ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្អាកដំណើរការបណ្តោះអាសន្នសាខាលិខិតឆ្លងដែន ប្រចាំខេត្តកោះកុង រហូតដល់មានសេចក្តីជូន ដំណឹងជាថ្មី។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សាយនាពេលថ្មីៗ ថា «សាខាលិខិតឆ្លងដែនប្រចាំខេត្តកោះកុង ផ្អាកដំណើរការផ្តល់សេវាលិខិតឆ្លងដែនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦តទៅ រហូតដល់មានសេចក្តីជូន ដំណឹងជាថ្មី»។ ក្នុងអំឡុងពេលផ្អាកដំណើរការនេះ ប្រជាពលរដ្ឋដែលមានតម្រូវការធ្វើលិខិតឆ្លងដែន អាចអញ្ជើញទៅទទួលសេវានៅនាយកដ្ឋានលិខិតឆ្លងដែន...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានជួពិភាក្សាការងារ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) និងជាមន្ត្រីយោធាហ្វីលីពីនប្រចាំកម្ពុជា នៅខេត្តសៀមរាប ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣ កុងតឺន័រ (ប្រមាណជាង ៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។ ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកក្កដា...
ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា និងស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ស្តីពីការបោសសម្អាតមីនក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងអូម៉ង់ បានធ្វើកិច្ចពិភាក្សា លើការគ្រប់គ្រងចរាចរណ៍ដឹកជញ្ជូនដោយសុវត្ថិភាពនៅច្រកសមុទ្រហ័រមូស ដោយសម្រេចបានវឌ្ឍនភាពខ្លះ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់ ក្នុងកម្រិតអនុរដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើគោលការណ៍រួម និងយន្តការប្រតិបត្តិការសម្រាប់ការគ្រប់គ្រងចរាចរណ៍ដឹកជញ្ជូនដោយសុវត្ថិភាពនៅច្រកសមុទ្រហ័រមូស ខណៈពេលដែលគោរពសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសរបស់ពួកគេជារដ្ឋឆ្នេរសមុទ្រ ។ លោក Baghaei...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារពេញមួយ យប់លើរោងចក្រផលិតយន្តហោះគ្មានមនុស្សបើកនៅទីក្រុងគៀវ ។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងជាមួយនឹងអាវុធបាញ់ចេញពីដី និងអាកាស ដែលមានភាពជាក់លាក់ខ្ពស់ និងផ្តោតលើរោងចក្រឧស្សាហកម្មយោធា ដែលពាក់ព័ន្ធនឹងការផលិតយន្តហោះគ្មានមនុស្សបើក។ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងថា គោលដៅមួយគឺ Smart Intelligent Systems ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកប្រភេទផ្សេងៗគ្នា និងគ្រឿងបន្លាស់ពាក់ព័ន្ធ រួមទាំងតួយន្តហោះ ប្រព័ន្ធអេឡិចត្រូនិច...
នាថ្ងៃទី២៧ខែ កក្កដា ឆ្នាំ២០២៦ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរបានអញ្ជើញ ជួបសំណេះសំណាល ជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។ ក្នុងឱកាសនោះ លោក អ៊ន សុផល្លា...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េលោក ឃួន ផុនរតនៈ បានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការ ការងារលើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការបេតិកភណ្ឌ វប្បធម៌អាស៊ាន-សាធារណរដ្ឋកូរ៉េមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការស្វែងរកអ្វីៗថ្មី ពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ។ កិច្ចប្រជុំ ត្រូវបានរៀបចំឡើង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលព័ត៌មាន និងបណ្តាញអន្តរជាតិ សម្រាប់បេតិកភណ្ឌវប្បធម៌អរូបីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលស្ថិតក្រោមការឧបត្ថម្ភរបស់អង្គការយូណេស្កូ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦តំបន់មួយចំនួនរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ។