ស្វាយរៀង៖ ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជិត ៤ពាន់នាក់ មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បើតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ មានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ៣,៦០៣នាក់ ដែលទទួលបានអាហារូបករណ៍ ១.៥លានរបស់សម្ដេចធិបតី។ ក្នុងនោះមានក្រុមដែលពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥៤៩នាក់។...
ពោធិ៍សាត់៖ ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម ដែលមានតម្លៃប្រមាណជា ៣០ម៉ឺនអឺរ៉ូ (ឬប្រមាណជា ៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់លើកកម្ពស់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ ពិធីប្រគល់-ទទួល ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសវេណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬICC ដោយនិយាយថា សាលាក្តីដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានបង្ហាញពី ភាពលំអៀងភូមិសាស្ត្រ ប្រឆាំងនឹងបណ្តាប្រទេស នៅអាមេរិកឡាទីន និងអាហ្វ្រិក។ រដ្ឋមន្ត្រីការបរទេស Felix Plasencia បានសរសេរនៅលើបណ្តាញសង្គម X ថា វេណេស៊ុយអេឡា បានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអជ្ញាធរ នៃទីភ្នាក់ងារព្រំដែនកាណាដា (CBSA) កាលពីថ្ងៃសុក្របានលើកឡើងពីសារៈសំខាន់ ជាយុទ្ធសាស្ត្រនៃច្រកចូលស្ពានអន្តរជាតិ Gordie Howe ដែលទើបសាងសង់ថ្មី ខណៈដែលប្រទេសកាណាដាបានប្រារព្ធពិធីដោយឯកតោភាគី ដើម្បីប្រារព្ធពិធីឆ្លងកាត់ដ៏សំខាន់ ចំពេលមានភាពតានតឹងពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាមេរិក ។ ដោយភ្ជាប់ ទីក្រុងWindsor រដ្ឋ Ontario ទៅក្រុង Detroit...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធាអ៊ីរ៉ង់ បានបើកការវាយលុកមូលដ្ឋានទ័ពអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រជាច្រើន ហើយបានព្រមានអ្នកស្រុកឱ្យរក្សា ចម្ងាយរបស់ពួកគេពីកងកម្លាំងកងទ័ពភេរវករអាមេរិកទៀតផង។ ការវាយប្រហារនេះធ្វើឡើងដោយអ៊ីរ៉ង់ បានបញ្ជាក់ថា នឹងអាចបើកការវាយប្រហារបន្ថែមទៀត។ ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំងអាមេរិក បានទម្លាក់គ្រាប់បែកលើទីក្រុង Ahvaz, Khorramabadនិង Jask របស់អ៊ីរ៉ង់ ។ សម្លេងស៊ីរ៉ែនបានបន្លឺសំលេងពីរដងនៅក្នុងប្រទេសបារ៉ែន កាលពីព្រឹកថ្ងៃសុក្រ ខណៈដែលរលកនៃការវាយប្រហារចំនួន២បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស...
បរទេស៖ អាជ្ញាធរយោធារបស់ថៃ បានប្រកាសប្រើប្រាស់អំណាចនៃច្បាប់អាជ្ញាសឹកនៅទូទាំងខេត្តណារ៉ាធិវ៉ាត់ (Narathiwat) ដើម្បីបង្កើនប្រតិបត្តិការ ប្រឆាំងនឹងក្រុម ឧទ្ទាម ដែលគេសង្ស័យ បន្ទាប់ពីមានករណីបាញ់ សម្លាប់កងកម្លាំងសន្តិសុខ កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា លោកឧត្តមសេនីយ៍ទោ Yod Aowut Phuengphak មេបញ្ជាការកងកម្លាំងក្រុមការងារខេត្តណារ៉ាធិវ៉ាត់...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា បញ្ហាព្រំដែនគោកនិងព្រំដែនសមុទ្រ គឺជាបញ្ហាពីរដាច់ ដោយឡែកពីគ្នា ដែលមិនអាចយកបញ្ហាមួយទៅរារាំង វឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាមួយទៀតឡើយ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៧ វេទិកាតំបន់អាស៊ានលើកទី៣៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦...
កំពង់ចាម៖ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាស ការងារជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍សង្គម និងឱកាសអាហារូបករណ៍ សិក្សាដោយឥតគិតថ្លៃទៅជូនយុវជន បងប្អូនអតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនៅថ្ងៃទី២៤ ខែកក្កដា...
ភ្នំពេញ៖ នៅក្នុងវេទិការអាស៊ាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីក្ដីបារម្ភ ដែលភាគីថៃនៅតែបន្តរារាំង ប្រជាពលរដ្ឋកម្ពុជា ជាង២មុឺនាក់ មិនឱ្យវិលត្រឡប់ទៅកាន់ លំនៅឋានរបស់ខ្លួនវិញ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បូកបីលើកទី២៧ វេទិកាតំបន់អាស៊ានលើកទី៣៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦...
បរទេស៖ ប្រទេសឥណ្ឌា និងប្រទេសមីយ៉ាន់ម៉ា កំពុងស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែកម្រ (rare earths) ខណៈពេលដែលទីក្រុងញូដេលីកំពុងពង្រីកកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែយុទ្ធសាស្ត្រទាំងនេះ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាអ្នកក្តោបក្តាប់ការផ្គត់ផ្គង់សកល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា លោក Abhay Thakur ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសមីយ៉ាន់ម៉ា បានមានប្រសាសន៍នៅក្នុងសម័យប្រជុំបើក នៃវេទិកាឥណ្ឌា-មីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការ...