ភ្នំពេញ ៖ ក្នុងដំណើរការសំណេរប្រឡង បាក់ឌុបថ្ងៃទី២នេះ មិនមានការដកហូតគ្រឿងអេឡិចត្រូនិកហាមឃាត់ឡើយ។ ក្រសួងអប់រំរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗ ទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍ អេឡិចត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាប្រកាសថា បើតាមរបាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នៅថ្ងៃទី២នេះ បេក្ខជន ជនអវត្តមានចំនួន១ ៣៤០នាក់ (ស្រី៥០២នាក់) ស្មើនឹង០,៨៨ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១៣៥នាក់ (ស្រី៤០៧នាក់) បេក្ខជនចំណេះទូទៅចំនួន២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព១៨៨នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន៥នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន១២នាក់ និងគ្រោះថ្នាក់ចរាចរណ៍៣នាក់។...
ភ្នំពេញ ៖ ដំណើរការសំណេរប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)នាព្រឹកថ្ងៃទី២ នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ក្រសួងអប់រំ យុវជន និងកីឡាបានបានឱ្យដឹងថា ដំណើរការសំណេរនៅព្រឹកថ្ងៃទី២នេះ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស...
គៀវ៖ យោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញ Telegram បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហាររោងចក្រ គីមីឥន្ធនៈដ៏ធំបំផុតមួយរបស់រុស្ស៊ីនៅក្នុងតំបន់ Tyumen ដែលបណ្តាលឱ្យមានអគ្គីភ័យ និងការខូចខាតនៅរោងចក្រនេះ ។ សេចក្តីថ្លែងការណ៍នេះ បានឧ្យដឹងថា “រោងចក្រគីមីឥន្ធនៈនៅ Tobolsk ផលិតវត្ថុធាតុដើមជាមូលដ្ឋាន សម្រាប់ផលិតផលឧស្សាហកម្មជាច្រើនប្រភេទ រួមទាំងផលិតផល ដែលប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ”។ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានធ្វើដំណើរជាង ២០០០គីឡូម៉ែត្រ...
បរទេស៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារ ភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១១១ នាក់ បំផ្លាញអគាររាប់រយខ្នង និងធ្វើឱ្យមនុស្ស ជាច្រើនជាប់នៅក្រោមកម្ទេចកម្ទីថ្ម ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ថា ក្រុមស្វែងរក និងជនស៊ីវិល បានរើសំណល់អគារ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី២ នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ គួរឲ្យកត់សម្គាល់ឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ ថា «ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះយោធាអាមេរិក បានស្ទាក់យន្តហោះស៊ីវិលពីរគ្រឿង ដែលកំពុងហោះហើរក្នុងដែនអាកាសក្បែរក្លឹបវាយកូនហ្គោល របស់លោកប្រធានាធិបតី Donald Trump ក្នុងទីក្រុង Bedminster រដ្ឋ New Jerseyកាលពីថ្ងៃអាទិត្យ ។ យន្តហោះចម្បាំងF-16 បានហោះស្ទាក់និងរំខានយន្តហោះអាកាសចរណ៍ទូទៅ ជាច្រើននៅថ្ងៃកន្លងមកនេះ ដែលវាបានហោះបំពានលើការរឹតបន្តឹងការហោះហើរបណ្តោះអាសន្នលើ Bedminster, NJ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា លោកសាកល្បងពាក់វ៉ែនតាឆ្លាតវៃ ប៉ុន្តែដូចជាមិនឆ្លាតជាងមុនសោះ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ដែលត្រូវជាថ្ងៃទី២នៃការប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅកាត់ថា ប្រឡងបាក់ឌុបនោះ លោក ហង់ជួន ណារ៉ុន បានលើកឡើងពីករណីបេក្ខជនពាក់វ៉ែនតាឆ្លាតវៃពេលកំពុងដំណើរការប្រឡងកាលពីថ្ងៃទី១ថា វ៉ែនតាឆ្លាតវៃអាចជួយសិស្សបាន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃប្រេងចុះថ្លៃ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយសាំងធម្មតា មានតម្លៃ ៤ ១៥០ រៀល (ចុះថ្លៃ ៣០០រៀល) និងម៉ាស៊ូតតម្លៃ ៤ ៨៥០រៀល (ចុះថ្លៃ ៣៥០រៀល) ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ច្រកសមុទ្រ Hormuz មិនអាចបើកឡើងវិញបានទេតាមរយៈការទូត ខណៈដែលក្រុងវ៉ាស៊ីនតោន នៅតែបន្តប្រើសម្ពាធយោធា ប្រឆាំងនឹងទីក្រុងតេហរ៉ង់។ អ៊ីរ៉ង់បានបិទ Hormuz ជាការឆ្លើយតបទៅនឹងយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ក្រោយមក ទីក្រុងវ៉ាស៊ីនតោន បានដាក់ការបិទផ្លូវនាវាចរណ៍លើកំពង់ផែអ៊ីរ៉ង់ ដោយបង្កើនការប្រឈមមុខដាក់គ្នា លើផ្លូវទឹកយុទ្ធសាស្ត្រ ដែលបានដំណើរការជាប្រវត្តិសាស្ត្រនៅជុំវិញមួយភាគបួននៃពាណិជ្ជកម្មប្រេងសមុទ្ររបស់ពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail...