អង្គការសហប្រជាជាតិ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកនឹងគាំទ្រ តែការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងរក្សាភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងលក្ខណៈប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវប៉ុណ្ណោះ ដោយលោកបានបដិសេធរាល់កិច្ច ខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ក្នុងការដាក់ចេញនូវបទប្បញ្ញត្តិ គ្រប់គ្រងលើបច្ចេកវិទ្យា AI។ លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះនៅក្នុងសុន្ទរកថារបស់លោកក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៨១...
ព្រុចសែល៖ សហភាពអឺរ៉ុប បានពន្យារពេលការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអ៊ុយក្រែនលើបុគ្គល និងស្ថាប័នជាង ៣,០០០ សម្រាប់រយៈពេល ៣ ឆ្នាំទៀត។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលចំនួន ៣ នាក់ និងស្ថាប័នមួយត្រូវបានដកចេញពីបញ្ជីនេះ។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការរឹតត្បិតទាំងនេះនឹងនៅតែបន្តមានសុពលភាពរហូតដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៩។ វិធានការទាំងនោះរួមមាន ការរឹតត្បិតការធ្វើដំណើរលើបុគ្គល...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរង់ លោក Seyed Abbas Araghchi បានបញ្ជូន “ជំហរដាច់ខាតមួយ” របស់ប្រទេសខ្លួនពាក់ព័ន្ធនឹងការបើកឡើងវិញនូវច្រកសមុទ្រហ័រមូស ទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRIB។ ដោយដកស្រង់ប្រភពព័ត៌មានផ្ទាល់ខ្លួន IRIB បានឱ្យដឹងថា ជំហររបស់អ៊ីរង់ត្រូវបានបញ្ជូនទៅកាន់ភាគីអាមេរិក នៅក្នុងកិច្ចប្រជុំមួយរវាងលោក Araghchi និងលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» ឆ្នាំ២០២៦ ។ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» (Village de...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ប្រទេស ដាណឺម៉ាក និងទឹកដីស្វយ័តហ្គ្រីនឡែនរបស់ខ្លួន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយនៅទីក្រុងញូវយ៉ក ដើម្បីពង្រីកវត្តមានយោធា របស់សហរដ្ឋអាមេរិកនៅលើកោះដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងតំបន់អាកទិកមួយនេះ។ នៅក្នុងពិធីមួយដែលធ្វើឡើង ស្របពេលជាមួយកិច្ចពិភាក្សា ទូទៅរបស់អង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉េតេ ហ្វ្រេដេរិកសិន និងនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក...
អង្គការសហប្រជាជាតិ៖ មន្ត្រីមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឧ្យដឹងថា ពួកគេមានការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងកើនឡើង ការកើនឡើង នៃចំនួនប្រជាជន ដែលត្រូវភៀសខ្លួនចេញពីលំនៅឋាន និងបញ្ហាអសន្តិសុខស្បៀង ដែលកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ូដង់។ ការប៉ះទង្គិចគ្នានៅក្នុងរដ្ឋ Darfur ខាងកើត និង Darfur ខាងត្បូង នៃប្រទេសស៊ូដង់ បានបណ្តាលឱ្យមនុស្ស ១៣ នាក់ស្លាប់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានរាយការណ៍កាលពីថ្ងៃអង្គារថា ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលភាគ ខាងត្បូង របស់ប្រទេសវៀតណាម គ្រោងនឹងចាប់ផ្តើមសាង សង់ផ្លូវរថភ្លើងមេ ត្រូចំនួន៣ខ្សែបន្ថែមទៀតនៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ។ ខ្សែទាំងបីនឹងលាតសន្ធឹងជិត៩០គីឡូម៉ែត្រ ហើយត្រូវការការវិនិយោគបឋមរួម បញ្ចូលគ្នាជាង២៥៤ទ្រីលានដុងវៀតណាម ឬប្រហែលជា៩,៩ ពាន់លានដុល្លារ ។ របាយការណ៍បានបន្តថា ទាំងបីត្រូវបានកំណត់គោលដៅបញ្ចប់ត្រឹមឆ្នាំ២០៣០។ របាយការណ៍នេះបាននិយាយថា ការសិក្សាលទ្ធភាព និងនីតិវិធីអនុម័តសម្រាប់គម្រោងនេះកំពុងដំណើរការ ដោយដកស្រង់ពីអាជ្ញាធរគ្រប់គ្រងផ្លូវដែកទីក្រុងហូជីមិញ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកគ្រោងនឹងពង្រីក វត្តមានយោធារបស់ ខ្លួនយ៉ាងសំខាន់នៅទឹកដី Greenland ក្រោមកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយជាមួយប្រទេសដាណឺម៉ាក។ ថ្លែងនៅឯមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ លោក Trump បានបង្ហាញព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀង ដែលនឹងត្រូវចុះហត្ថលេខាជាផ្លូវការបន្ទាប់ពីសុន្ទរកថា របស់លោក។ លោក Trump...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ច្រកសមុទ្រ Hormuz អាចបើកឡើងវិញក្នុងរយៈពេល៧ថ្ងៃ ប្រសិនបើសហរដ្ឋអាមេរិកបន្ធូរបន្ថយសម្ពាធយោធា និងដកការបិទច្រកអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់។ ច្រកសមុទ្រនេះ គឺ ជាផ្លូវថាមពលដ៏សំខាន់បំផុត មួយរបស់ពិភពលោក ដែលជាធម្មតាដឹក ជញ្ជូនប្រហែលមួយភាគ៥ នៃប្រេងពិភពលោក និងការដឹកជញ្ជូនឧស្ម័ន ធម្មជាតិរាវ ។ ការដឹកជញ្ជូនទំនិញបានបញ្ឈប់ស្ទើរទាំងស្រុងចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់បានចាប់ផ្តើមនៅចុងខែកុម្ភៈ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សភារបស់ប្រទេសលីទុយអានី បានគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងលុបចោលការហាមឃាត់អាវុធនុយក្លេអ៊ែរ ដូច្នេះនាំឱ្យសមាជិកណាតូនេះ ឈានមួយជំហានកាន់តែខិតជិត ក្នុងការធ្វើជាម្ចាស់ផ្ទះអាវុធប្រល័យលោក នៅលើទឹកដីរបស់ខ្លួន។ កន្លងមករុស្ស៊ីបានព្រមានប្រទេសនៅតំបន់បាល់ទិក ដែលមានព្រំប្រទល់ជាប់តំបន់ Kaliningrad របស់ខ្លួនថា ទង្វើបែបនេះនឹងមានផលប៉ះពាល់ដល់សន្តិសុខយ៉ាងខ្លាំង។សំណើនេះត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៩៩ នាក់កាលពីថ្ងៃអង្គារ ដោយមាន ១៣ សំឡេងប្រឆាំងនិង ៥ អនុបវាទ។ ការបោះឆ្នោតចំនួនពីរទៀតត្រូវបានទាមទារ...