មណ្ឌលគិរីៈ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ នៅរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការអញ្ជើចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរីគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Aleksey Likhachev នាយកប្រតិបត្តិ Rosatom បាននិយាយថា ប្រទេសចិននឹងចាប់ផ្តើមការដឹកជញ្ជូនកុងតឺន័រធម្មតា ទៅកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រខាងជើង RNSR របស់ប្រទេសរុស្ស៊ីក្នុងខែនេះ ជាមួយនឹងការធ្វើដំណើរចំនួន៨ជើង ដែលត្រូវបានគ្រោងទុករហូតដល់ខែតុលា។ ផ្លូវដឹកជញ្ជូននៅតំបន់អាក់ទិកភាគច្រើនរត់តាមដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រុស្ស៊ី ហើយពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរុស្ស៊ី និងកងនាវាបំបែកទឹកកកផង។ Rosatom ដែលជាសាជីវកម្មថាមពលអាតូមិករដ្ឋរបស់រុស្ស៊ី ទទួលខុសត្រូវចម្បងចំពោះការអភិវឌ្ឍន៍ផ្លូវ។...
ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ៤២៧នាក់ (ស្រី២៣៤នាក់) ក្នុងនោះក៏មានសកម្មជនមកពីគណបក្សផ្សេងៗចំនួន ២២នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍ថា ការអប់រំកុមារតូច គឺជាគ្រឹះយ៉ាងរឹងមាំ និងមានសារសំខាន់បំផុត ក្នុងការបណ្តុះបណ្តាល និងកសាងកុមារ ឱ្យក្លាយជាពលរដ្ឋពេញលេញ ប្រកបដោយចំណេះដឹង សីលធម៌ សក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះវាសនានៃប្រទេសជាតិទៅថ្ងៃអនាគត។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាដោយសារតែការប្រកាសអាសន្នមួយ ត្រូវបានប្រកាសនៅក្នុងខេត្ត British Columbia របស់ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ បានបណ្តាលឲ្យមានមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីភ្លើងឆេះព្រៃដ៏លឿនដែលបានកើនឡើង ជិតទ្វេដងត្រឹមពេលមួយយប់។ ភ្លើងឆេះព្រៃ Bald Range កំពុងស្ថិតក្នុងលំបាកក្នុងការគ្រប់គ្រង ដែលជំរុញឱ្យមានការបញ្ជាជម្លៀសពលរដ្ឋទាំងនៅ Summerland, Peachland និងសហគមន៍ផ្សេងទៀតនៅភាគខាងលិចនៃបឹង Okanagan នៅភាគខាងត្បូងរដ្ឋ British...
កំពង់ស្ពឺ: នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ នៅខេត្តកំពង់ស្ពឺ មានបេក្ខជនបេក្ខនារី សរុបចំនួន៦០៨៨នាក់ ចែកចេញចំនួន១៣មណ្ឌល ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។ លោកថន ថារិន ប្រធានមន្ទីរអបរំយុវជននិងកីឡា ខេត្តកំពង់ស្ពឺ បានឱ្យដឹងថាសម័យប្រឡងទុតិយភូមិឆ្នាំសិក្សា២០២៥ ២០២៦ឆ្នាំនេះ មានបេក្ខជនបេក្ខនារីចូលរួមប្រឡង សរុបចំនួន៦០៨៨នាក់ ក្នុងនោះបេក្ខនារីសរុបចំនួន៣៤៦៨នាក់ ។ លោកបានបន្តទៀតថា មណ្ឌលប្រឡងមានចំនួន១៣មណ្ឌលមានបន្ទុបចំនួន២៤៥បន្ទុប...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយលុកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្នុង Odessa និងទីក្រុងក្បែរនោះ Chernomorsk ពេញមួយយប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ដោយវាយលុកឃ្លាំងប្រេង និងកន្លែងដឹកជញ្ជូនទំនិញ ដែលប្រើសម្រាប់ផ្គត់ផ្គង់យោធាអ៊ុយក្រែនផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបាននិយាយថា ខ្លួននៅតែបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាដែលទាក់ទងនឹងយោធារបស់អ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ និងយន្តហោះគ្មានមនុស្សបើកពេញមួយយប់បានវាយប្រហារកន្លែងចាក់ប្រេង និងឃ្លាំងនៅក្នុងកំពង់ផែ Odessa ក៏ដូចជាឃ្លាំងស្រដៀងគ្នានៅ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានដាក់លក្ខខណ្ឌថ្មីសម្រាប់សហរដ្ឋអាមេរិក ដើម្បីជួបមុនពេលច្រកសមុទ្រ Hormuz អាចបើកឡើងវិញ ចំពេលមានការវាយប្រហារ បន្តលើការដឹកជញ្ជូនបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ លេខាធិការក្រុមប្រឹក្សាលោក Mohammad Baqer Zolqadr បាននិយាយថា ផ្លូវទឹកដែលគ្រប់គ្រងជុំវិញមួយភាគបួន នៃពាណិជ្ជកម្មប្រេងសមុទ្រ និងឧស្ម័ន LNG នឹងមិនត្រូវបានបើកឡើងវិញទេរហូតដល់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ បេក្ខជនម្នាក់ឈ្មោះ ថាត តុលា នៅបន្ទប់ប្រឡងលេខ៦ លេខតុ១៤០ មានបញ្ហាសុខភាពដោយឡើងកម្តៅ៣៩អង្សា មានជំងឺគ្រុនឈាម មានអាការៈឈឺក្បាល ត្រូវបានក្រុមគ្រូពេទ្យយកមកសម្រាកនៅបន្ទប់សង្រ្គោះបឋម ។ ចំណែកបេក្ខជនម្នាក់ទៀតឈ្មោះ អូន រក្សា នៅមណ្ឌលបឋមព្រៃព្នៅ បន្ទប់លេខ២០ តុលេខ៤៩២ ដោយមានជំងឺគ្រុនឈាម(វិលមុខខ្លាំង) ៕
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថា «បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។ សូមជម្រាបថា...