ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងដៃគូពាក់ព័ន្ធបានសហការគ្នាយ៉ាងសកម្មក្នុងការជំរុញការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ។ ក្នុងកិច្ចប្រជុំស្ដីពីការណែនាំបច្ចេកទេសដល់គណៈមេប្រយោគ ប្រធានមណ្ឌល និងគណៈកម្មការនានា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន កោតសរសើរ...
បាត់ដំបង៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ តំណាងសហជីព និងតំណាងអង្គការ OXFAM នៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ ២០២៦នេះ បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) ដើម្បីស្វែងយល់ដោយផ្ទាល់អំពីវិធានការ និងកម្មវិធីដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្របងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យអាចបន្តអាជីព និងរស់នៅក្នុងប្រទេសដោយមានការងារសមរម្យ និងចំណូលប្រកបដោយស្ថិរភាព។...
បេទេស៖ ប្រទេសកាណាដា និងសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងមួយ ដែលទីក្រុងអូតាវ៉ានឹងដោះស្រាយបញ្ជីតម្រូវការពាណិជ្ជកម្មរបស់រដ្ឋបាលលោក Trump ជាថ្នូរនឹងការលុបចោលការគំរាមកំហែងដាក់ពន្ធថ្មី។ នេះបើតាមប្រភពមួយដែលដឹងអំពីកិច្ចចរចានេះបាននិយាយកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ថា លោក Trump បានដាក់ពន្ធលើការនាំចូលជាច្រើនរបស់កាណាដា បន្ទាប់ពីវិលត្រឡប់មកកាន់អំណាចវិញកាលពីឆ្នាំមុន ហើយកាលពីខែកក្កដា បានបង្ហាញពន្ធ ៥០% លើការនាំចូលជាច្រើនប្រភេទ ដោយនឹងចូលជាធរមាននៅថ្ងៃទី ១៩...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធនឹងវិនិយោគទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារទៅក្នុងគម្រោងរ៉ែសំខាន់ៗជាច្រើន និងគម្រោងថ្ម ដែលជាផ្នែកមួយនៃការជំរុញឱ្យបង្កើនផលិតកម្មក្នុងស្រុក និងជំរុញសន្តិសុខជាតិ និងគោលនយោបាយឧស្សាហកម្ម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ថា លោក ត្រាំ បានប្រាប់នាយកប្រតិបត្តិផ្នែករ៉ែ អ្នកអប់រំ...
បរទេស៖ ស្ត្រីម្នាក់នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាមត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទសម្លាប់កូនប្រុសអាយុប្រាំឆ្នាំរបស់ខ្លួន ដើម្បីបន្លំទាមទារប្រាក់ឧបត្ថម្ភធានារ៉ាប់រងអាយុជីវិតជាង ៤,១ ពាន់លានដុង ស្មើនឹងប្រមាណ ១៥៧,០០០ ដុល្លារអាមេរិក ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ថា យោងតាមការចោទប្រកាន់ លោកស្រី To Thi Ty...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ក្រុមវិនិយោគិនបរទេសមកបណ្តាក់ទុន មករកស៊ីនៅកម្ពុជា ។ ការមានប្រសាសន៍បែបនេះ របស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង(CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដែលមានប្រមាណជា២០ក្រុមហ៊ុន ដឹកនាំដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន...
ចក្រភពអង់គ្លេស៖ នាយទាហាន ផន មុតសុក្រឆពណ្ណ គឺជាកងទ័ពកម្ពុជាទីបីហើយ ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យពី The Royal Military Academy Sandhurst។ លោក ផន មុតសុក្រឆពណ្ណ មិនត្រឹមតែបានបញ្ចប់ការសិក្សាដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាន មេដាយ Sandhurst ជាកិត្តិយសនាថ្ងៃបញ្ចប់ការសិក្សាទៀតផង។ ជាការពិតណាស់ រាជបណ្ឌិតសភាយោធា Sandhurst...
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ហឹបវិញ្ញាសា សម្រាប់ដំណើរការ សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្ងៃទី១០ ខែសីហា) ត្រូវបានដឹកជញ្ជូនមកដល់ និងរក្សាទុកនៅរដ្ឋបាលខេត្តមណ្ឌលគិរី ប្រកបដោយសុវត្ថិភាព។ពិធីទទួលនេះ ធ្វើឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកគង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១ ៩៦៧កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ត្រូវមកមើលឈ្មោះ លេខតុ លេខបន្ទប់ បទប្បញ្ញត្តិនៅមណ្ឌលប្រឡងផ្ទាល់ ចាប់ពីម៉ោង៩ព្រឹកនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ៕