ភ្នំពេញ ៖ កម្ពុជា-ចិន បានពង្រឹងការអនុវត្តច្បាប់ ផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងទៀត។ ជាក់ស្ដែង នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍លោក យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានអញ្ជើញមកកាន់ទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ។...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP លើកទី១០០ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សមាគម ដោយផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន។ របៀបវារៈនោះ រួមមាន៖ ១-ការរាយការណ៍ពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៥ ដូចជា ការកសាងសមត្ថភាពសមាជិក,...
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ សូមជូនដំណឹងដល់សាធារណជនបានជ្រាបថា ជំនន់ទឹកភ្លៀងបានកើតឡើងដោយសារភ្លៀងធ្លាក់រយៈពេល ៤ ទៅ៥ថ្ងៃ នៅតំបន់ប៉ែកខាងលើភ្នំ ដែលបានបណ្តាលឱ្យមានទឹកជំនន់រហ័ស (Flash Flood) តាមរយៈស្ទឹងក្រគរ និងបែកវាលតាម ស្ទឹង អូរ ប្រឡាយមួយចំនួនធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន និងប៉ះពាល់ដល់ផ្លូវ និងស្ពានមួយចំនួនក្នុង ឃុំឈើតុំ ឃុំស្វាយស ឃុំអន្លង់ត្នោត ឃុំអន្សាចំបក់ និងឃុំក្បាលត្រាច។...
ក្រុងប៉ោយប៉ែត៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានសហការជាមួយកម្លាំងអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី២៤ ខែកញ្ញ្ញា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ បញ្ជូនឲ្យការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំំណុំបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។ លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនអូរជ្រៅ...
ទីក្រុងសៀងហៃ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រីវ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។ នាឱកាសនោះ...
ទីក្រុងសៀងហៃ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក Anders Adlercreutz រដ្ឋមន្រ្តីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វាំងឡង់ និងលោកស្រីSabrina Roubache រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកការអប់រំវិជ្ជាជីវៈ ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ការងារ នៃសាធារណរដ្ឋបារាំងនៅក្នុងឱកាសដែលលោកអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ “ជំនាញពិភពលោក សៀងហៃ ឆ្នាំ២០២៦” និងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦”...
ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងដំណើរការជាផ្លូវការ នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ .ប) បានបង្កើតកម្មវិធីស្វែងយល់ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ក្នុងស្រទាប់មហាជន នៅទូទាំងប្រទេសកម្ពុជា អំពីសារៈសំខាន់ នៃការពិនិត្យបញ្ជីឈ្មោះ...
ភ្នំពេញ ៖ ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦លោក Zhulkarnain Abdul Rahim អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃសិង្ហបុរី បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនមែនកើតមានតែនៅកម្ពុជា ឬសិង្ហបុរីនោះទេ ប៉ុន្តែជាបញ្ហាសកល កើតមាននិង មានជនរងគ្រោះគ្រប់ទីកន្លែង...
សាធារណរដ្ឋកូរ៉េ ៖ លោក សេង សក្តា រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំដោយមជ្ឈមណ្ឌលគាំពារពលករបរទេសក្វាងជូតូច និងសហគមន៍ខ្មែរនៅតំបន់ក្វាងជូតូច សាធារណរដ្ឋកូរ៉េនាថ្ងៃពុធ ទី២៤...