ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថា លោកបានពឹងពាក់មេធាវីមកការពារក្តី ឱ្យម្តាយនិងកូនស្រីវ័យ១៣ឆ្នាំ ស្លាប់ក្នុងគ្រោះចរាចរណ៍ បង្កឡើងដោយលោក ទ្រី សក្កដា បើកបររថយន្តដោយ មានសារធាតុញៀនក្នុងខ្លួន ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៨ សីហានេះ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានបញ្ជាកក់ថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រទេសអេស្បាញ បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងស្តារការត្រួតពិនិត្យព្រំដែនផ្ទៃក្នុង ជាបណ្ដោះអាសន្ន សម្រាប់អ្នកធ្វើដំណើរ ដែលមកដល់ពីប្រទេសអ៊ីតាលី ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ទីក្រុងរ៉ូមក្នុងការ ដកការគ្រប់គ្រងព្រំដែន លើអ្នកដំណើរដែលមកដល់ពី ប្រទេសអេស្ប៉ាញ ចំពេលមានវិបត្តិការធ្វើចំណាកស្រុកនាពេលថ្មីៗ នេះនៅក្នុងតំបន់ Ceuta អាហ្វ្រិកខាងជើងរបស់អេស្ប៉ាញ។ ការត្រួតពិនិត្យបណ្តោះអាសន្ន នៅកំពង់ផែ និងអាកាសយានដ្ឋាននឹងចូលជាធរមាននៅដើមថ្ងៃសៅរ៍ ហើយបន្តចូលជាធរមានរហូត ដល់ថ្ងៃទី៧ ខែកញ្ញា លុះត្រាតែមានកាលៈទេសៈប្រែប្រួលនេះបើយោងតាមសេចក្តីថ្លែងការណ៍...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkianបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ប្រទេសក្នុងការបន្តកិច្ចសន្ទនា ដើម្បីការពារសិទ្ធិរបស់ខ្លួន ខណៈគូសបញ្ជាក់ថា ទីក្រុងតេហរ៉ង់នឹងមិនអាចឲ្យគេបង្ខំឱ្យចុះចាញ់ឡើយ។ លោក Pezeshkian បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់គាត់កាលពីថ្ងៃសុក្រ ដោយការពារការសម្រេចចិត្ត របស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការចូលចរចាជាមួយសហរដ្ឋអាមេរិក និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាម។ លោក Pezeshkian បាននិយាយថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានលើកឡើងថា ប្រទេសម៉ាឡេស៊ីមិនត្រឹមតែ បានចូលរួមចំណែកក្នុងការជួយរកសន្តិភាពឱ្យកម្ពុជា កាលពីអំឡុងពេលមាន សង្គ្រាមរវាងកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសាមគ្គីភាពនៅតំបន់អាស៊ានទៀត ។ ក្នុងជំនួបពិភាក្សាជាមួយលោក ដាតុ សេរី ម៉ូហាម៉េដ ខាលេដ ប៊ីន ណ័រឌី រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីនៅថ្ងៃទី៧...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនផលិត អាវុធអាល្លឺម៉ង់ Rheinmetall បានរាយការណ៍ពីការកើនឡើង ជិត៧០ភាគរយ នៅក្នុងប្រាក់ចំណូលត្រីមាសទីពីរ និងច្រើនជាងទ្វេដង នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ខណៈដែលការកើនឡើងនៃការចំណាយយោធារបស់អឺរ៉ុបបន្តជំរុញ តម្រូវការអាវុធនៅទូទាំងតំបន់។ ក្រុមហ៊ុនផលិតសព្វាវុធនៅអឺរ៉ុប បានរីកចម្រើនពេញមួយជម្លោះ ខណៈពេលដែលអ្នកគាំទ្រ របស់ទីក្រុងគៀវ បានផ្គត់ផ្គង់ដល់យោធារបស់ខ្លួនជាមួយ នឹងសព្វាវុធ ខណៈដែលពង្រីកឧស្សាហកម្មការពារជាតិ របស់ពួកគេ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Rheinmetall...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីត្រូវរួមគ្នា ជំរុញការផ្តល់ឱកាសដល់យុវជន ជនជាតិដើមភាគតិច ក្នុងការទទួលបានការអប់រំ ចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថល។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប...
ភ្នំពេញ ៖ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB)បានរៀបចំកិច្ច ប្រជុំ ថ្នាក់ដឹកនាំARDBដើម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំរំកិលរបស់ធនាគារ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា អគ្គនាយកARDB លោកអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង នៅថ្ងៃទី៦...
អ៊ីស្តង់ប៊ុល៖ ក្រសួងមហាផ្ទៃតួកគីបានឧ្យដឹងថា កងកម្លាំងអាវុធហត្ថតួកគី បានឃុំខ្លួនសមាជិក និងអ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាមចំនួន ១០៤ នាក់ ដែលសង្ស័យថាជាសមាជិក និងអ្នកគាំទ្ររដ្ឋអ៊ីស្លាម ក្នុងប្រតិបត្តិការសម្របសម្រួល ទូទាំងប្រទេស។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នា នៅទូទាំងខេត្តចំនួន ៣០ ដោយបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានកិច្ចសហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម នៃបញ្ជាការកងរាជអាវុធហត្ថ និងព្រះរាជអាជ្ញាក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឧ្យដឹងថា អាជ្ញាធរជប៉ុន គួរតែស្តាប់ការអំពាវនាវរបស់ប្រជាជន បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដែលមិនទទួលយក ផលិត កាន់កាប់ ឬរីកសាយភាយអាវុធនុយក្លេអ៊ែរ និងឈប់លេងជាមួយភ្លើងលើ បញ្ហាអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើការកត់សម្គាល់នេះនៅពេលឆ្លើយសំណួរទាក់ទងនឹងការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយសមាគមស្រាវជ្រាវមតិសាធារណៈជប៉ុន។ ការស្ទង់មតិបានបង្ហាញថា ៧៦ភាគរយ នៃប្រជាជននៅក្នុងប្រទេសជប៉ុន គាំទ្រដល់ការប្រកាន់ខ្ជាប់នូវគោលការណ៍ មិនមែននុយក្លេអ៊ែរចំនួនបី...
អង្គការសហប្រជាជាតិ៖ ជនស៊ីវិលនៅហ្គាហ្សា បន្តប្រឈមមុខនឹងការវាយប្រហារ យោធាយ៉ាងខ្លាំង ការបាញ់ផ្លោង ការបាញ់កាំភ្លើង និងការបាញ់ប្រហារពីកងទ័ពជើងទឹកពីអ៊ីស្រាអែល ក្នុងចំណោមការគំរាមកំហែងផ្សេងទៀត ចំពោះសុវត្ថិភាពរបស់ពួកគេ នេះបើយោងតាមអ្នកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បានឧ្យដឹងថា កុមារយ៉ាងហោចណាស់ ៣០០នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៣០០ថ្ងៃកន្លងមកចាប់តាំង ពីបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងខែតុលា ឆ្នាំ២០២៥ ដែលស្មើនឹងកុមារជាមធ្យមម្នាក់ជារៀងរាល់ថ្ងៃ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌...