ខេត្តព្រះវិហារ ៖លោកជំទាវ និង លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញនាំយកទេយ្យវត្ថុ ទានចំណាំព្រះវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះពុទ្ធមានជ័យ (ហៅវត្តប៉ាលហាល) ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា...
ឧត្តរមានជ័យ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយនាំយកឱកាសការងារចំនួន ១ ៣០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងយុវជនជាង ៧០០នាក់ តាមរយៈ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា...
ភ្នំពេញ ៖ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានបង្ហោះសារអបអរសាទរដល់នាយទាហាន ផន មុតសុក្រឆពណ្ណ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅរាជបណ្ឌិតសភាយោធា Sandhurst និងទទួលបានមេដាយ Sandhurst នៅពេលបញ្ចប់ការសិក្សា។ សមិទ្ធផលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងព្រីតថេន និងកម្ពុជា។ នាយទាហាន ផន មុតសុក្រឆពណ្ណ គឺជានាយទាហានកម្ពុជាទីបី ដែលបានបញ្ចប់ការសិក្សាពីសាលា Sandhurst ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ជនជាតិដើមភាគតិច បន្តរក្សានូវស្មារតីមោះមុតនេះ ដើម្បីរួមចំណែកកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ឆ្ពោះទៅរកសង្គមជាតិមួយដែលមានសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងកិត្យានុភាព។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប...
ព្រះសីហនុ៖ នាវាFRIGATE លេខ៦២២ (កោះកុងសែនជ័យ) របស់កងទ័ពជើងទឹក បានចេញធ្វើការហ្វឹកហ្វឺន នៅក្នុងដែនសមុទ្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
បរទេស៖ មន្ត្រីបាននិយាយថា កាលពីថ្ងៃសុក្រ ប្រទេស អារ៉ាប៊ីសាអូឌីត តួកគី និងប្រទេសប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដែលនឹងចាត់ទុកការវាយប្រហារលើប្រទេសណាមួយថាជាការវាយប្រហារលើប្រទេសទាំងបី ដែលពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាអំណាចក្នុងតំបន់ទាំងបី នៅពេលដែលមានការព្រួយបារម្ភអំពីសន្តិសុខកាន់តែខ្លាំងឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ថា យោងតាមសេចក្តីថ្លែងការណ៍ពីប្រទេសទាំងបី គឺកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងមេកាដ៏ពិសិដ្ឋរបស់អារ៉ាប៊ីសាអូឌីត ដោយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់,...
បរទេស៖ ព្យុះទីហ្វុងដូហ្វីនបានវាយប្រហារខេត្តអូគីណាវ៉ាភាគខាងត្បូងរបស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ ដោយបានធ្វើឱ្យមនុស្សប្រាំនាក់រងរបួស និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់អគារចំនួន 14,000 ខណៈដែលប្រទេសចិនក៏បានបិទកំពង់ផែ និងផ្លូវសាឡាងមុនពេលព្យុះមកដល់ឆ្នេរសមុទ្រភាគខាងកើត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ថា ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះនេះមានចម្ងាយប្រហែល 160 គីឡូម៉ែត្រ (99 ម៉ាយ) ភាគពាយ័ព្យនៃកោះគូមេ ក្នុងខេត្តអូគីណាវ៉ា ដោយផ្លាស់ទីទៅភាគពាយ័ព្យក្នុងល្បឿន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស សម្រាប់អនាគតរបស់កុមារ ។ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) លោកសាស្ត្រាចារ្យ ឈាង រ៉ា...
ភ្នំពេញ ៖ ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងមន្ទីរសុខាភិបាល ចុះអនុវត្តសកម្មភាពបាញ់ថ្នាំមូស កម្ចាត់សត្វល្អិត ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យនៅតាមមណ្ឌលប្រឡងនានាទូទាំងប្រទេស។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាសុខុមាលភាព ធានាសុវត្ថិភាព និងទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីឱ្យដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន៕
ភ្នំពេញ ៖លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លា ដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាល រម្លឹកឡើងវិញពីសកម្មភាព និងជំហររបស់រាជរដ្ឋាភិបាលលើកិច្ចការងារព្រំដែនទាំងគោក និងដែនសមុទ្រថា...