ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹម តែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦បានថ្លែងថា នៅក្នុងស្ថានភាពព្រំដែន ដែលមានភាពរសើប...
បរទេស៖ ទិន្នន័យគយរបស់វៀតណាមបានបង្ហាញថា ប្រទេសចិនបាននាំចូលផ្លែទុរេនវៀតណាមជិត ៩៨៨ លានដុល្លារអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ៤៣,៤ ភាគរយធៀបនឹងឆ្នាំមុន ដែលស្មើនឹងជិតពាក់កណ្តាលនៃការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមទៅកាន់ទីផ្សារ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ គឺ វៀតណាមបាននាំចេញផ្លែឈើ និងបន្លែចំនួន ២,០៤ ពាន់លានដុល្លារទៅកាន់ប្រទេសចិនក្នុងរយៈពេល៦ខែដំបូង...
បរទេស៖ ពិព័រណ៍កំពុងបញ្ចប់ទៅដោយរលូន ដោយក្រុមអាជីវករកំពុងវេចខ្ចប់តូបរបស់ពួកគេ ហើយមនុស្សក៏ចាប់ផ្តើមត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបន្ទាប់មក ស្រាប់តែមានជម្លោះមួយកើតឡើងជុំវិញករណីលួចម៉ូតូ និងបានប្រែទៅជាហិង្សាបាញ់ប្រហារគ្នាតែម្តង។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ជនសង្ស័យម្នាក់ដែលត្រូវបានម្ចាស់ម៉ូតូ និងអ្នករៀបចំព្រឹត្តិការណ៍ឃាត់ខ្លួន បានរត់គេចខ្លួនហើយបានត្រឡប់មកវិញជាមួយមិត្តភក្តិដែលកាន់កាំបិត និងកាំភ្លើងខ្លីផលិតនៅក្នុងស្រុក។ មួយសន្ទុះក្រោយមក ការបាញ់ប្រហារបានផ្ទុះឡើងក្នុងហ្វូងមនុស្សនៅពិព័រណ៍ ដានឃុនថុត ក្នុងខេត្ត នគររាជសីមានៅយប់ថ្ងៃពុធ។...
បរទេស៖ FBI កំពុងស៊ើបអង្កេតពីរបៀបដែលបុគ្គលិក IT កូរ៉េខាងជើងម្នាក់ ទទួលបានការងារពីចម្ងាយនៅក្នុងទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា លោក Todd Hemmen អនុប្រធានរង នៃសាខាសមត្ថភាពតាមអ៊ីនធឺណិត របស់ FBI បានបង្ហាញករណីនេះនៅថ្ងៃទី ២៨...
ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំដល់ប្រជាកសិករនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពីស្ថាប័ននានា ដោយត្រូវមានផែនការផលិតកម្មច្បាស់លាស់ និងផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល ។ ការណែនាំនេះធ្វើឡើង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកបណ្ឌិត កៅ...
កំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីចុះត្រួតពិនិត្យភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន៦ និងគម្រោងមូលនិធិឃុំ-សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។ ក្រុមការងារចំពោះកិច្ចនេះ មានសមាសភាពសរុប១៤ រូប ដឹកនាំដោយលោក ឈឹម វុទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយមន្ត្រីសាលាខេត្ត...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប លោក Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េ ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងតួកគីយ៉េ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។ លោក...
ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានសហការរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ (ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់) ដើម្បីកៀរគរប្រភពឈាមបម្រុងទុកសម្រាប់សង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ នេះ នៅទីស្តីការការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគូលែន ក្រោមអធិបតីភាព លោក ណុប...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា រុស្ស៊ី នឹងឆ្លើយតបវិញ ប្រសិនបើប្រទេសលោកខាងលិច រឹបអូសកប៉ាល់ពាណិជ្ជកម្មរបស់ខ្លួន។ លោកពូទីន បានឧ្យដឹថក្នុងអំឡុងពេលដំណាក់កាលចុងក្រោយនៃសមយុទ្ធកងនាវាប៉ាស៊ីហ្វិកថា “យើងឃើញថា អាជ្ញាធរនៃប្រទេសមួយចំនួន ដែលរំលោភលើច្បាប់សមុទ្រអន្តរជាតិ កំពុងព្យាយាមរឹតត្បិតចលនារបស់កប៉ាល់ប្រតិបត្តិករសេដ្ឋកិច្ចរបស់យើង ដែលជាកប៉ាល់សន្តិភាព ខ្ញុំចង់សង្កត់ធ្ងន់”។ ការកត់សម្គាល់របស់លោក ពូទីន បានកើតឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការស្ទាក់ចាប់ និងការត្រួតពិនិត្យកប៉ាល់ “កងនាវាស្រមោល”...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ១១មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់លក់នៅក្រុមលទ្ធកម្ម...