ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩៣,២៧៦កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម...
ភ្នំពេញ៖ យុវតី ឈឿម កែវកាវ ជាអតីតសិស្សនិទ្ទេស A ក្នុងឆ្នាំ ២០២៥ ដែលមកពីតំបន់ដាច់ស្រយាល ក្នុងខេត្ដបន្ទាយមានជ័យ បានសម្រេចចិត្ដជ្រើសរើសសិក្សាជំនាញ Software Engineering នៅវិទ្យាស្ថានជាតិពុហបច្ចេកទេសកម្ពុជា (NPIC) តាមរយៈវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ដោយសារសម្ដឹងឃើញគុណភាពអប់រំ មានសមត្ថភាពប្រកួតប្រជែង និងឱកាសការងារខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា។ ទោះបីជាមានជម្រើសសិក្សា និងឱកាសអាហារូបករណ៍ជាច្រើន...
ពោធិ៍សាត់៖ នាថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង ៧ វត្ត ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម ប្រកបដោយសទ្ធាជ្រះថ្លា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ...
បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសចិនកំពុងហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានពីរផ្លូវលើទំនិញស៊ីវិលដែលអាចយកទៅប្រើក្នុងវិស័យយោធា ទៅកាន់អង្គភាពចំនួន ១៤ បន្ថែមទៀតនៅក្នុងសហភាពអឺរ៉ុប ដោយមានប្រសិទ្ធភាពភ្លាមៗ។ ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា វិធានការនេះគឺជាការឆ្លើយតបទៅនឹងទណ្ឌកម្មចុងក្រោយបង្អស់របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា សហភាពអឺរ៉ុបបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍នូវកញ្ចប់ទណ្ឌកម្មទី ២១ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន ហើយក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ក្រុមហ៊ុននៅចិនដីគោក និងហុងកុងចំនួន ១៤ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មនោះ។...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ យានដ្ឋាន វណ្ណៈ ហេង ដែលមានទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា យានដ្ឋាននេះបានអនុវត្តសកម្មភាពបាញ់ថ្នាំលាបរថយន្ត ដោយមិនមានប្រព័ន្ធគ្រប់គ្រង...
នៅថ្ងៃទី ២៥ ខែកក្កដា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីការពិនិត្យពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង គម្រោងនៃ«បណ្តុំវិកិណ្ណដ្ឋានបុរាណឧស្សាហកម្មសិប្បកម្មប៉សឺឡែន Jingdezhen » (Jingdezhen Handicraft Porcelain Industry Sites)ដែលបានស្នើដោយប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ ។ គិតរហូតដល់បច្ចុប្បន្ន ចំនួនបេតិកភណ្ឌពិភពលោករបស់ប្រទេសចិនបានឡើងដល់ ៦១ គម្រោង។ សូមបញ្ជាក់ថា «បណ្តុំវិកិណ្ណដ្ឋានបុរាណឧស្សាហកម្មសិប្បកម្មប៉សឺឡែន Jingdezhen »...
គយគន់ទេសភាពតាមបឹងក្នុងជ្រលងភ្នំ ដើរចូលផ្សារទំនើបជ្រើសរើសទំនិញកម្ចាត់កម្តៅ និងដើរតាមវិថីដកបទពិសោធវប្បធម៌ប្រពៃណី… នៅរដូវក្តៅនេះ អ្នកទេសចរអឺរ៉ុបដែលមិនអាចទ្រាំនឹងកម្តៅបាន បានសម្រុកចូលប្រទេសចិនយ៉ាងច្រើន ដោយធ្វើដំណើរឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រដើម្បីទទួលបទពិសោធន៍ “ភាពត្រជាក់បែបចិន” ។ យោងតាមទិន្នន័យនៃវេទិកាទេសចរណ៍មួយបង្ហាញឱ្យដឹងថា ក្នុងចំណោមប្រទេសនិងតំបន់ប្រភពអ្នកទេសចរចូលដែនចិនចំនួន ២០ កំពូលនៅរដូវក្តៅនេះ ប្រទេសអឺរ៉ុបមានចំនួន ៣០ភាគរយ ហើយបរិមាណបញ្ជាទិញបានកើនឡើង ២៧៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយបរិមាណបញ្ជាទិញសំបុត្រក៏កើនឡើងជាង២០ដងបើប្រៀបធៀបនឹងឆ្នាំមុន ។ ក្នុងនោះ ប្រទេសអឺរ៉ុបខាងលិច ដូចជា អង់គ្លេស បារាំងនិងអាល្លឺម៉ង់ជាដើមមានចំនួនជិត ៤២ភាគរយដែលកំណើនសរុបជិត ១៥០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ តើអ្វីទាក់ទាញអ្នកទេសចរអឺរ៉ុប “សម្រុក”...
ភាពយន្តឯកសារទូរទស្សន៍បីភាគ«ទីក្រុងយីវូពិភពលោក-លោកXi Jinpingយកចិត្តទុកដាក់ និងដឹកនាំការអភិវឌ្ឍទីក្រុងយីវូ» ដែលសហការថតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងខេត្តZhejiang ត្រូវបានចាក់ផ្សាយលើប៉ុស្តិ៍CCTV-1នៅម៉ោង៨យប់ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដោយមានការចាក់ផ្សាយមួយភាគក្នុងមួយយប់។ កម្មវិធីនេះផ្តោតលើការយកចិត្តទុកដាក់ និងការដឹកនាំរបស់លោកXi Jinpingសម្រាប់ការអភិវឌ្ឍទីក្រុងយីវូជាប្រធានបទស្នូល ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវការដែលក្រុងយីវូអនុវត្តគំនិតលោកXi Jinpingយ៉ាងស៊ីជម្រៅក្នុងរយៈពេល២០ឆ្នាំ បង្កើត និងអនុវត្តយ៉ាងម៉ុតមាំនូវគំនិតយល់ដឹងត្រឹមត្រូវស្តីពីការធ្វើអភិបាលកិច្ចនិងទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់តាមលក្ខខណ្ឌជាក់ស្តែងក្នុងតំបន់៕
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន អ្នកទទួលខុសត្រូវក្រសួងសន្តិសុខសាធារណៈចិនបានប្រកាសទិន្នន័យបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ជនបរទេសចំនួន២២,៩១៤លាននាក់បានចូលដែនប្រទេស ក្នុងនោះមានជនបរទេសចំនួន១៧,៨១៥លាននាក់បានចូលដែនដោយការលើកលែងទិដ្ឋាការ កើនឡើង២០,៤% និង៣០,៦% ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ លំហូរអ្នកដំណើរឆ្លងដែនបានក្លាយជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាពិសេសចាប់តាំងពីវិស្សមកាលរដូវក្តៅឆ្នាំនេះមក ចំនួនភ្ញៀវទេសចរបរទេសបានបន្តកើនឡើង ក្នុងនោះ ភ្ញៀវទេសចរដែលមកពីអឺរ៉ុបបានកើនឡើងយ៉ាងលេចធ្លោ។ ក្នុងអំឡុងពេលរដូវក្តៅ ទីក្រុងZhangjiajieបានស្វាគមន៍ភ្ញៀវទេសចរដែលចូលមកកម្សាន្តយ៉ាងច្រើនកុះករ ដោយសារតែធាតុអាកាសត្រជាក់ និងអច្ឆរិយៈធម្មជាតិលំដាប់ពិភពលោក។ ដោយទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល២៤០ម៉ោងពេលឆ្លងកាត់ប្រទេសចិន ច្រកZhangjiajieបានក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់អ្នកទេសចរបរទេសដែលចូលទៅក្នុងខេត្តហ៊ូណាន។ បច្ចុប្បន្ន មានជើងហោះហើរដឹកអ្នកដំណើរចំនួន ១៣ ខ្សែ ត្រូវបានបើកឱ្យដំណើរការដែលហោះហើរទៅមកជាមួយប្រទេសនិងតំបន់ចំនួន៨។ ចាប់តាំងពីវិស្សមកាលរដូវក្ដៅឆ្នាំនេះមក ខ្សែជើងហោះហើរអន្តរជាតិជាច្រើនរបស់អាកាសយានដ្ឋានShenzhenដែលគ្របដណ្ដប់លើ៩ប្រទេសនៅអឺរ៉ុបបាននិងកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។ យោងតាមទិន្នន័យពីស្ថានីយត្រួតពិនិត្យព្រំដែនអាកាសយានដ្ឋានShenzhenបានបង្ហាញថា ចាប់តាំងពីខែមិថុនាឆ្នាំនេះមក ចំនួនអ្នកធ្វើដំណើរអឺរ៉ុបដែលចូលដែនចិនតាមអាកាសយានដ្ឋានShenzhenបានកើនឡើង៣១,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ អ្នកទេសចរដែលមកពីអង់គ្លេសបាននិយាយថា ទោះបីជាសីតុណ្ហភាពនៅទីក្រុងShenzhenខ្ពស់ក៏ដោយ ប៉ុន្តែមានម៉ាស៊ីនត្រជាក់គ្រប់ទីកន្លែង ដូច្នេះនៅក្នុងបន្ទប់ត្រជាក់ណាស់៕
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ក្នុងរយៈពែល៦ខែ ក្រុមការងារស៊ីម៉ាក់ បានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ ចំនួនជាង៨.៤០០គ្រាប់ ដែលក្នុងចំនួននេះមានគ្រាប់បែកចង្កោម ចំនួន៤.៤៣៦គ្រាប់។ បើតាមលោក ហេង រតនា បានប៉ាន់ស្មានថា ទាហានសៀមអាច បាញ់គ្រាប់បែកចង្កោម ប្រភេទគ្រាប់១៥៥មម ចំនួនប្រមាណ១២០.០០០ទៅ១៣០.០០០គ្រាប់ និងមានកូនគ្រាប់បែកចង្កោម...