ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុន GAZ Group នៅប្រទេសកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្ទាប់ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ របស់ប្រទេសរុស្ស៊ី មានបំណងវិនិយោគ នៅរាជធានីភ្នំពេញ ។ ក្រុមហ៊ុន GAZ Group ជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយ ខាងផលិតរថយន្តដឹកទំនិញ នៅក្នុងប្រទេសរុស្ស៊ី និងមានសាខានៅបណ្តាលប្រទេសមួយចំនួន...
បរទេស៖ ប្រទេសប៉ូឡូញនៅថ្ងៃពុធនេះ បានរៀបចំពិធីបង្ហាញនាវាចម្បាំង ORP Wicher ដែលជានាវាចម្បាំងពហុតួនាទីដំបូងគេក្នុងចំណោមនាវាចម្បាំងបីគ្រឿងដែលកំពុងត្រូវបានសាងសង់ក្រោមកម្មវិធីទំនើបកម្មកងទ័ពជើងទឹក Miecznik នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ។ ពិធីនេះនៅឯកន្លែងផលិតនាវាចម្បាំង PGZ ក្នុងទីក្រុង Gdynia ភាគខាងជើង មានការចូលរួមពីប្រធានាធិបតីប៉ូឡូញលោក Karol Nawrocki និងនាយករដ្ឋមន្ត្រីលោក Donald Tusk។ លោក Nawrocki បានពិពណ៌នាអំពីកម្មវិធី...
វីយែន៖ តម្រូវការប្រេងសកលត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦០០,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៦ បើធៀបនឹងឆ្នាំមុន ដែលធ្លាក់ចុះពីការវាយតម្លៃកាលពីខែមុន នេះបើយោងតាមការលើកឡើងរបស់អង្គការប្រទេសនាំចេញប្រេង (OPEC)។ OPEC បានធ្វើការព្យាករណ៍នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន។ នៅក្នុងរបាយការណ៍មុនរបស់ខ្លួនក្នុងខែកក្កដា អង្គការនេះបានប៉ាន់ប្រមាណថាកំណើនតម្រូវការប្រេងសកលចំនួន ៨០០,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំ ២០២៦។ អ្នករួមចំណែកដ៏សំខាន់សម្រាប់ការកែប្រែធ្លាក់ចុះគឺទីផ្សារអាស៊ី។ យោងតាមរបាយការណ៍ ប្រទេសចិន ឥណ្ឌា និងអាស៊ីដទៃទៀតត្រូវបានគេប៉ាន់ប្រមាណថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក ទទួលបានការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រហ័រមូស ហើយនឹង រក្សាការគ្រប់គ្រប់នេះបន្ដទៀត។ លោក ដូណាល់ ត្រាំ បានឧ្យដឹង នៅលើបណ្ដាញ Truth Social របស់លោកថា ការបិទផ្លូវទឹករបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិកត្រូវបានគេពិពណ៌នាថាជា «ជញ្ជាំងដែក»...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ផែនការរបស់ណាតូ ក្នុងការដាក់ពង្រាយអាវុធថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បង្កការគំរាមកំហែងដល់រុស្ស៊ី។ លោកពូទីន បានឧ្យដឹងក្នុងអំឡុងពេលដំណាក់កាលចុងក្រោយ នៃសមយុទ្ធកងនាវាប៉ាស៊ីហ្វិកនៅ Yuzhno-Sakhalinsk ថា “យើងឃើញថា សក្តានុពលនៃជម្លោះកំពុងកើនឡើងនៅទីនេះ។ លោកបានលេីកឡេីងថា អង្គការណាតូ កំពុងជ្រៀតចូលទៅក្នុងតំបន់ ប្លុកយោធា-នយោបាយថ្មីកំពុងត្រូវបានបង្កើតឡើង ហើយប្រព័ន្ធអាវុធថ្មី កំពុងត្រូវបានដាក់ពង្រាយ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល មានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរ គ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា ។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណាថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់ភារធារី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា អំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ក្នុងឱកាស លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោកស្រី Aleks Zittle...
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការសន្ទនា និងការចរចា ដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងនៃជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម។ លោក Guterres កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្ត ទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងស្ថានភាពនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស និងនៅក្នុងសមុទ្រក្រហម នេះបើយោងតាមលោក Farhan Haq អ្នកនាំពាក្យរងរបស់លោក។ អ្នកនាំពាក្យរូបនេះបានលើកឡើថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនឧ្យដឹងថា សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធនៅឯសន្និសីទ ស្តីពីការរំសាយអាវុធត្រូវបានជំរុញដោយហេតុផលនយោបាយតែប៉ុណ្ណោះ ដោយបន្ថែមថា ប្រទេសចិន ជំរុញឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ការរំលោភបំពាន យន្តការគ្រប់គ្រងអាវុធពហុភាគី។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសន្និសីទ ស្តីពីការរំសាយអាវុធនៅថ្ងៃទី១១ ខែសីហា សហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធបានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់ថា សកម្មភាពសាកល្បងមីស៊ីលថ្មីៗនៅក្នុងតំបន់ប៉ាស៊ីហ្វិក មិនបានអនុវត្តតាម “ការអនុវត្តស្តង់ដារ” ដើម្បីផ្តល់ការជូនដំណឹងជាមុន ដែលបង្កើនហានិភ័យនៃការគណនាខុស និងធ្វើឱ្យខូចស្ថិរភាពនៅក្នុងតំបន់...
ភ្នំពេញ ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានលើកឡើងថា ក្រុមហ៊ុន Angkor International Airport Investment ហៅកាត់ថា AIAI បានប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ជាពិសេសសមិទ្ធផលនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ក្នុងជំនួបជាមួយ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន...