ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ចំពោះស្ថាប័នតុលាការពន្លឿន ចាត់ការលើសំណុំ រឿង លោក ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់ ពាក់ព័ន្ធការជេរ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ សិលធម៍សង្គម។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ...
កំពង់ធំ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៨ ២០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. កម្មវិធី TVET និងឯកសារតម្រង់ទិសការងារសំខាន់ៗ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានប្រមាណជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ យុវជនរកការងារធ្វើ និងសិស្សទើបប្រឡងបាក់ឌុបរួច នៅបរិវេណសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ករណីតវ៉ា នៅក្រុមហ៊ុនលីស៊ុន បូយី ខ្លូស៊ីង ឯ.ក បានសះជា ក្រោមការសម្របសម្រួល ដោយយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះជាការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ តាមរយៈអ្នកនាំពាក្យដដែលបានឱ្យដឹងថា...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ មួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិកណ្ដោលដុំ...
ព្រះវិហារ ៖. មន្ត្រីឧទ្យានុរក្ស បានសហការជាមួយ កម្លាំងគណ:បញ្ជាការឯកភាព ស្រុកត្បែងមានជ័យ និងអាជ្ញាធរមូលដ្ឋាន និងដោយមានការដឹកនាំ សម្របសម្រួលពី លោក ស្រេង វុទ្ធា ព្រះរាជអជ្ញារង អមសាលាដំបូង ខេត្តព្រះវិហារ បានចុះបង្រ្កាបករណីសន្និធិឈើខុសច្បាប់ នៅក្នុងដីឡូតិ៍មួយកន្លែង នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តមព្រះរាជអជ្ញាអមសាលាដំបូងខេត្ត។...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៥ សីហានេះ បានជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) ។ ក្នុងឱកាសនៃជំនួបពិភាក្សានេះ ភាគីទាំងពី២ បានចែករំលែកអំពីការឆ្លុះបញ្ចាំងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ ដ៏មានសារៈសំខាន់ និងពិភាក្សាអំពីកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សរុបចំនួន ១៣៩នាក់ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៧អង្គ ជូនយាយជីតាជី និងអាចារ្យចំនួន ៤០នាក់ លោកយាយលោកតាជាពុទ្ធបរិស័ទ ៥០នាក់ ព្រមទាំងប្រជាការពារ ៤៥នាក់ នៅវត្តពូនភ្នំ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង កំពុងសហការគ្នាលើគ្រប់វិស័យ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាថែទាំសុខភាព នៅមណ្ឌលសុខភាពគោកចក ខេត្តសៀមរាប ។ ទស្សនកិច្ចនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើ «ការថែទាំសុខភាពបឋម...
បរទេស៖ អ៊ីរ៉ង់បានអំពាវនាវឱ្យសហរដ្ឋអាមេរិកទទួលយកការបរាជ័យ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់អ៊ីរ៉ង់ថាជា “អំពើអាក្រក់” ហើយបានជំរុញឱ្យជនជាតិអាមេរិកត្រៀមខ្លួនសម្រាប់តម្លៃប្រេងឥន្ធនៈខ្ពស់ជាបន្តបន្ទាប់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ថា មតិយោបល់ទាំងនេះបានបង្ហាញថាភាគីជម្លោះនៅតែឃ្លាតឆ្ងាយពីគ្នា ដោយវឌ្ឍនភាពឆ្ពោះទៅរកការចរចាសន្តិភាព និងចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនៃច្រកសមុទ្រហ័រមូស ត្រូវបានផ្អាក។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយនៅក្នុងសារមួយនៅលើ...