកប្រទេសកម្ពុជាមិនធ្លាប់ទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ សម្រាប់ឆ្នាំ២០២៨ ខាងមុខនេះគឺជាឱកាសដ៏មានតម្លៃមួយសម្រាប់អត្តពលិកកម្ពុជា ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិ។ នេះហើយគឺជាឆន្ទៈ និងទិសដៅដ៏សំខាន់ក្នុងការត្រៀមលក្ខណៈរួចរាល់ របស់អត្តពលិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក និងដៃគូចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ។ ក្នុងស្មារតីខ្មែរតែមួយ ទិសដៅតែមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដ៏សំខាន់មួយជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)...
ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ក្នុងជំនួបនេះ លោកសន្តិបណ្ឌិត...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំមួយថា ប្រទេសពាក់ព័ន្ធមិនមែនជាភាគី នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេនោះ គ្មានជំហរជ្រៀតជ្រែកក្នុងបញ្ហា សមុទ្ររវាងប្រទេស ពាក់ព័ន្ធនោះទេ។ លោកបានធ្វើការអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការកត់សម្គាល់ថ្មីៗ របស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ទាក់ទងនឹងបញ្ហា សមុទ្រចិនខាងត្បូង។ លោកបានលេីកឡេីងថា...
បរទេស៖ ទិន្នន័យតាមដាននាវាបានបង្ហាញថា នាវាដឹកប្រេងចំនួនប្រាំគ្រឿង បានប្តូរទិសដៅធ្វើដំណើរនៅក្នុងសមុទ្រក្រហម កាលពីថ្ងៃពុធ ដោយក្នុងនោះមាននាវាពីគ្រឿងបានបញ្ជាក់ពីគោលដៅថ្មីរបស់ពួកគេឆ្ពោះទៅកាន់ព្រែកជីកស៊ូអេ (Suez Canal) បន្ទាប់ពីក្រុមហ៊ូធី (Houthi) របស់យេម៉ែន បានព្រមានដល់ នាវាទាំងឡាយឱ្យជៀស វាងការធ្វើដំណើរទៅកាន់ កំពង់ផែ របស់អារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ូធីដែលមាននិន្នាការទៅរកអ៊ីរ៉ង់...
បរទេស៖ កងកម្លាំងសន្តិសុខ ចំនួនប្រាំនាក់ត្រូវបានសម្លាប់ និងប្រជាជនស៊ីវិលប្រាំនាក់ទៀតបានរងរបួស នៅពេលដែលក្រុមប្រដាប់អាវុធធុនធ្ងន់ មួយក្រុមជិះលើរថយន្តភីកអាប់ (Pickup) បានបាញ់ប្រហារលើប៉ុស្តិ៍ ត្រួតពិនិត្យសន្តិសុខមួយកន្លែង ក្នុងស្រុក Rangae នៃខេត្ត Narathiwat ព្រំដែនភាគខាងត្បូង ប្រទេសថៃ កាលពីយប់ថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី២២ ខែកក្កដា...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រីជាភិរយា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦០វត្ត-អាស្រម ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រារព្ធឡើងនៅក្នុងទីតាំងវត្តចំនួន...