ឡុងដ៍៖ ការវាយប្រហារឡើងវិញលើការដឹកជញ្ជូនអន្តរជាតិនៅក្នុងតំបន់សមុទ្រក្រហមគឺ “មិនអាចការពារបាន” និងគំរាមកំហែងដល់អាយុជីវិតនាវិក សន្តិសុខពាណិជ្ជកម្មតាមសមុទ្រ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល នេះបើយោងតាមលោក Arsenio Dominguez អគ្គលេខាធិការអង្គការសមុទ្រអន្តរជាតិ ហៅកាត់ថា IMO។ លោក Dominguez បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារចុងក្រោយបំផុត ដែលបានរាយការណ៍លើការដឹកជញ្ជូនអន្តរជាតិនៅក្នុងតំបន់សមុទ្រក្រហម។ ការវាយប្រហារទាំងនេះ គឺមិនអាចការពារបាន”។ លោកបានសង្កត់ធ្ងន់ថា នាវិកគឺជាជនស៊ីវិលដែលធ្វើការងារសំខាន់ៗដែលគាំទ្រដល់សេដ្ឋកិច្ច...
បរទេស៖ ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្តចំនួន ៥៦៥.៦៩១ គ្រឿង នៅក្នុងសហរដ្ឋអាមេរិកមកវិញ ដោយសារតែបញ្ហាប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្នែកម៉ាស៊ីនអាចនឹងរងការខូចខាត និងបង្កឱ្យមានឆ្លងចរន្តអគ្គិសនី (ទុស្សេ)។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាមេរិក (NHTSA) នៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា ការប្រមូលមកវិញនេះ គឺប៉ះពាល់ដល់រថយន្តម៉ូដែល Bronco និង...
កំពង់ធំ: សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ទំហំ ១៨០៣ ហិកតាមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការចូលរួមរបស់ប្រជាសហគមន៍និងកិច្ចសហការរវាងសហគមន៍ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងដៃគូគាំទ្រក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍មួយនេះ។ ក្នុងពេលក្រុមការងារនៃមន្ទីរព័ត៌មាន ខេត្ត កំពង់ធំ បានចុះទៅដល់សហគមន៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា។ កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងការកែលម្អយន្តការសម្របសម្រួល...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់មួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងបំពានពីសំណាក់កងកម្លាំងយោធាថៃដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចឡើយ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា គម្រប់មួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងបំពាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការខូចខាតនាពេលអនាគតណាមួយចំពោះកប៉ាល់ ទំនិញ ឬទ្រព្យសម្បត្តិពាក់ព័ន្ធនឹងត្រូវបង់ដោយប្រើប្រាស់មូលនិធិអ៊ីរ៉ង់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកថា “សូមអនុញ្ញាតឱ្យសេចក្តីថ្លែងការណ៍នេះតំណាងឱ្យ រហូតដល់មានការជូនដំណឹងបន្ថែមថា ចាប់ពីចំណុចនេះតទៅ ការខូចខាតណាមួយ និងទាំងអស់ដែលបានធ្វើចំពោះកប៉ាល់ ទំនិញ...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថា ក្នុងឱកាសគម្របខួប១ឆ្នាំ នៃព្រឹត្តិការណ៍យោធាថៃ ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ក្លាយជាប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រពិត សម្រាប់បន្តពង្រឹងស្មារតីសាមគ្គី។ លោក ហេង រតនា បានលើកឡើងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួបមួយឆ្នាំ...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៣។
កង់បេរ៉ា៖ លោក Richard Marles ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឲ្យដឹងថា ពន្ធថ្មីប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ ដែលប្រកាសដោយសហរដ្ឋអាមេរិក “គ្មានន័យទេ”។ លោក Marles បានប្រាប់វិទ្យុអូស្ត្រាលី (ABC) នៅថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធមានការខកចិត្ត ចំពោះការសម្រេចចិត្ត របស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធនេះ។ ពន្ធថ្មីនេះនឹងត្រូវបានដាក់ ចាប់ពីថ្ងៃសុក្រតទៅ ក្នុងអត្រា...
អង្គការសហប្រជាជាតិ៖ ការកើនឡើង នៃជម្លោះចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ពាណិជ្ជកម្មតាមសមុទ្រ ជើងហោះហើរ ការឆ្លងកាត់ព្រំដែន និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ សម្រាប់មនុស្សរាប់លាននាក់ ខណៈពេលដែលធ្វើឱ្យតម្រូវការមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង នេះបើយោងតាមការព្រមាន របស់អ្នកជំនាញមនុស្សធម៌របស់អង្គការសហប្រជាជាតិ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា វាគឺជាផលវិបាកមនុស្សធម៌នៃការវាយប្រហារ រួមទាំងការវាយប្រហារនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស និងច្រកសមុទ្រ Bab al-Mandeb ដែលជាការព្រួយបារម្ភ។ ប្រភពពី...