ភ្នំពេញ៖ ក្រុមហ៊ុន ស៊ិនគិ អ៊ឹមភើរៀល ខេមបូឌៀ(Sunky Apparel Cambodia) ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ឆ្នាំង និងរោងចក្រផ្សេងៗទៀត ដែលស្ថិតនៅជុំវិញ ខេត្តបន្ទាយមានជ័យ បានទទួលយកបងប្អូនកម្មកររបស់ក្រុមហ៊ុន ហាយ-ថេក អឹភែរឹល(ខេមបូឌា)ជាបន្តបន្ទាប់ ក្រោយពីក្រុមហ៊ុនបានប្រកាសបិទ ដំណើរការអាជីវកម្មត្រឹមខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦នេះ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់បញ្ឈប់ការយកព័ត៌មានបញ្ហាចាស់ៗរបស់ពលករខ្មែរ ដែលធ្វើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត មកផ្សាយឡើងវិញ ដែលបង្កើតឱ្យមានការយល់ច្រឡំ។ លោក ស៊ុន មេសា បានថ្លែងថា ថ្មីនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលជាអ្នកបង្កើតមាតិកាសង្គម បានយកវិឌីអូបញ្ហារបស់ពលករខ្មែរ...
រីយ៉ូ៖ ប្រេស៊ីល បានបដិសេធការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធ ១២.៥ ភាគរយលើផលិតផលប្រេស៊ីល បន្ទាប់ពីការស៊ើបអង្កេតពាណិជ្ជកម្ម មាត្រា ៣០១ ចូលទៅក្នុងសេដ្ឋកិច្ចចំនួន ៦០ ដោយថាខ្លួននឹងបន្តដោះស្រាយជម្លោះ នៅស្ថាប័នអង្គការពាណិជ្ជកម្មពិភពលោក WTO ។ រដ្ឋាភិបាលប្រេស៊ីល ដោយហៅការស៊ើបអង្កេតពាណិជ្ជកម្មមាត្រា ៣០១ ថា “តាមអំពើចិត្ត និងមិនសមហេតុផល” បានថា...
ញូវយ៉ក៖ ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក (USTR) បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធពី ១០ ទៅ ១២.៥ ភាគរយលើទំនិញនាំចូលពីសេដ្ឋកិច្ចចំនួន ៦០ ចាប់ផ្តើមនៅថ្ងៃសុក្រ ដោយដកស្រង់មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ វិធានការពាណិជ្ជកម្មថ្មីត្រូវបានគ្រោង នឹងចូលជាធរមាននៅពេលដែលពន្ធបណ្តោះអាសន្ន ១០ ភាគរយទូទាំងពិភពលោកផុតកំណត់ ព្រឹកថ្ងៃសុក្រ។ រដ្ឋបាលរបស់ប្រធានាធិបតី...
បរទេស៖ តម្លៃប្រេងបានបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ គឺស្ថិតក្នុងកម្រិតលើសពី ១០០ ដុល្លារ ដែលជាលើកដំបូងបង្អស់គិតចាប់តាំងពីខែឧសភាមក បន្ទាប់ពីក្រុមហ៊ូទី (Houthi) របស់ប្រទេសយេម៉ែនបានប្រកាសថា ពួកគេបានវាយប្រហារលើនាវា ដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម ដែលបង្កឱ្យមាន ការរំខានកាន់តែខ្លាំងដល់ការផ្គត់ផ្គង់ជាសកល ដើរទន្ទឹមគ្នានឹងការជិតផ្អាកទាំងស្រុង នៃការធ្វើពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ ហរមូស (Hormuz)។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា...
