ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ” ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំឌីជីថលក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១នេះ មានបេក្ខជន មកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាព នៅក្នុងដំណើរ សំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ...
ភ្នំពេញ ៖ មានអ្នកដំណើររហូតដល់ទៅ៥២នាក់បានស្លាប់ ៧៥អ្នកទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ រយៈពេល១០ថ្ងៃចុងក្រោយនេះ។ របាយការណ៍ដ៏គួរឱ្យរន្ធត់នេះ រាប់ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដែលមានករណីគ្រោះថ្នាក់កើតឡើងសរុប៦៩ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតចេញពី ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រុងប្រយ័ត្ន...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានថ្លែងជំរុញ និងអំពាវនាវឱ្យមានការ ចូលរួមសាមគ្គីគ្នាធ្វើការរួម កៀរគរធនធាន ដើម្បីជួយលើកកម្ពស់ជីវភាព សហគមន៍ តំបន់ការពារធម្មជាតិ ដែលកិច្ចសហប្រតិបត្តិការជាមួយគ្នា ត្រូវធ្វើឡើង ទាំងកម្រិតជាតិ និងអន្តរជាតិ ដោយចាត់ទុកសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដែលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ...
ស្ទឹងត្រែង ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ“ ការលើកតម្កើងតួនាទី ឆ្មបជាជនជាតិ ដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព” ។ ជាកិច្ចចាប់ផ្ដើម...
នាពេលថ្មីៗនេះ ករណីចោរកម្មលួចកាត់ខ្សែភ្លើង និងឧបករណ៍នៅតាមស្ថានីយអង់តែនសេវាទូរគមនាគមន៍ (BTS) បានកើតឡើងនៅតាមទីតាំងផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងរំខានដល់សេវាទំនាក់ទំនងផងដែរ។ ជាការឆ្លើយតប អាជ្ញាធរពាក់ព័ន្ធកំពុងបង្កើនការស៊ើបអង្កេត ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ និងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស។ យោងតាមអាជ្ញាធរ អំពើចោរកម្មលួចខ្សែភ្លើងមិនត្រឹមតែ បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ ប្រតិបត្តិការនៃបណ្តាញទូរគមនាគមន៍ ដែលអាចរំខានដល់សេវាទំនាក់ទំនងរបស់ប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋ ជាពិសេសក្នុងស្ថានភាពអាសន្ន។ ក្នុងករណីនាពេលថ្មីៗនេះ...
ដាម៉ាស៖ ស៊ីរី និងរុស្ស៊ី បានឈានដល់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីអនាគតនៃវត្តមានយោធារបស់រុស្ស៊ីនៅមូលដ្ឋានទ័ពអាកាស Hmeimim និងមូលដ្ឋានទ័ពជើងទឹក Tartous បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញប្រហែល ១៨ខែ នេះបើយោងតាមអាជ្ញាធរស៊ីរី។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដែលបានដកស្រង់សម្តីនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងរបស់អាជ្ញាធរការបរទេស បានឧ្យដឹងថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ស៊ីរីនឹងគ្រប់គ្រងកន្លែងប្រើប្រាស់សម្រាប់ជនស៊ីវិល ជាពិសេសអាកាសយានដ្ឋាន Hmeimim និងចំណតពាណិជ្ជកម្មទី៤...
រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោកស្រ Varsen Aghabekian Shahin បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាកំពុងព្យាយាមពន្យារពេលកិច្ចព្រមព្រៀងហ្គាហ្សា រហូតដល់ក្រោយការបោះឆ្នោតខែតុលា របស់អ៊ីស្រាអែល ខណៈដែលលោក ណេតាន់យ៉ាហ៊ូ បានបដិសេធជាផ្លូវការនូវផែនទីបង្ហាញផ្លូវសន្តិភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក ។ នៅក្នុងសុន្ទរកថាផ្លូវការទៅកាន់វិទ្យុ Voice of Palestine...
តេអេរ៉ង់៖ គណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានអនុម័តគ្រោងទូទៅនៃផែនការសកម្មភាពយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខ និងវឌ្ឍនភាពប្រកបដោយចីរភាពនៃច្រកសមុទ្រហ័រមូស និងឈូងសមុទ្រ ។ ផែនការនេះត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមួយ ហើយត្រូវបានអនុម័តដោយគ្មានការជំទាស់ នេះបើយោងតាមអ្នកនាំពាក្យគណៈកម្មាធិការលោក Hassan Qashqavi។ លោក Qashqavi បានលេីកឡេីងថា អ្នកតាក់តែងច្បាប់បានពិនិត្យឡើងវិញនូវការដាក់ស្នើពីស្ថាប័នពាក់ព័ន្ធរបស់អ៊ីរ៉ង់ មុនពេលអនុម័តក្របខ័ណ្ឌទូទៅនៃផែនការនេះ។យោងតាម IRNA ច្បាប់នេះត្រូវបានណែនាំជាផ្លូវការទៅកាន់សភានៅថ្ងៃទី១៣ ខែកក្កដា។ អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រនៅថ្ងៃទី...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជំរុញឱ្យភាគីទាំងអស់នៃផែនការសន្តិភាពហ្គាហ្សាគោរពការប្តេជ្ញាចិត្តរបស់ពួកគេ និងជៀសវាងជំហានណាមួយដែលអាចរារាំងការអនុវត្តរបស់វា ឬធ្វើឱ្យខូចវឌ្ឍនភាពដែលបានធ្វើរហូតមកដល់ពេលនេះ។ ក្រសួងការបរទេសអេហ្ស៊ីប បានឧ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា លោក Abdelatty បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលនៃការសន្ទនា តាមទូរស័ព្ទជាមួយលោក Nickolay Mladenov តំណាងជាន់ខ្ពស់សម្រាប់តំបន់ហ្គាហ្សានៃក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទីពីរនៃផែនការឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយលោក...