សម្តេចធិបតី ប្រកាសបើកចំហរស្វាគមន៍ អ្នកនយោបាយទាំងឡាយណា មានបំណងចូលមកបង្រួបបង្រួមពិតប្រាកដប្រកប សម្តេចធិបតី៖ តែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសដោយសារមានទំនាក់ទំនងល្អ ជាមួយភាគីអន្តរជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យផ្អាករុះរើសាលាដូង និងឧបត្ថម ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ មេប៉ូលីស ណែនាំឱ្យរឹតបន្ដឹងច្បាប់...
ពោធិ៍សាត់៖ យោងលិខិតលេខ២៣៣/២៦ ចុះថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦នេះ នៅរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្ដីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ ប្រកាសស្ដីពីការកំណត់ចំនួនមុខតំណែង ស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងប្រកាសស្ដីពីការកំណត់លក្ខខណ្ឌនីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្រ្តីរាជការ នៃក្រសួងមហាផ្ទៃ សិស្សនិងនិសិ្សតនគរបាលបន្តវេនឲ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាលនានាក្នុងនិងក្រៅប្រទេស...
បរទេស៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួននៅតៃវ៉ាន់ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានលេបថ្នាំគ្រាប់ហេរ៉ូអ៊ីនចំនួន ៧២ គ្រាប់ ដើម្បីរត់ពន្ធគ្រឿងញៀនចូលទៅក្នុងកោះនេះ។ នេះបើយោងតាមវិទ្យុតៃវ៉ាន់អន្តរជាតិ (RTI)។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ថា ស្ត្រីជនជាតិថៃរូបនេះ ដែលត្រូវបានគេស្គាល់ថា អ្នកស្រី A ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Kaohsiung កាលពីថ្ងៃទី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជា មិនទាន់ដល់ពេលបន្ធូរដៃនៅឡើយទេ ចំពោះបញ្ហាអនឡាញស្កេម ពីព្រោះពួកឧក្រិដ្ឋជនកាន់តែមានល្បិចថ្មីៗ ដែលទាមទារឱ្យមន្រ្តីបំប៉នជំនាញ ឱ្យទាន់សភាពការណ៍។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសទទួលជួប លោកស្រី វីបាន ឡូស សានម៉ាតាំង...
កំពង់ធំ-កំពង់ចាម-ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្ដកំពង់ធំ។ ផ្លូវនេះមានឈ្មោះ រលួស-អូរកន្ធរ ជាផ្លូវល្បាយក្រួស មានប្រវែង ១០គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិអូរកន្ធរ...
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្ដាលរាជធានី ខេត្តទូទាំងប្រទេស ដោយបានរកឃើញម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យ០៣ ពិន័យជាទឹកប្រាក់សរុប ៧ប៊ីលាន ៧៦៣.២០០.០០០រៀល ឬស្មើនឹង១.៩៤០.៨០០អាម៉េរិក ។ របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមប្រាក់ពិន័យសរុប សមត្ថកិច្ចបានផាកពិន័យតាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ សរុប ២៦. ៤០០.០០០រៀល...
កំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ បានដាក់វិធានការយ៉ាងតឹងរឹង ទៅដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យពិនិត្យនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះសំណង់ទាំងឡាយណាព្យាយាមបង្កើតថ្មី និងអ្នកទន្រ្ទានឈូសឆាយដីធ្លីអនាធិបតេយ្យ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ)។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្ទីរជំនាញចុះពិនិត្យសំណង់ ផ្ទះលំហែ បាននិងកំពុងសង់ដោយខុសច្បាប់ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រៀមកម្លាំងពលកម្មកម្ពុជាសម្រាប់អន្តរកាលបៃតង៖ ជំនាញសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី និងកែច្នៃកសិផលដែលកំពុងមានសក្តានុពល នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញលទ្ធផល នៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនី ដែលជាវិស័យអាទិភាពសម្រាប់អនាគតនៅកម្ពុជា...
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលលោក ស៊ីន ចាន់សិរីវុត្ថាបានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា (អ៊ែរ ខេមបូឌា / Air Cambodia -K6) កំពុងពន្លឿនយុទ្ធសាស្ត្រស្នូល ដើម្បីជំរុញអនាគតនៃការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា ។ លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៩...
កំពង់ស្ពឺ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យ និងជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីស្ថានភាពនៃដំណើរការរៀន និងបង្រៀនរបស់សាលារៀននៅក្នុងតំបន់។ ការចុះពិនិត្យជាក់ស្តែងលើទីតាំងខាងលើ ក៏មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្រ្តីរាជការ...