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានអំពាវនាវ ឱ្យមានកំណែទម្រង់ជាបន្ទាន់ ចំពោះប្រព័ន្ធបំណុលសកល ដោយព្រមានថាបន្ទុកបំណុលកើនឡើងកំពុងបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេជាមូលដ្ឋានក្នុងការបំពេញតម្រូវការសាធារណៈ ។ ដោយចាប់ផ្តើមយុទ្ធនាការសកល «សេរីភាពពីបំណុល» របស់ខ្លួននៅទីក្រុងភ្នំពេញ នៅថ្ងៃទី ២៤ ខែកក្កដាឆ្នាំ២០២៦ និងបន្តទៅពេលខាងមុខ AHF បានប្រកាសថា ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបច្ចុប្បន្នបាន និងកំពុងបង្វែរធនធានសម្រាប់ទ្រទ្រង់មន្ទីរពេទ្យ...
បរទេស៖ យោងតាមប្រភពព័ត៌មានចំនួន ៤ បានឱ្យដឹងថា នៅក្នុងខែនេះប្រទេសអ៊ីរ៉ង់បានបញ្ជូនក្រុមមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ទីប្រឹក្សាយោធា ព្រមទាំងបរិក្ខារពាក់ព័ន្ធនឹងកាំជ្រួចមីស៊ីល និងដ្រូន ចូលទៅក្នុងប្រទេសយេម៉ែន ដែលជាចំណាត់ការមួយបង្ហាញថា ទីក្រុងតេហេរ៉ង់កំពុងស្វែងរកការបង្កើន សមត្ថភាពដល់ក្រុមហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការគំរាមកំហែង ដល់ការដឹកជញ្ជូន តាមផ្លូវសមុទ្រក្រហម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា...
បរទេស៖ យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Sky News កាលពីថ្ងៃព្រហស្បតិ៍ ដោយផ្អែកលើការលើកឡើង របស់ប្រភពអ្នកនាំពាក្យរដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងថា ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនពីការ វាយប្រហារណាមួយ «មិនថាជានៅលើទឹកដីរបស់យើង ឬមកពីបរទេសនោះទេ» បន្ទាប់ពីមានការគំរាមកំហែង ពីសំណាក់ប្រទេសអ៊ីរ៉ង់ក្នុងការវាយប្រហារ លើមូលដ្ឋានទ័ពអង់គ្លេស ដែលកំពុងផ្តល់ជំនួយដល់សហរដ្ឋអាមេរិក។ យោងតាមគេហទំព័រ BreakingNews.Net ចេញផ្សាយកាលពីថ្ងៃទី២៣...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជម្លោះកាន់តែតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងបង្កើនហានិភ័យ នៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយដោយរដ្ឋាភិបាលរុស្ស៊ី បានព្រមានដោយជំរុញឱ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ និងវិលត្រឡប់ទៅរកការទូតវិញ។ ការផ្ទុះឡើងចុងក្រោយ នៃអរិភាពបានចាប់ផ្តើមនៅថ្ងៃទី៧ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិកបានប្រកាសរលកថ្មីនៃ ការវាយប្រហារដ៏ខ្លាំងក្លា បន្ទាប់ពីបានចោទប្រកាន់អ៊ីរ៉ង់ថា បានវាយប្រហារនាវាដឹកប្រេងចំនួន៣នៅច្រកសមុទ្រ Hormuz ។ យុទ្ធនាការនេះបានកំណត់គោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ រួមទាំងស្ពាន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ឥណ្ឌូណេស៊ីបានធ្វើការអញ្ជើញសហគ្រាសចិន ឱ្យបង្កើនការវិនិយោគនៅក្នុងឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ។ ការអញ្ជើញនេះបើតាមរដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក Airlangga Hartarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ លោក Airlangga បាននិយាយនៅពេលទទួលគណៈប្រតិភូធុរកិច្ចចិន នៅទីក្រុងហ្សាកាតាថា ៖ ឥណ្ឌូនេស៊ីបើកទូលាយក្នុងការសហការ ជាមួយដៃគូពិភពលោក រួមទាំងប្រទេសចិន ក្នុងពាណិជ្ជកម្ម ការវិនិយោគ...