ភ្នំពេញ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុត ដល់បេក្ខជន...
សៀមរាប៖ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតស្ម័គ្រចិត្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានចូលរួមបរិច្ចាគឈាម ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ និងរួមចំណែកជួយសង្គ្រោះកុមារដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប។ សកម្មភាពមនុស្សធម៌នេះ ត្រូវបានរៀបចំជា៣ក្រុម ដោយបានចូលរួមបរិច្ចាគឈាមជាបន្តបន្ទាប់នៅថ្ងៃទី៦ ទី៧ និងទី១១...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២៥ (JDS-2025) សរុបចំនួន ២១នាក់ (ស្រី ៩នាក់) នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជាការតម្រង់ទិស និងពង្រឹងស្មារតី ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់...
ភ្នំពេញ ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបើកសម្ពោធពិព័រណ៍ “មហាសមុទ្រ នៃសំណល់ប្លាស្ទិក” មានការតាំងបង្ហាញ ស្នាដៃច្នៃប្រតិដ្ឋ និងផលិតផលនវានុវត្តន៍ប្លាស្ទិកកែច្នៃ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការបំពុលដោយប្លាស្ទិក ដែលកំពុងគំរាមកំហែងដល់ទន្លេ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅកម្ពុជា ព្រមទាំងបំផុស គំនិតឲ្យមានសកម្មភាពរួមគ្នា ដើម្បីអនាគតកាន់តែស្អាត និងមានចីរភាព ។ រៀបចំឡើងនៅណាហ្គាវើលដ៍ទី១ ពិព័រណ៍នេះត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោកស្រី ឃុន...
ស្ទឹងត្រែង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើង ជាប់ខេត្តពីរនៃប្រទេសឡាវ...
នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងភាព មិនប្រាកដប្រជា ការកើនឡើង នៃនិន្នាការការពារនិយមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំបំផុតមួយនៅក្នុងតំបន់ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ ចិនបានសង្កត់ធ្ងន់ជាបន្តបន្ទាប់លើការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសចិន លោក...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងពីក្រុមមានគ្នាចំនួន១២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពទំនើងដោយបានបង្ហោះម៉ូតូ អុកឡុកតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដែលជាហេតុបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម នៅក្នុងភូមិសាស្រ្តក្រុងច្បារមននិហស្រុកសំរោងទង។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងចំនួនពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងនូវក្មេងទំនើងបង្ហោះម៉ូតូចំនួន១២នាក់ ក្រោយពីពួកគេបានប្រព្រឹត្តកាលពីវេលាម៉ោង២០:៤០នាទី នាថ្ងៃទី០៨ ខែសីហា...
ខេត្តព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាស លោកបណ្ឌិត កៅ...
ភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកស្រី ចម ក្រស្នា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (ន.ក.ស.អ) ក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ កាសែតយោធានៅប្រទេសវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបានចាប់ផ្តើមផលិតអ្វីដែលគេពណ៌នាថា ជានាវាចម្បាំងប្រឆាំងនាវាមុជទឹកដែលផលិតក្នុងស្រុកធំបំផុត និងទំនើបបំផុតរបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ថា កាសែត Quan Doi Nhan Dan បានផ្សាយកាលពីល្ងាចថ្ងៃចន្ទថា នាវានេះ ដែលកំពុងសាងសង់នៅកន្លែងផលិតនាវា Song Thu របស់ក្រសួងការពារជាតិក្នុងទីក្រុង Danang...