តាំងពីឆ្នាំ ២០២៦ មក ប្រទេសចិន តែងតែរងផលប៉ះពាល់ពីធាតុអាកាស អាក្រក់ខ្លាំង ។ គ្រប់កន្លែងបានរៀបចំចាត់ចែងការងារបង្ការ កាត់បន្ថយនិងជួយសង្គ្រោះ គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យ សម្បត្តិរបស់ប្រជាជន ឱ្យបានធំជាអតិបរមា ។ បណ្តាញទូរទ្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់ បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោក បង្ហាញ...
ថ្ងៃទី១១ ខែសីហា លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួរ របស់អ្នកសារព័ត៌មាន។ប្រព័ន្ធសារព័ត៌មានជប៉ុន បានសួរថា នៅខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋជប៉ុន២នាក់ត្រូវបានឃាត់ខ្លួន នៅក្រុងDalianខេត្តLiaoningដោយសារជាប់សង្ស័យពីបទ “រត់ពន្ធទំនិញដែលរដ្ឋហាមឃាត់ការនាំចេញនាំចូល”។ក្រៅពីនេះ នៅមានថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ជាច្រើននាក់ទៀតត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះ តើជាការពិតទេ? លោGuo Jiakunបានឆ្លើយតបថា យើងបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធរួចហើយ នៅពេលមុននេះ អាជ្ញាធរចិន បានធ្វើការស៊ើបអង្កេតនិងដោះស្រាយបទល្មើសតាមផ្លូវច្បាប់ ៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីសម្រេចបញ្ចប់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ឆ្នាំងចំនួន ២រូប ក្រោយពាក់ព័ន្ធករណីបង្គោលភ្លើងមួយដើមតម្លៃ ៨លានរៀល។ មន្ដ្រីទាំងពីររូបនោះ រួមមាន៖ ទី១លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត កំពង់ឆ្នាំង។ ទី២- លោក...
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Tuoi Tre បានរាយការណ៍ថា វៀតណាម បានចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកផលិតក្នុងស្រុកដ៏ធំ និងទំនើបបំផុតរបស់ខ្លួនរហូត មកដល់បច្ចុប្បន្ននៅក្នុងទីក្រុងដាណាង ។ យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ឯក Pham Hoai Nam អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់យោធាក្នុងការសិក្សា និងអភិវឌ្ឍឧបករណ៍ការពារជាតិទំនើបដោយឯករាជ្យ។ នាវាចម្បាំងប្រឆាំងនាវាមុជទឹកពហុបំណងនេះត្រូវបានរចនា និង សាងសង់ដោយវៀតណាម...
អ៊ីស្តង់ប៊ុល៖ អ្នកវិភាគឧ្យដឹងថា កិច្ចព្រមព្រៀងការពារជាតិរួមគ្នារវាងប្រទេសទួរគី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ដែលទើបចុះហត្ថលេខាថ្មីៗនេះ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងសក្ដានុពលសន្តិសុខមជ្ឈិមបូព៌ា ខណៈដែលមហាអំណាចក្នុងតំបន់ កំពុងស្វែងរកស្វ័យភាពកាន់តែច្រើនលើការ រៀបចំសន្តិសុខរបស់ពួកគេ។ កិច្ចព្រមព្រៀងនេះ ដែលបានចុះហត្ថលេខា នៅថ្ងៃសុក្រនៅទីក្រុងម៉ាកា ប្រទេសអារ៉ាប៊ីសាអូឌីត បានចែងថា ការវាយប្រហារដោយអាវុធណាមួយប្រឆាំង នឹងប្រទេសមួយក្នុងចំណោមប្រទេសទាំងបី នឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹងពួកគេទាំងអស់គ្នា។ បន្ទាប់ពីពិធីចុះហត្ថលេខា ប្រធានាធិបតីតួកគីលោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានចាកចេញពីយន្តហោះ Air Force One ដោយសម្ងាត់ ហើយបានហោះហើរចេញពីប្រទេសតួកគីដោយយន្តហោះផ្សេងកាលពីខែមុនដោយសារតែការគំរាមកំហែងសន្តិសុខ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីធ្វើដំណើរទៅកាន់រដ្ឋ Ohio ថា “ខ្ញុំជ្រើសរើសសេវាកម្មសម្ងាត់ និងយោធា។ ពួកគេចង់ឱ្យខ្ញុំជិះយន្តហោះផ្សេង ខ្ញុំគ្រាន់តែត្រូវធ្វើអ្វីដែលពួកគេនិយាយ ខ្ញុំគិតថាមានការគំរាមកំហែងនៅទីនោះ។...
ភ្នំពេញ ៖ ករណីភ្លើងសូឡា តម្លៃ ៨លានរៀល នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, ក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធគប់គិតគ្នាក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែសីហា ឆាំ្ន២០២៦ ថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ...
អង្គការសហប្រជាជាតិ៖ បេសកជនចិនប្រចាំអង្គការសហន្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការ ដើម្បីបញ្ចប់ជម្លោះ និងអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឧ្យដឹងថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃអំពើហិង្សាថ្មីៗនេះ នៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ ហើយមានការតក់ស្លុតយ៉ាងខ្លាំង ដោយសារការកើនឡើង នៃចំនួនជនស៊ីវិលដែលបណ្តាលមកពីអំពើហិង្សាដែលកំពុងបន្ត។ នៅក្នុងបរិបទនៃការកើនឡើងនៃតំបន់ សំណួរប៉ាឡេស្ទីនមិនត្រូវត្រូវបានមើលរំលង ឬដាក់ឱ្យនៅដាច់ដោយឡែកនោះទេ។ សហគមន៍អន្តរជាតិ...
បាងកក៖ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសំណើ របស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់សុវត្ថិភាព សាលារៀនទៅជារបៀបវារៈជាតិ បន្ទាប់ពីការបាញ់ប្រហារដ៏ធំនៅវិទ្យាល័យមួយ នៅខាងក្រៅទីក្រុងបាងកកកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស ៩នាក់។ លោកស្រី Patdarasm Thongsaluaykorn អ្នកនាំពាក្យរងរដ្ឋាភិបាលបានឧ្យដឹងថា ចលនានេះមានគោលបំណងពង្រឹងការបង្ការ និងការឆ្លើយតបនៅតាមស្ថាប័នអប់រំជាប្រព័ន្ធ ការពារកុមារ គ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេស។ ក្រោមសេចក្តីប្រកាសរបស់ក្រសួង ដែលមានប្រសិទ្ធភាពភ្លាមៗ លោកស្រី...
បរទេស៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសយេម៉ែនបានឱ្យដឹងថា សមាជិកនាវិកចំនួនបួននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ លើកប៉ាល់ដឹកទំនិញមួយនៅក្នុងច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃអង្គារ ខណៈដែលយោធាសហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា ខ្លួនបានវាយប្រហារកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ដែលកំពុងព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា ឆ្មាំសមុទ្រយេម៉ែនបាននិយាយថា អ្នកជួយសង្គ្រោះយេម៉ែនពីរនាក់ មកពីក្រុមយោធាប្រឆាំងហ៊ូធី ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ...