ថ្ងៃទី ៦ និងថ្ងៃទី ៩ ខែសីហាគឺជាខួបទី៨១ឆ្នាំនៃហេតុការណ៍ ដែលក្រុងហ៊ីរ៉ូស៊ីម៉ា និងក្រុងណាហ្គាសាគីរបស់ជប៉ុនរងការទម្លាក់គ្រាប់ បែកបរមាណូ ដោយឡែកពីគ្នា ព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានចេញផ្សាយ គួរឱ្យអ្នកផង ទាំងពួងព្រួយបារម្ភយ៉ាងខ្លាំង ពោលគឺ សំណើសុំថវិកាការពារជាតិរបស់ក្រសួងការពារជាតិជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ពីក្រសួងហិរញ្ញវត្ថុនឹងឈានដល់ ៨,៩ ទ្រីលានយ៉េនជប៉ុន ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលជប៉ុន បានថ្លែងថា ថវិកាការពារជាតិ ចុងក្រោយសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ប្រហែលនឹងឡើងដល់ ១០ ទ្រីលានយ៉េនជប៉ុន ។ អស់រយៈពេលយូរណាស់មកហើយ កម្លាំងស្តាំនិយមជប៉ុនបានកែបំភ្លៃការពិតនៃប្រវត្តិសាស្ត្រ ប្រើប្រាស់អត្តសញ្ញាណនយោបាយជា”អ្នករងគ្រោះពីការបំផ្ទុះនុយក្លេអ៊ែរ” ដើម្បីទទួលបានការអាណិតអាសូរពីអន្តរជាតិ មិនអើពើនឹងករណីដែលជប៉ុនឈ្លានពានប្រទេសជិតខាងបានបណ្តាលឱ្យប្រជាជនរាប់សិបលាននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ហើយប៉ុនប៉ងដកខ្លួនចេញពីឧក្រិដ្ឋកម្មឈ្លានពាន ។ អ្វីដែលកាន់តែហួសហេតុនោះ គឺ នាពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរកាន់អំណាចរបស់ជប៉ុនប៉ុនប៉ងធ្វើការវាតទីផ្នែកយោធា និងត្រៀមបម្រុងសព្វាវុធ ស្វែងរកការបង្កើនការការពារខាងនុយក្លេអ៊ែរពីអាមេរិក ដែលលាតត្រ ដាងពីមហិច្ឆតាចង់លុបចោល”គោលការណ៍គ្មាននុយក្លេអ៊ែរចំនួន៣” និងធ្វើ”យោធូបនីយកម្មឡើងវិញ” ។ សំដៅថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ តើរដ្ឋាភិបាលជប៉ុនចំណាយយ៉ាងម៉េច ? តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា ថវិកាសំខាន់ៗរួមមានការបំពាក់យន្តហោះគ្មាន មនុស្សបើកបែបស្ទាក់ ការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត(AI)ទៅក្នុងប្រព័ន្ធបញ្ជាការ និងការដាក់ពង្រាយបន្ថែមទៀតនូវគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយដែលមាន”សមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវ” ។ ប្រការនេះបានបង្ហាញថា ជប៉ុនបានបំបែកទាំងស្រុងនូវការជាប់ដៃជាប់ជើងពី”គោលការណ៍”ស្វ័យការពារ”ដែលបានបង្កើត ឡើងនៅក្នុងរដ្ឋធម្មនុញ្ញសន្តិភាព ហើយពន្លឿនការផ្លាស់ប្តូរឱ្យងាកទៅរកទិសដៅ”ប្រទេសមានសមត្ថភាពប្រយុទ្ធ” ។ «សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ ២០២៦ ដែលចេញផ្សាយដោយក្រសួងការពារជាតិជប៉ុននាពេលថ្មីៗកន្លងទៅនេះបានឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”វិបតិ្តសន្តិសុខនៅតំបន់ជុំវិញ” និងឃោសនាបំប៉ោងពីអ្វីដែលហៅថា ”ការគំរាមកំហែងពីប្រទេសចិន” នេះគ្រាន់តែជាការប្រឌិត លេសសម្រាប់ល្មើសនឹងសន្តិភាពនិយមបន្ទាប់ពីសង្គ្រាមលោកលើកទី២...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដល់អាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្ដទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសនានា ដើម្បីធ្វើយ៉ាងណាកុំឱ្យខេត្ត ជាប់ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចខ្មៅ។ ការដាក់ចេញនូវបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំអភិបាល ខេត្តកំពង់ឆ្នាំង ត្រូវត្រួតពិនិត្យមើលករណីបង្គោលភ្លើងសូឡាមួយដើម មានតម្លៃរហូតដល់៨លានរៀល ឬស្មើ២០០០ដុល្លារ ដែលបានដាក់ដំឡើង នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ថ្មីៗនេះមានករណីដាក់ដេញថ្លៃ បង្គោលភ្លើងសូឡាតម្លៃ ១ដើម ៨លានរៀល (ប្រហែល ២,០០០ដុល្លារ) នៅ...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានទាមទារសំណងពីប្រទេស អ៊ីរ៉ង់សម្រាប់ជនជាតិអាមេរិក និងអ្នកផ្សេងទៀតដែលគាត់និយាយថាត្រូវបានសម្លាប់ ឬរងរបួសដោយទីក្រុង Tehran និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ការទាមទារនេះកើតឡើងបន្ទាប់ពីទីក្រុងតេហរ៉ង់ បានអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោន ចំណាយលើការខូចខាតដែលបង្កឡើង ក្នុងអំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្ដើមប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ។ សំណងស្ថិតក្នុងចំណោមលក្ខខណ្ឌដែលអ៊ីរ៉ង់បានកំណត់សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ រួមជាមួយនឹងការដកកងទ័ពអាមេរិកចេញពីតំបន់ការដកទណ្ឌកម្ម និងការដោះលែងការបិទផ្លូវនាវាចរ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson បានបំបែកចំណាត់ថ្នាក់ជាមួយ នឹងការជំរុញរបស់សហភាពអឺរ៉ុប សម្រាប់សាមគ្គីភាពជាមួយប្រទេសអេស្បាញ បន្ទាប់ពីវិបត្តិនៅតំបន់ Ceuta ដោយបានហៅការលើកលែងទោសជនចំណាកស្រុក របស់ទីក្រុងម៉ាឌ្រីដថាជាគំនិតអាក្រក់ណាស់ដែលប្រថុយនឹងការហូរចូលអឺរ៉ុបម្តងទៀតដូចកាលពីក្នុងឆ្នាំ២០១៥ ។ លោកបានព្រមានថា ភាពស្របច្បាប់ដ៏មានសក្តានុពលរបស់ប្រទេសអេស្បាញសម្រាប់មនុស្សជាងមួយលាននាក់បង្កើតចន្លោះប្រហោងសម្រាប់ជនចំណាកស្រុក ដើម្បីរុញច្រានភាគខាងជើងឆ្លងកាត់ព្រំដែន បើកចំហររបស់ប្លុក EU ។ ការអត្ថាធិប្បាយរបស់គាត់កើតឡើង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុប កំពុងចាប់ផ្តើមប្រមូល លុយ៩០ពាន់លានអឺរ៉ូ ឬ១០៥ ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ដោយមិនដឹងថា បន្ទុកនៃប្រាក់កម្ចីគ្មានការប្រាក់ នឹងត្រូវបានចែកចាយ ក្នុងចំណោមរដ្ឋសមាជិកដោយរបៀប ណានោះទេ។ ការលើកឡើងនេះធ្វើឡើងដោយសមាជិកសភា អាល្លឺម៉ង់លោក Fabio De Masi បានប្រាប់ Berliner Zeitung...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ បានសម្តែងការត្រៀម ខ្លួនរបស់ប្រទេស លោក ក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីជាមួយប៉ាគីស្ថានក្នុងវិស័យផ្សេងៗ។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានលោក Mohsin Naqvi ខណៈពេលដែលបង្ហាញពី ទំនាក់ទំនងដ៏ល្អ និងចំណងដ៏ស៊ីជម្រៅ រវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ថ្លៃសេវាគួរតែត្រូវបានគិតថ្លៃ សម្រាប់សេវាកម្មផ្លូវសមុទ្រ ដែលផ្តល់ជូននៅក្នុងច្រកសមុទ្រហ័រមូស។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងសំណួរមួយ អំពីថាតើថ្លៃសេវាសម្រាប់សេវាកម្មផ្លូវ សមុទ្រត្រូវបានពិភាក្សា ក្នុងអំឡុងពេលចរចារវាងអ៊ីរ៉ង់ និងអូម៉ង់លើការកំណត់ផ្លូវថ្មីមួយនៅក្នុងផ្លូវទឹកដែរឬទេ។ លោក Baghaei បានលេីកឡេីងថា “ជាទូទៅ នៅពេលអ្នកផ្តល់សេវាផ្លូវសមុទ្រ អ្នកត្រូវតែទទួលបានសំណង...
ស្ទឹងត្រែង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានភាពល្អប្រសើរ ដោយធានាបានសន្ដិសុខ សម្រាប់បេក្ខជនប្រឡងនៅទូទាំងប្រទេស។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ តាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងមក ក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍...