បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធនឹងវិនិយោគទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារទៅក្នុងគម្រោងរ៉ែសំខាន់ៗជាច្រើន និងគម្រោងថ្ម ដែលជាផ្នែកមួយនៃការជំរុញឱ្យបង្កើនផលិតកម្មក្នុងស្រុក និងជំរុញសន្តិសុខជាតិ និងគោលនយោបាយឧស្សាហកម្ម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ថា លោក ត្រាំ បានប្រាប់នាយកប្រតិបត្តិផ្នែករ៉ែ អ្នកអប់រំ...
បរទេស៖ ស្ត្រីម្នាក់នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាមត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទសម្លាប់កូនប្រុសអាយុប្រាំឆ្នាំរបស់ខ្លួន ដើម្បីបន្លំទាមទារប្រាក់ឧបត្ថម្ភធានារ៉ាប់រងអាយុជីវិតជាង ៤,១ ពាន់លានដុង ស្មើនឹងប្រមាណ ១៥៧,០០០ ដុល្លារអាមេរិក ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ថា យោងតាមការចោទប្រកាន់ លោកស្រី To Thi Ty...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ក្រុមវិនិយោគិនបរទេសមកបណ្តាក់ទុន មករកស៊ីនៅកម្ពុជា ។ ការមានប្រសាសន៍បែបនេះ របស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង(CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដែលមានប្រមាណជា២០ក្រុមហ៊ុន ដឹកនាំដោយលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន...
ចក្រភពអង់គ្លេស៖ នាយទាហាន ផន មុតសុក្រឆពណ្ណ គឺជាកងទ័ពកម្ពុជាទីបីហើយ ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យពី The Royal Military Academy Sandhurst។ លោក ផន មុតសុក្រឆពណ្ណ មិនត្រឹមតែបានបញ្ចប់ការសិក្សាដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាន មេដាយ Sandhurst ជាកិត្តិយសនាថ្ងៃបញ្ចប់ការសិក្សាទៀតផង។ ជាការពិតណាស់ រាជបណ្ឌិតសភាយោធា Sandhurst...
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ហឹបវិញ្ញាសា សម្រាប់ដំណើរការ សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្ងៃទី១០ ខែសីហា) ត្រូវបានដឹកជញ្ជូនមកដល់ និងរក្សាទុកនៅរដ្ឋបាលខេត្តមណ្ឌលគិរី ប្រកបដោយសុវត្ថិភាព។ពិធីទទួលនេះ ធ្វើឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកគង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១ ៩៦៧កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ត្រូវមកមើលឈ្មោះ លេខតុ លេខបន្ទប់ បទប្បញ្ញត្តិនៅមណ្ឌលប្រឡងផ្ទាល់ ចាប់ពីម៉ោង៩ព្រឹកនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ៕
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថា លោកបានពឹងពាក់មេធាវីមកការពារក្តី ឱ្យម្តាយនិងកូនស្រីវ័យ១៣ឆ្នាំ ស្លាប់ក្នុងគ្រោះចរាចរណ៍ បង្កឡើងដោយលោក ទ្រី សក្កដា បើកបររថយន្តដោយ មានសារធាតុញៀនក្នុងខ្លួន ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៨ សីហានេះ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានបញ្ជាកក់ថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រទេសអេស្បាញ បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងស្តារការត្រួតពិនិត្យព្រំដែនផ្ទៃក្នុង ជាបណ្ដោះអាសន្ន សម្រាប់អ្នកធ្វើដំណើរ ដែលមកដល់ពីប្រទេសអ៊ីតាលី ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ទីក្រុងរ៉ូមក្នុងការ ដកការគ្រប់គ្រងព្រំដែន លើអ្នកដំណើរដែលមកដល់ពី ប្រទេសអេស្ប៉ាញ ចំពេលមានវិបត្តិការធ្វើចំណាកស្រុកនាពេលថ្មីៗ នេះនៅក្នុងតំបន់ Ceuta អាហ្វ្រិកខាងជើងរបស់អេស្ប៉ាញ។ ការត្រួតពិនិត្យបណ្តោះអាសន្ន នៅកំពង់ផែ និងអាកាសយានដ្ឋាននឹងចូលជាធរមាននៅដើមថ្ងៃសៅរ៍ ហើយបន្តចូលជាធរមានរហូត ដល់ថ្ងៃទី៧ ខែកញ្ញា លុះត្រាតែមានកាលៈទេសៈប្រែប្រួលនេះបើយោងតាមសេចក្តីថ្លែងការណ៍...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkianបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត របស់ប្រទេសក្នុងការបន្តកិច្ចសន្ទនា ដើម្បីការពារសិទ្ធិរបស់ខ្លួន ខណៈគូសបញ្ជាក់ថា ទីក្រុងតេហរ៉ង់នឹងមិនអាចឲ្យគេបង្ខំឱ្យចុះចាញ់ឡើយ។ លោក Pezeshkian បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់គាត់កាលពីថ្ងៃសុក្រ ដោយការពារការសម្រេចចិត្ត របស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការចូលចរចាជាមួយសហរដ្ឋអាមេរិក និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាម។ លោក Pezeshkian បាននិយាយថា...