ភ្នំពេញ ៖ កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ថា...
ភ្នំពេញ៖លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែសីហា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពព្រមទាំងជំរុញការផ្សព្វផ្សាយឱកាសការងារ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) នៅកន្លែងការងារ។ ក្នុងឱកាសនេះ លោករដ្ឋលេខាធិការ...
បរទេស៖ យោងតាមប្រភពព័ត៌មានជាន់ខ្ពស់របស់អ៊ីរ៉ង់មួយរូប បានឱ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅតែខ្វែងគំនិតគ្នាលើកិច្ចខិតខំប្រឹងប្រែងក្នុងព្រមព្រៀងបញ្ចប់សង្គ្រាមនៅឈូងសមុទ្រពែក្សជាអចិន្ត្រៃយ៍ ដែលបាននិយាយថា មិនមានវឌ្ឍនភាពណាមួយនៅក្នុងការចរចាដើម្បីរស់ឡើងវិញនូវកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលបានព្រមព្រៀងគ្នាកាលពីខែមិថុនា និងកំណត់ពេលវេលាដើម្បីអនុវត្តវានោះទេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ការអត្ថាធិប្បាយទាំងនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការរិះគន់មួយផ្សេងទៀតប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់ ដែលបង្កផលប៉ះពាល់បន្ថែមទៀតដល់ក្តីសង្ឃឹមសម្រាប់ដំណោះស្រាយចំពោះវិបត្តិនេះ បន្ទាប់ពីការវាយប្រហារថ្មីលើការដឹកជញ្ជូននៅក្នុងតំបន់កាលពីថ្ងៃអង្គារ។ កិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នាកាលពីខែមិថុនា បានប្រកាសពីការ...
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១.២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង ២១៣ករណី ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់កើន៧៩ នាក់ស្មើ ១១ភាគរយ និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។...
បរទេស៖ ប្រទេសថៃបានបដិសេធ របាយការណ៍របស់សារព័ត៌មាន Bloomberg ដែលបានផ្សាយថា រដ្ឋាភិបាលមានគម្រោងប្រើប្រាស់ កិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខជាមួយសហរដ្ឋអាមេរិក ជាកម្លាំងចលករក្នុងការចរចា លើពន្ធគយរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា សារព័ត៌មាន Bloomberg ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលថៃម្នាក់ បានរាយការណ៍ថា ប្រទេសថៃកំពុងពិចារណាដាក់បញ្ចូលកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងសំណើតបតវិញ មុនពេលការបន្តកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីឡើងវិញនៅចុងខែនេះ...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារនៅថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកព្យាករណ៍បានបន្ទាបការព្យាករណ៍ពីតម្រូវការប្រេងសកលសម្រាប់ឆ្នាំ ២០២៦ ដោយសារតែការរំខាន ពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ទោះបីជាការរឹតបន្តឹងការផ្គត់ផ្គង់ ពីជម្លោះបានផ្តល់កន្លែងទំនេរ សម្រាប់ទីផ្សារក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ប្រេង Brent បានធ្លាក់ចុះ ១,២៩ ដុល្លារ ឬ...
នៅរាជធានីភ្នំពេញជាពេលយប់ជ្រៅទៅហើយ ស្របពេលជាមួយនឹងទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉កនៅបើកទ្វារសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ។ សម្រាប់វិនិយោគិននៅទូទាំងតំបន់អាស៊ី ម៉ោងធ្វើការបែបនេះពុំសូវផ្ដល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការអាចទិញ និងលក់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗបំផុតក្នុងពិភពលោកឡើយ។ នេះគឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាប្រឈមជាក់ស្ដែងជាច្រើន ដែលវិស័យហិរញ្ញវត្ថុជាសកលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ កំពុងព្យាយាមដោះស្រាយ។ វិធីសាស្ត្រនេះមានឈ្មោះថា “ការធ្វើថូខិននីយកម្ម” (Tokenisation)។ ជំនួសឱ្យការទិញភាគហ៊ុនក្រុមហ៊ុនតាមរយៈធនាគារ ឬក្រុមហ៊ុនឈ្មួញកណ្ដាលភាគហ៊ុន វិនិយោគិនទិញថូខិនឌីជីថលដែលតំណាងឱ្យភាគហ៊ុនទាំងនោះ។ ថូខិននោះត្រូវបានកត់ត្រានៅលើប្លុកឆេន ដែលជាកំណត់ត្រាឌីជីថលរួមគ្នា រក្សាទុកនៅលើកុំព្យូទ័រជាច្រើន។ អ្នកគាំទ្របានលើកឡើងអំពីអត្ថប្រយោជន៍ជាក់ស្ដែងចំនួនបី។ ទីមួយ គេអាចជួញដូរថូខិនទាំងនេះបាននៅគ្រប់ម៉ោងទាំងអស់...
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមអនុវត្តការអន្តរាគមន៍ពិសេស របស់រាជរដ្ឋាភិបាល តាមរយៈការចុះបណ្តុះបណ្តាល ជំនាញកសិកម្មនៅតាមសហគមន៍ ដល់គ្រួសារ និងបងប្អូនរបស់អតីតពលករ ដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយជួយប្រជាពលរដ្ឋចំនួ ៦៦០នាក់បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។ តាមរបាយការណ៍របស់វិទ្យាស្ថាន ការបណ្តុះបណ្តាលត្រូវបានផ្តោតលើជំនាញកសិកម្ម ដែលអាចអនុវត្តបាននៅតាមគ្រួសារ និងសហគមន៍ ដោយរួមមាន ការចិញ្ចឹមមាន់ ការដាំដំណាំបន្លែ និងការចិញ្ចឹមជ្រូក។ ក្នុងនោះ វគ្គបណ្តុះបណ្តាលស្តីពី...
សៀមរាប ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៣ពាន់មានជំនាញ ការងារ និងប្រាក់ចំណូលសមរម្យ។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិព ហុបច្ចេកទេសអង្គរ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សិស្សដែលកំពុងទទួលការបណ្តុះ បណ្តាលក្នុងកម្មវិធីនេះមានចំនួន ២,៩៧១នាក់ ក្នុងនោះស្រី...
ទិវាឯករាជ្យជាតិរបស់ប្រទេសឥណ្ឌា មិនត្រឹមតែជាការអបអរសាទរចំពោះសេរីភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកផងដែរថា រឿងរ៉ាវរបស់ឥណ្ឌាមិនដែលត្រូវបានកំណត់ត្រឹមតែព្រំដែននៃឧបទ្វីបនេះឡើយ។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ គំនិត អក្សរសិល្ប៍ រឿងរ៉ាវ និងសោភ័ណភាពនៃអារ្យធម៌ឥណ្ឌា បានធ្វើដំណើរតាមខ្យល់មូសុង ធ្វើដំណើរជាមួយអ្នកធម្មយាត្រា និងសាយភាយតាមរយៈក្រុមអាជីវករ ទៅកាន់ដែនដីនានានៃអាស៊ីអាគ្នេយ៍។ នាថ្ងៃនេះ នៅពេលដែលយើងប្រារព្ធខួបថ្ងៃទី ១៥ ខែសីហា យើងក៏កំពុងអបអរសាទរចំពោះដំណើរអារ្យធម៌រួមគ្នានេះ ជាមួយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ...