ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បង្ហើបថា នាពេលកន្លងមក ពេលសម្តេចទៅអូស្រ្តាលី មានក្រុមប្រឆាំង បានស្នើមកសុំជួបសម្តេច ប៉ុន្តែសម្តេចថា បើជួបកុំជេរ បើជេរកុំជួប ខណៈមានក្រុមតវ៉ាប្រឆាំង សម្តេចនៅក្រៅ នៃកន្លែងស្នាក់នៅ របស់សម្តេចនាពេលនោះ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី ព្រោះគាត់មានទំនាក់ទំនងល្អនៅខាងក្រៅច្រើន ខណៈកម្ពុជាកំពុងមានបញ្ហាព្រំដែន ជាមួយភាគីថៃ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា បើមានអ្នកជេររិះគន់សម្តេច នឹងមិនទទួលយកឡើយ តែសម្តេចទទួលយក តែផ្តល់អនុសាសន៍ ក្នុងន័យស្ថាបនា ព្រោះកាលណា ឱ្យស្តាប់អ្នកជេរ នាំឱ្យតែមានការបញ្ឆេះកំហឹងតែប៉ុណ្ណោះ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ណែនាំទៅក្រុមអាចារ្យថា បើសិនជាចង់កាត់ពិធីសាសនា ឬពិធីនៅក្នុងមង្គលការណាមួយ គឺត្រូវមានការឯកភាពគ្នាឱ្យបានត្រឹមត្រូវ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា ពិធីរៀបចំមង្គលការខ្មែរ មានការប្រែប្រួលទៅ តាមស្ថានភាពសង្គមជាក់ស្តែង។ ដូច្នេះត្រូវតែទទួលស្គាល់ទៅ តាមការប្រែប្រួលពេលវេលា តាមសម័យកាលនីមួយ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា អាចារ្យ អាចារិនី មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនៀមទំលាប់ប្រពៃណី ព្រោះម្ចាស់កម្មវិធីអ្វីមួយរៀបចំមានការជឿជាក់លើអាចារ្យជានិច្ច ៕
ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍លើកសរសើរអាចារ្យ អាចារិនីដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យមានភាពល្អផូផង់៕
ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យផ្ទាល់ នៅទីតាំងគយគន់ទេសភាពដ៏ស្រស់ត្រកាល ចំនួនពីរទីតាំង គឺរមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ភ្នំនាគស ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ និងភ្នំបាក់ត្រា (ចំណុចប្រោសសត្វ) ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំក្មួយៗដែលជានិស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាល នៃប្រទេសហុងគ្រី ត្រូវសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា និងធ្វើយ៉ាងណាទាក់ទាញ ឱ្យនិស្សិតក៏ដូចជាមិត្តភក្កិបរទេស មកទេសចរណ៍ស្រុកខ្មែរ ឱ្យបានច្រើន ។ ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភី...
ភ្នំពេញ ៖ កញ្ញា កឹម មនោវិទ្យា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី៕